ឯកឧត្ដម មាន ចាន់យ៉ាដា អមដំណើរឯកឧត្ដមរដ្ឋមន្រ្តី កែវ រតនៈ ចុះសាកសួរសុខទុក្ខកងកម្លាំងជួរមុខ ទិសប្រាសាទតាមាន់
ភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ទី៨ ខែតុលា ឆ្នាំ២០២៤ ឯកឧត្ដម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្ដរមានជ័យ បានអមដំណើរឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែនិងថាមពល ដឹកនាំប្រត្តិភូ អគ្គីសនី កម្ពុជា និងក្រុមហ៊ុន L Y P គ្រុប ដែលជាសម្ព័ន្ធមេត្រីភាព ជាមួយកងពលតូចថ្មើរជើងលេខ៤២ វរសេនាតូចនគបាលការពារព្រុំដែនគោក ៧០២ អញ្ជើញចុះសួរសុខទុក្ខ ដល់កងកម្លាំងកងពលតូចថ្មើរជើងលេខ៤២ និងវរសេនាតូចនគបាលការពារព្រុំដែនគោក៧០២ នៅទិសប្រាសាទតាមាន់ ។
ក្នុងឱកាសនោះឯកឧត្ត កែវ រតនៈ បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានឧត្តមក្រុមព្រឹក្សាព្រះមហាក្សត្រនិងជាប្រធានព្រឹទ្ធសភាជាតិ សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដល់កងកម្លាំងទាំងពីរអង្គភាពផងដែរ ។
ព្រមទាំងបាននាំយកអំណោយដ៏ច្រើនសន្ធឹកសន្ធាប់មកចែកជូនដល់អង្គភាពទាំង មានគ្រឿងឧបភោកបរិភោក និងថវិកាមួយចំនួនធំទៀត។
ឯកឧត្តម រដ្ឋមន្រ្តី បានថ្លែងកោតសរសើរដល់កងកម្លាំងទាំងអស់ហ៊ានធ្វើពលីកម្មគ្រប់បែបយ៉ាងដើម្បីជាតិមាតុភូមិ ស្មោះត្រង់ ចំពោះជាតិ សាសនា ព្រះមហាក្សត្រ ជាពិសេសស្មោះត្រង់ចំពោះរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាដែលមានសម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ។
ឯកឧត្តមរដ្ឋមន្រ្តី បានបន្ថែមថា យើងត្រូវថែរក្សា ការពារបូរណភាពទឹកដី និងបណ្តុះចលនាប្រឡងប្រណាំងលើការចិញ្ចឹមដាំដុះនឹងដើម្បីលើកស្ទួយជីវភាពកងទ័ពនិងគ្រួសារកងទ័ពសម្រាប់ បំពេញបន្ថែមលើគោលរបបរបស់សម្តេច តេជោ ។