រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការរៀបចំតាក់តែងគោលនយោបាយជាតិអភិវឌ្ឍន៍ជនបទ ២០២៥-២០២៨
ភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ៥កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួង ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការរៀបចំតាក់តែងគោលនយោបាយជាតិអភិវឌ្ឍន៍ជនបទ ២០២៥-២០២៨ របស់ក្រសួងអភិវឌ្ឍន៍ជនបទ។ កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្ដមរដ្ឋលេខាធិការប្រចាំការ ឯកឧត្ដមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង ប្រធាន អនុប្រធាននាយកដ្ឋានជំនាញ។
សូមបញ្ជាក់ថា ដើម្បីចូលរួមចំណែកអនុវត្តយុទ្ធសាស្រ្ដបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល និងចក្ខុវិស័យរយៈពេលវែងក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងបាននឹងកំពុងរៀបចំតាក់តែងគោលនយោបាយអភិវឌ្ឍន៍ជនបទ ២០២៥-២០៣៨ ដើម្បីជាត្រីវិស័យសម្រាប់អភិវឌ្ឍន៍ជនបទ ក្នុងការលើកកម្ពស់ជីវភាព កាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋនៅតំបន់ជនបទ ៕