**សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ អនុមោទនា ពិធីបុណ្យខួបលើកទី ៥៦ឆ្នាំ នៃការបកប្រែគម្ពីរព្រះត្រៃបិដកខ្មែរ និងរំលឹកគុណក្រុមជំនុំព្រះត្រៃបិដក**រដ្ឋមន្ត្រីការបរទេសទីម័រឡេស្តេ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា**ក្រសួងអប់រំ ណែនាំឱ្យលេងល្បែង និងរបាំប្រជាប្រិយខ្មែរ ក្នុងឱកាសត្រៀមអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ នៅតាមគ្រឹះស្ថានសិក្សា**រដ្ឋមន្ត្រីការបរទេសទីម័រឡេស្តេ នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា**យោធាចិន ចាប់ផ្ដើមធ្វើសមយុទ្ធរួមគ្នានៃកងទ័ពជើងគោក ជើងទឹក និងកងកម្លាំងរ៉ុក្កែត នៅជុំវិញកោះតៃវ៉ាន់**ករណីរំលោភសេពសន្ថវៈកាលពីឆ្នាំ២០២៣ នៅស្រុកមោងឫស្សី ចាប់ខ្លួនជនត្រូវចោទបានហើយ**ឃាត់ខ្លួនជនសង្ស័យ ១៥នាក់ ពាក់ព័ន្ធករណីកាន់កាប់ដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត និងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ក្នុងភូមិសាស្ត្រស្រុកបាទី**ក្មេងទំនើងប្រយ័ត្ន ចូលឆ្នាំក្នុងពន្ធនាគារ!**វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាខ្ចីប្រាក់ មួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**ប្រធានាធិបតីចិនលោក ស៊ី ជីនពីង នឹងចាប់ផ្តើមដំណើរទស្សនកិច្ចទៅកាន់អាស៊ីអាគ្នេយ៍នៅខែមេសានេះ**ទេសរដ្ឋមន្ត្រី ប៉ែន វិបុល ដឹកនាំគណៈប្រតិភូចូលរួមគោរពវិញាណក្ខន្ធសព ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន**លោក Donald Trump នឹងហៅទូរស័ព្ទជាមួយលោក Vladimir Putin នៅប៉ុន្មានថ្ងៃខាងមុខនេះ ដើម្បីឆ្ពោះទៅរកការបញ្ចប់ដោយសន្តិវិធី ចំពោះជម្លោះអ៊ុយក្រែន**លោក Donald Trump៖ ទីក្រុងវ៉ាស៊ីនតោននឹងកាន់កាប់ទឹកដី Greenland**ក្រុមការងារនៃទីភ្នាក់ងារសហរដ្ឋអាម៉េរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ កំពុងធ្វើដំណើរទៅកាន់ប្រទេសមីយ៉ាន់ម៉ា ដើម្បីជួយកំណត់តម្រូវការបន្ទាន់បំផុតរបស់ប្រទេសកម្សត់នេះ បន្ទាប់ពីគ្រោះរញ្ជួយដី**លទ្ធផលសិក្ខាសាលាសភាថ្នាក់តំបន់ ស្តីពី “បម្រែបម្រួលប្រជាសាស្រ្ត និងជំងឺមិនឆ្លង៖គោលនយោបាយឆ្លើយតប បញ្ហាប្រឈម សម្រាប់ប្រជាជនសកម្ម និងយុវជន”**រដ្ឋមន្រ្តីបរិស្ថាន បន្តគាំទ្រដល់សមាគមជប៉ុន-កម្ពុជា ចូលរួមក្នុងការវិនិយោគនៅកម្ពុជាឆ្ពោះទៅការអភិវឌ្ឍដោយចីរភាព**ស.ស.យ.ក៖ ក្រោមម្លប់ព្រះបារមីនៃអង្គព្រះមហាក្សត្រជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ប្រជានុរាស្ត្របានរស់នៅប្រកបដោយសេចក្ដីសុខក្សេមក្សាន្ត រុងរឿងថ្កុំថ្កើងជាលំដាប់**រដ្ឋមន្ត្រី ហួត ហាក់ អនុញ្ញាតឱ្យប្រធានសមាគមសណ្ឋាគារចិន និងជាអនុប្រធាននៃសមាគមម្ហូបចិន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ**ថ្នាក់ដឹកនាំ សាស្រ្ដាចារ្យ មន្ត្រី និងបុគ្គលិក នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញជាង ២០០នាក់ ចូលរួមឈ្វេងយល់អំពីអត្ថប្រយោជន៍របបសន្ដិសុខសង្គម**ក្រសួងបរិស្ថាន ជូនដំណឹងអំពីករណីភ្លើងឆេះព្រៃនៅកម្ពុជា ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

ពលរដ្ឋអាចស្នើសុំធ្វើប័ណ្ណសមាជិក ប.ស.ស. បាននៅស្តង់ចុះបញ្ជីចល័ត ប.ស.ស. នៅការ៉ាស់សាំងកាល់តិច គល់ស្ពានគីហ្សូណា ខេត្តកំពង់ចាម និងនៅផ្សារលេីធំថ្មីខេត្តសៀមរាប

ភ្នំពេញ៖ បេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំស្តង់ចុះបញ្ជីចល័ត ដើម្បីចុះបញ្ជីសមាជិក ប.ស.ស. ជូនបងប្អូនប្រជាពលរដ្ឋដែលជាអាជីវករ អ្នកប្រកបរបររកស៊ីផ្ទាល់ខ្លួន ក៏ដូចជាអ្នកនៅក្នុងបន្ទុកសមាជិក ប.ស.ស. នៅទីតាំង ២ផ្សេងគ្នា គឺនៅការ៉ាស់សាំងកាល់តិច គល់ស្ពានគីហ្សូណា ខេត្តកំពង់ចាម   ចាប់ពីថ្ងៃទី ៦ នេះ ដល់ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤ និងផ្សារលេីធំថ្មី ខេត្តសៀមរាប រយៈពេល ៤ថ្ងៃដែរចាប់ពីថ្ងៃទី៧ ស្អែកនេះ ដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ ដូច្នេះបងប្អូនប្រជាពលរដ្ឋជាអាជីវករ អ្នកប្រកបរបរផ្ទាល់ខ្លួន ក៏ដូចជាសមាជិក ប.ស.ស. អាចនាំកូនៗក្នុងបន្ទុកមកចុះឈ្មោះចូលជាសមាជិក ប.ស.ស. នៅស្តង់ចុះបញ្ជីចល័ត ប.ស.ស. បាន។

ការរៀបចំស្តង់ចុះបញ្ជីចល័តនេះ គឺដើម្បីសម្រួលដល់បងប្អូនប្រជាពលរដ្ឋជាអាជីវករ និងអ្នកប្រកបរបរផ្ទាល់ខ្លួន ក្នុងការស្នើសុំប័ណ្ណសមាជិក ប.ស.ស. ដោយមិនចាំបាច់ចំណាយពេលវេលាក្នុងការធ្វើដំណើរទៅមកដោយផ្ទាល់មកស្នើសុំប័ណ្ណ ប.ស.ស. នៅតាមទីស្នាក់ការ ប.ស.ស.។

ដោយឡែកសម្រាប់ម្ចាស់អាជីវកម្ម ឬម្ចាស់ផ្ទះ ដែលមានប្រើប្រាស់កម្មករនិយោជិត ឬបុគ្គលិកចាប់ពីម្នាក់ឡើងទៅ ក៏អាចមកប្រឹក្សា និងបំពេញព័ត៌មានចុះបញ្ជីសហគ្រាស នៅស្តង់ចល័តនេះបានផងដែរ។

សូមរំលឹកឱ្យដឹងផងដែរថា គិតមកត្រឹមថ្ងៃនេះ បេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានរៀបចំដាក់ស្ដង់ចុះបញ្ជីចល័តនៅតាមទីតាំងផ្សារ និងសាលាឃុំ/សង្កាត់ មួយចំនួនរួចមកហើយ គឺខេត្តសៀមរាប ខេត្តកំពង់ចាម និងក្នុងរាជធានីភ្នំពេញ ហើយគោលដៅបន្តបន្ទាប់ ប.ស.ស. នឹងចុះដាក់ស្តង់ចុះបញ្ជីចល័តនៅតាមខេត្តគោលដៅសំខាន់ៗមួយចំនួនទៀត រួមមាន៖ ខេត្តបាត់ដំបង និងខេត្តតាកែវ៕

អត្ថបទដែលជាប់ទាក់ទង