អភិបាលខេត្តស្ទឹងត្រែង នាំយកអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ផ្តល់ជូនពលរដ្ឋងាយរងគ្រោះចំនួន ៥៥គ្រួសារ ក្នុងស្រុកថាឡាបរិវ៉ាត់
ភ្នំពេញ៖ នៅរសៀលថ្ងៃអាទិត្យ ទី៦ ខែតុលា ឆ្នាំ២០២៤នេះ ឯកឧត្តម សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង និងជាប្រធានកាកបាទក្រហមកម្ពុជាសាខាខេត្ត បាននាំយកស្បៀងសង្គ្រោះបឋម ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ផ្តល់ជូនប្រជាពលរដ្ឋងាយរងគ្រោះចំនួន ៥៥គ្រួសារ ស្ថិតក្នុងភូមិមន ឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។ ពិធីនេះប្រព្រឹត្តិទៅ នៅបរិវេណសាលាបឋមសិក្សាភូមិមន និងចុះតាមខ្នងផ្ទះ ៕