ស្នងការនគរបាលខេត្តកោះកុង ណែនាំដល់កងកម្លាំង ត្រូវមានការសាមគ្គីភាពល្អក្នុងអង្គភាព ទើបការងារទទួលបានជោគជ័យ
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្តកោះកុង បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ ផ្តល់បទពិសោធន៍ និងពង្រឹងប្រសិទ្ធភាពការងារ ដល់អធិការដ្ឋាននគរបាលស្រុកកោះកុង។
ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ទោ ស្នងការ ក៏បានធ្វើការកោតសរសើរដល់កងកម្លាំងអធិការដ្ឋាន បំពេញការងារដោយទទួលបាននូវលទ្ធផលបានល្អប្រសើរ។
ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ទោ ស្នងការ ក៏បានណែនាំដល់កងកម្លាំង ត្រូវយកចិត្តទុកដាក់អនុវត្តការងារទៅតាមជំនាញរៀងៗខ្លួន ដែលទទួលខុសត្រូវ និងមានការសាមគ្គីភាព សហការណ៍ល្អក្នុងអង្គភាព ទើបការងារទទួលបានជោគជ័យ ៕