**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងអញ្ជើញទៅបំពេញទស្សនកិច្ច នៅប្រទេសចិន**កម្ពុជា រៀបចំសន្និសីទថ្នាក់តំបន់ ស្តីពីការប្រឆាំងការសម្អាតប្រាក់ ពាក់ព័ន្ធនឹងបទល្មើសជួញដូរវត្ថុបុរាណ និងសម្បត្តិបេតិកភណ្ឌ នៅខេត្តសៀមរាប**ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត នាំយកអាវរងារ អំណោយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនកងកម្លាំងប្រដាប់អាវុធ ទិសយោធភូមិភាពទី២**ក្រុមហាម៉ាស ត្រៀមខ្លួនរួចជាស្រេច ដើម្បីសម្រេចឱ្យបានបទឈប់បាញ់ នៅតំបន់ហ្កាហ្សា**ប្រធានាធិបតីបារាំង៖ កិច្ចព្រមព្រៀងឈប់បាញ់គ្នា រវាងអ៉ីស្រាអែល-ហេសបូឡា នៅលីបង់ គួរតែអាចបើកផ្លូវឆ្ពោះទៅរក ការបិទបញ្ចប់សង្រ្គាមនៅតំបន់ហ្កាហ្សា**សហគ្រិនខ្មែរ រៀបចំទិវាប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព ជាលើកដំបូងរបស់ខ្លួន រយៈ​ពេល២ថ្ងៃ**អភិបាលខេត្តកំពង់ស្ពឺ ប្រាប់ឲ្យអាជ្ញាធរនៅមូលដ្ឋាន ពង្រឹងការយកចិត្តទុកដាក់ ចំពោះជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនអតីតយុទ្ធជន**លោក យ៉ាំ ណារិទ្ធ ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ ការអនុវត្តពិធី សារម៉ុង រ៉េ អាល់ ស្តីពីសារធាតុបំផ្លាញ ស្រទាប់អូស្សូន នៅកម្ពុជា**អាល្លឺម៉ង់ នៅតែបន្តគាំទ្រ ភាពជាដៃគូជាមួយរដ្ឋាភិបាលកម្ពុជា ក្នុងវិស័យសកម្មភាពមីន**អាជ្ញាធរជាតិអប្សរា ដាក់ដំណើរការជណ្ដើរឡើងចុះ រួតបាកាននៅជ្រុងអាគ្នេយ៍**ទេសរដ្ឋមន្ត្រី លី ធុជ អនុញ្ញាតឱ្យអនុរដ្ឋមន្រ្តីការបរទេស ប៊ួគីណាហ្វាសូ ជួបសម្តែងការគួរសម និងឈ្វេងយល់ពីសកម្មភាពមីនកម្ពុជា**ឯកឧត្តម អ៊ូ វណ្ណា ដឹកនាំកិច្ចប្រជុំ ស្តីពីការរៀបចំប្រព័ន្ធកាមេរ៉ាសុវត្ថិភាព នៅតាមបណ្តាមណ្ឌលអប់រំកែប្រែ រាជធានី-ខេត្ត**លោក Xi Jinping ប្រធានរដ្ឋចិនផ្ញើសារលិខិតអបអរសាទរការបើកមហាសន្និបាតរំលឹកខួប”ទិវាអន្តរជាតិដើម្បីគាំទ្រប្រជាជនប៉ាឡេស្ទីន”របស់អង្គការសហប្រជាជាតិ**មូលនិធិSanyរបស់ប្រទេសចិនចូលរួមក្នុងយន្តការកម្ពុជាគ្មានមីន**រដ្ឋបាលខេត្តបាត់ដំបង រៀបចំពិធីបិទវេទិកាថ្នាក់ខេត្ត ស្តីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីសម្រេចបានចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០**ក្រុមការងារប្រធានាធិបតីជាប់ឆ្នោតលោក ដូណាល់ ត្រាំ កំពុងពិភាក្សាលើការបន្តកិច្ចចរចាដោយផ្ទាល់ជាមួយមេដឹកនាំកូរ៉េខាងជើង**ក្រសួងការងារ និងវិទ្យាស្ថាន Bendigo Kangan អូស្ត្រាលី ចុះហត្ថលខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការកសាងផ្លូវសិក្សាជំនាញពេញមួយជីវិតក្នុងវិស័យរថយន្តអគ្គិសនី និងវិស័យពាក់ព័ន្ធនានា**ឯកឧត្តម គង់ ភោគ ចូលរួមទិវាអាស៊ាន-កូរ៉េ ដើម្បីរំលឹកខួបអនុស្សាវរីយ៍៣៥ឆ្នាំ នៃទំនាក់ទំនងដៃគូសន្ទនា និងការបង្កើតភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-កូរ៉េ**គណៈប្រតិភូព្រះមន្រ្តីសង្ឃខ្មែរក្រោម ខេត្តត្រាវិញ និមន្តជួបសំណេះសំណាលជាមួយសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត**ក្រសួងការបរទេសកម្ពុជា ស្វាគមន៍កិច្ចព្រមព្រៀងលើបទឈប់បាញ់ ដែលប្រកាសដោយអ៊ីស្រាអែល និងលីបង់

ឯកឧត្តម ស៊ុំ សំណាង ជួបសំណេះសំណាល បំពាក់ឋានន្តរសក្តិ និងគ្រឿងឥស្សរិយយសដល់យោធិនចូលនិវត្តន៍

ភ្នំពេញ៖ នាថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤នេះនៅទីបញ្ជាការដ្ឋានទ័ពពិសេស កងទ័ពជើងគោក បានប្រារពពិធី សំណេះសំណាល បំពាក់ឋានន្តរសក្តិ និងគ្រឿងឥស្សរិយយសជូនដល់យោធិនចូលនិវត្តន៍ ឆ្នាំ២០២៤ ស្ថិតក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ទោ ស៊ុំ សំណាង មេបញ្ជាការបញ្ជាការដ្ឋានទ័ពពិសេស កងទ័ពជើងគោក។

លោកវរសេនីយ៍ឯក ចាប សូផន នាយរងការិយាល័យទី១បញ្ជាការដ្ឋានទ័ពពិសេស បានអានសេចក្តីសម្រេចដោយ បានគូសបញ្ជាក់ថា÷យោធិន នៃបញ្ជាការដ្ឋានទ័ពពិសេស កងទ័ពជើងគោក ដែលបានចូលនិវត្តន៍ក្នុងឆ្នាំ២០២៤នេះសរុប មានចំនួន-៣៣រូប ក្នុងនោះថ្នាក់វរសេនីយ៍ឯក ១រូប ថ្នាក់វរសេនីយ៍ទោ ២រូប ថ្នាក់វរសេនីយ៍ត្រី ៨រូប ថ្នាក់អនុសេនីយ៍ឯក ៧រូប ថ្នាក់អនុសេយ៍ទោ ៧រូប និងថ្នាក់នាយចំណង់ចំនួន ៨រូប។ លោក ចាប សូផន បានបញ្ជាក់ទៀតថា÷យោធិនទាំង ៣៣រូប ត្រូវបានបំពាក់គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា មានថ្នាក់ធិបឌិន្ទ.០១គ្រឿង ថ្នាក់សេនា ០២គ្រឿង និងថ្នាក់អស្សឬទ្ធិចំនួន ៣០គ្រឿង។

មានប្រសាសន៍សំណេះសំណាលឯកឧត្តម ឧត្តមសេនីយ៍ទោ ស៊ុំ សំណាង បានមានប្រសាសន៍ពាំនាំនូវការផ្តាំផ្ញើរ សាកសួរសុខទុក្ខសំណាក់ថ្នាក់ដឹកនាំក្រសួងការពារជាតិ អគ្គបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ឯកឧត្តម មេបញ្ជាការកងទ័ពជើងគោក ពិសេសការផ្តាំផ្ញើរសាកសួរសុខទុក្ខពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះ បងប្អូនយោធិនចូលនិវត្តន៍ទាំងអស់ និងក្រុមគ្រួសារ។ឯកឧត្តម ស៊ុំ សំណាង ក៏បានមាន ប្រសាសន៍ បន្តទៀតថា៖យោងតាមច្បាប់ និងបទបញ្ជារបស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការ និងបញ្ជាការកងទ័ពជើងគោក យោធិន គ្រប់អាយុចូលនិវត្តន៍ ត្រូវផ្ទេរពីកងទ័ពទៅរស់នៅស្ថប័ណស៊ីវិល ស្រប តាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និងផែនការកែទម្រង់ របស់កងយោធពលខេមរភូមិន្ទ ក្នុងនោះ ឯកឧត្តមក៏បានលើកឡើងអំពីគុណបំណាច់ និងស្នា ដៃរបស់បងប្អូនយោធិន ដែលបានរួមចំណែកក្នុងភារកិច្ច ការពារជាតិ មាតុភូមិ និងកសាងអភិវឌ្ឍន៍អង្គភាពបាន រីកចំរើនលើគ្រប់វិស័យ។

ឯកឧត្តមក៏បានផ្តាំផ្ញើរ ដល់បង ប្អូនយោធិនចូលនិវត្តន៍ទាំងអស់ពេលទៅរស់នៅមូលដ្ឋានត្រូវយកចិត្តទុកដាក់គោរពអនុវត្តន៍ច្បាប់របស់រដ្ឋចូលរួម ចំណែកក្នុងការកសាងភូមិ ឃុំ រឹងមាំ រីកចំរើន ឆ្លើយតបទៅតាមគោលនយោបាយភូមិ ឃុំមានសុវត្ថភាព របស់រាជ រដ្ឋាភិបាល។

ឯកឧត្ត ស៊ុំ សំណាង បានបញ្ជាក់ជូនបងប្អូននិវត្តន៍ជនទាំងអស់ថា៖បើសិនជាបងប្អូនស្ម័ក្រចិត្ត ទៅរស់នៅតំបន់អភិវឌ្ឍន៍របស់អង្គភាព អង្គភាពផ្តល់ជូន នូវផ្ទះ ដីលំនៅដ្ឋាន និងដីកសិកម្ម ជាអំណោយរបស់ សម្តេចអគ្គមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី តាមរយៈក្រសួងអភិវឌ្ឍន៍ជន បទ។ ឯកឧត្តម បានមានប្រសាសន៍ទៅកាន់បងប្អូនយោធិនចូលនិវត្តន៍ ដោយលើកឡើងអំពីការផ្សាភ្ជាប់មនោ សញ្ចេតនាគោរពរាប់អាន និងបន្តទំនាក់ទំនងជាប់ជាប្រចាំរវាងអង្គភាព និងបងប្អូន។ ក្នុងឧិកាសនោះដែរ ឯកឧត្តម ឧត្តមសេនីយ៍ទោ ស៊ុំ សំណាង បាននាំយកនូវ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនដល់យោធិន៣៣នាក់ ក្នុងម្នាក់ៗទទួលបានឋវិកា២០ម៉ឺនរៀលអង្ក ១បាវ ទឹកសុទ្ធ ២កេះ និងទឹកក្រូច ២កេះ ៕

អត្ថបទដែលជាប់ទាក់ទង