ឯកឧត្តម សរ សុពុត្រា អញ្ជើញបើកហិបវិញ្ញាសាប្រឡងបាក់ឌុប នៅមណ្ឌលប្រឡងមជ្ឈមណ្ឌលគរុកោសល្យភូមិភាគខេត្តស្ទឹងត្រែង
ភ្នំពេញ៖ នាព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤នេះ ឯកឧត្តម សរ សុពុត្រា អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង និងថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត បានអញ្ជើញបើកហិបវិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជា នៅមណ្ឌលប្រឡងមជ្ឈមណ្ឌលគរុកោសល្យភូមិភាគខេត្តស្ទឹងត្រែង ស្ថិតនៅក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។
សូមជម្រាបថា បេក្ខជនដែលមានក្នុងបញ្ជីឈ្មោះប្រលងមានចំនួន១០៥៤នាក់ ស្រី៥៧៤នាក់ ចែកចេញជា២មណ្ឌលគឺ៖
-មណ្ឌលវិទ្យាសាស្រ្ត ៦បន្ទប់ មានបេក្ខជនចំនួន ១៤៧នាក់ ស្រី១០៣នាក់។
-មណ្ឌលវិទ្យាសាស្ត្រសង្គម ៣៧បន្ទប់ មានបេក្ខជនចំនួន ៩០៧នាក់ ស្រី៤៧១នាក់ ៕