រដ្ឋបាលខេត្តស្ទឹងត្រែង អំពាវនាវដល់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋានជួយសម្រួលបន្ធូរបន្ថយថ្លៃការស្លាក់នៅ និងអាហារចំពោះបេក្ខជនប្រឡងបាក់ឌុប
ភ្នំពេញ៖ ក្នុងឱកាសដ៏មានសារៈសំខាន់នេះ រដ្ឋបាលខេត្តស្ទឹងត្រែង អំពាវនាវ ដល់មាតាបិតា អាណាព្យាបាល បេក្ខជន និងម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ អាហារដ្ឋាន ភោជនីយដ្ឋាន ក្នុងទីរួមខេត្តស្ទឹងត្រែង ដើម្បីចូលរួមចំណែកលើកទឹកចិត្ត បង្កលក្ខណៈងាយស្រួល និងគាំទ្រដល់ បេក្ខជនដែលត្រូវមកចូលរួមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ថ្ងៃទី៨ តុលា ២០២៤ ខាងមុខឆាប់ៗនេះមានដូចខាងក្រោម៖
១- សូមលោក លោកស្រីជាម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន អាហារដ្ឋាននៅក្នុង ទីរួមខេត្តស្ទឹងត្រែង មេត្តាផ្តល់ការយោគយល់ និងជួយសម្រួលបន្ធូរបន្ថយថ្លៃការស្នាក់នៅ និងអាហារ ចំពោះបេក្ខជនចូលរួមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចាប់ពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤។
២- ដោយមានការជួយសម្របសម្រួលពីសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត ក៏ដូចជាក្រុម យុវជនស្ម័គ្រចិត្តក្នុងខេត្ត រដ្ឋបាលខេត្តនឹងរៀបចំឱ្យមានការទទួលផ្ញើកង់ ម៉ូតូរបស់បេក្ខជនដែលមក ប្រឡងនាថ្ងៃទី០៨-០៩ ខែតុលា ឆ្នាំ២០២៤ ខាងមុខនេះដោយឥតគិតថ្លៃ។
៣- ក្នុងរយៈពេល២ថ្ងៃនៃការប្រឡងនេះ ក៏មានការផ្តល់នូវភេសជ្ជៈ ទឹកពិសា និងអាហារ មួយចំនួនដោយឥតគិតថ្លៃ ដែលរៀបចំនៅតាមស្តង់ដែលមានស្លាកសញ្ញា ស.ស.យ.ក.។
៤- ក្នុងករណីចាំបាច់ សូមមេត្តាទំនាក់ទំនងផ្ទាល់ទៅមន្ទីរអប់រំ យុវជននិងកីឡាខេត្ត ឬមក រដ្ឋបាលខេត្ត តាមរយៈលេខទូរស័ព្ទ ០៩៧ ៩១២ ៧០០០ ឬ ០១២ ៤៦៩ ៤៩២។
សេចក្តីដូចបានជម្រាបជូនដំណឹង និងអំពាវនាវខាងលើរនេះ
សូម លោក លោកសីជា ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ អាហារដ្ឋាន ភោជនីយដ្ឋាន ព្រមទាំងមាតាបិតា អាណាព្យាបាល និង បេក្ខជនទាំងអស់ មេត្តាជ្រាប និងចូលរួមអនុវត្តឱ្យបានល្អប្រសើរ “ទាំងអស់គ្នាដើម្បីស្ទឹងត្រែង”៕