សម្ដេចធិបតី ហ៊ុន ម៉ាណែត អបអរសាទរ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) ទទួលបានចំណាត់ថ្នាក់លេខ១ ក្នុងកម្មវិធីប្រកួតបណ្ណសារទូរនិម្មិត
ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាអបអរសាទរ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) ទទួលបានចំណាត់ថ្នាក់លេខ១ ក្នុងកម្មវិធីប្រកួតបណ្ណសារទូរនិម្មិត២០២៤ ដែលរៀបចំឡើងដោយក្រុមប្រឹក្សាអន្តរជាតិបណ្ណសារ (ICA/SPO) ហើយត្រូវបានប្រកាសជាផ្លូវការកាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ នៅក្នុងកម្មវិធីសិក្ខាសាលាអន្តរជាតិលើកទី៤ ស្តីពីការប្រកួតបណ្ណសារក្នុងទីក្រុងជីរ៉ូណា ប្រទេសអេស្ប៉ាញ។