ឯកឧត្តម សួស យ៉ារ៉ា ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃរដ្ឋសភា
ភ្នំពេញ៖ នៅវិមានរដ្ឋសភា នារសៀលថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណ:កម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃរដ្ឋសភា (គណៈកម្មការទី៥) បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការដើម្បីពិនិត្យលើរបៀបវារៈមួយចំនួនរួមមាន៖
១.កិច្ចសហប្រតិបត្តិការសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាព លើកទី១១ (IPTP)
២.ចូលរួមមហាសន្និបាតអាយប៉ាលើកទី៤៥ (ASEAN-AIPA) នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម អនុប្រធាន លេខាធិការ សមាជិក សមាជិកា គណៈកម្មការ ឯកឧត្តមអគ្គនាយក នៃអគ្គនាយកដ្ឋានទទព ឯកឧត្តមអគ្គនាយក នៃអគ្គនាយកដ្ឋាននីតិកម្ម និងស្រាវជ្រាវ ទីប្រឹក្សាច្បាប់អមគណ:កម្មការនិងមន្ត្រីជំនួយការគណៈកម្មការផងដែរ ៕