**កម្មវិធី«ប្រយោគបុរាណចិនដែលលោកXi Jinpingចូលចិត្តប្រើ»រដូវកាលទី៣(ភា សាអេស្ប៉ាញ)បានចាក់ផ្សាយតាមប្រព័ន្ធសារព័ត៌មានសំខាន់ៗរបស់ប្រទេសប៉េរូ**ពាក្យប្រៀបធៀបដ៏ល្អរបស់លោក Xi Jinping អំពីកិច្ចសហប្រតិបត្តិការ APEC**អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz ទូរស័ព្ទទៅលោក ពូទីន និយាយពីបញ្ហាអ៊ុយក្រែន**រុស្ស៉ី នឹងបញ្ឈប់ការចែកចាយឧស្ម័ន ដល់ប្រទេសអូទ្រីសកាត់តាមអ៊ុយក្រែន ចាប់ពីថ្ងៃសៅរ៍នេះ**សង្ឃ ​គ្រហស្ថ ៧អង្គ/នាក់ ត្រូវបានពលរដ្ឋនិងនគរបាល ចុះឡោ​មព័ទ្ធចាប់បាន ​ក្រោយនាំគ្នាផឹកស្រា ចា​ក់ភ្លេងកំសាន្ដ ក្នុងព្រៃ​កណ្ដាលយប់**អាជ្ញាធរជាតិអប្សរា អំពាវនាវដល់ភ្ញៀវទេសចរចូលរួមថែរក្សាបរិស្ថាន**អំណរគុណ និងការលើកទឹកចិត្តដល់ក្រុមការងារគិលានសង្រ្គោះ៖ «ការលះបង់ នៅពីក្រោយការសប្បាយរីករាយ នាឱកាសពិធីបុណ្យអុំទូក»**រដ្ឋមន្ត្រី ហង់ជួន ណារ៉ុន សង្ឃឹមថា កិច្ចសហការ និងផ្លាស់ប្តូរធនធានមនុស្សក្នុងវិស័យអប់រំកម្ពុជា-ចិន កាន់តែសម្បូរបែប និងរឹងមាំបន្ថែមទៀត**អាវុធហត្ថរាជធានីភ្នំពេញ សម្តែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ក្រុមហ៊ុន ខែ្មរ ប៊ែវើរីជីស**ឯកឧត្តម វង្សី វិស្សុត ផ្តាំផ្ញើដល់កីឡាករទាំងអស់ សូមប្រកាន់ខ្ជាប់នូវវិន័យ សាមគ្គីភាព ភាពថ្លៃថ្នូរ និងរក្សាសុខភាពផ្ទាល់ខ្លួនឱ្យបានល្អ ដើម្បីដណ្តើមជ័យជំនះ**ឯកឧត្តម គង់ ភោគ អញ្ជើញចូលរួមកិច្ចប្រជុំវេទិកាលម្ហសមុទ្រក្នុងតំបន់អាស៊ានលើកទី១៤ និងវេទិកាលម្ហសមុទ្រក្នុងតំបន់អាស៊ានជាមួយដៃគូសន្ទនាអាស៊ានលើកទី១២ នៅទីក្រុងវៀងចន្ទន៍**ឯកឧត្តមរដ្ឋមន្ត្រី កែវ រតនៈ ជួបសំណេះសំណាល ជាមួយកងកម្លាំងប្រដាប់អាវុធទាំង៣ ក្នុងខេត្តពោធិ៍សាត់ ដែលមានសម្ព័ន្ធមេត្រីភាព ចំនួន៨២១នាក់**អ៊ីស្រាអែល បង្កើនការវាយប្រហារលើរដ្ឋធានី Damascus របស់ស៊ីរី ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់**អឺរ៉ុប បែងចែកទឹកប្រាក់ ៣០០លានអឺរ៉ូ សម្រាប់គម្រោងលទ្ធកម្មការពារជាតិ ក្នុងចំណោមរដ្ឋជាសមាជិក**ក្រុមហ៊ុន Ford ត្រូវបានផាកពិន័យជាប្រាក់ ១៦៥លានដុល្លារ ជុំវិញការពន្យាពេលប្រមូលរថយន្តដែលមានបញ្ហាកាមេរ៉ាមើលក្រោយ**ប្រជាពលរដ្ឋរងគ្រោះដោយភ្លើងឆេះផ្ទះ ចំនួន២គ្រួសារ នៅសង្កាត់អូចារ ទទួលបានអំណោយពីអនុសាខាកាកបាទក្រហមកម្ពុជាក្រុងបាត់ដំបង**សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញចុះពិនិត្យមើលការដ្ឋានសាងសង់អគារសិក្សាថ្មី មានរចនាបថខ្មែរ**ក្រុមហាម៉ាស់ ត្រៀមខ្លួនរួចរាល់ សម្រាប់បទឈប់បាញ់នៅតំបន់ហ្គាហ្សា និងអំពាវនាវឱ្យលោក ត្រាំ ដាក់សម្ពាធលើអ៊ីស្រាអែលឱ្យបញ្ចប់សង្រ្គាម**ក្រុមហ៊ុនផលិតអាវុធរបស់ចិន នឹងចូលរួមពិព័រណ៍អាវុធ នៅវៀតណាម នាខែក្រោយនេះ**រដ្ឋបាលខេត្តកំពត ជូនដំណឹងស្តីពីការរៀបចំបាញ់កាំជ្រួច ដើម្បីចូលរួមអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៤

ក្រោយបែកធ្លាយរឿងអាស្រូវ ជុំវិញអំពើឆបោកលុយរាប់លានដុល្លារ សមត្ថកិច្ចឆ្មក់ចូលផ្ទះវីឡាលោក លី សាម៉េត ប៉ុន្តែរកមិនឃើញមនុស្ស

ភ្នំពេញ៖ ក្រោយលេចធ្លាយរឿងអាស្រូវពាក់ព័ន្ធជាមួយ លោក លី សាម៉េត ដែលគេស្គាល់ថា (គ្រូមា) ជុំវិញអំពើឆបោកលុយរាប់លានដុល្លារ ដែលទម្លាយចេញដោយ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ពេលនេះអាជ្ញាធរបានធ្វើការឆ្មក់ចូលផ្ទះវីឡាលោកគ្រូមា ប៉ុន្ដែរកមិនឃើញមនុស្សឡើយ ខណៈកម្លាំងជំនាញកំពុងបើកការស្រាវជ្រាវបន្ត។

លោក សំ វិច្ឆិកា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា កាលពីព្រឹកមិញនេះ កម្លាំងសមត្ថកិច្ចជំនាញដោយមានការសម្របសម្រួលនីតិវិធីពីស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការឡោមព័ទ្ធវិឡាដ៏ស្គឹមស្គៃរបស់លោក លី សាម៉េត ក្នុងភូមិសាស្ត្រខណ្ឌឫស្សីកែវ ប៉ុន្ដែអាជ្ញាធររកមិនឃើញបុគ្គលនេះឡើយ។ ហើយគិតមកទល់ពេលសមត្ថកិច្ចកំពុងបើកការស្រាវជ្រាវយ៉ាងយកចិត្តទុក ដើម្បីស្វែងរកអ្នកពាក់ព័​ន្ធបន្តទៀត។

សូមជម្រាបថា កាលពីល្ងាចថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៤ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានស្នើឱ្យកម្លាំងសមត្ថកិច្ចតាមឃ្លាំមើល លោក លី សាម៉េត ដែលមានងារជាឯកឧត្តមបណ្ឌិតផង និងជាឧកញ៉ាផងនោះ កុំឱ្យរត់ចេញផុតពីសំណាញ់ច្បាប់។ ការណ៍ដែល សម្តេចតេជោ សម្រេចចិត្តចាត់ការលោក លី សាម៉េត ដោយបើកចំហបែបនេះ ក៏ព្រោះតែលោក លី សាម៉េត បង្ករឿងដល់សម្តេចច្រើនពេក ដូចជា បោកយកប្រាក់គេ ជាដើម ហើយដើរនិយាយថា យកប្រាក់នោះទៅជូនសម្តេចថែមទៀតផង។ ជាមួយគ្នានេះ សម្តេចប្រធានព្រឹទ្ធសភា ថែមទាំងស្នើឱ្យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ធ្វើការជាមួយតុលាការ ចេញដីកាបង្កកទ្រព្យសម្បត្តិរបស់លោក លី សាម៉េត ទុកសងដល់អ្នកចាញ់បោកផងដែរ។ សម្តេចតេជោ ក៏ជំរុញឱ្យអ្នកដែលចាញ់បោកលោក លី សាម៉េត ដាក់ពាក្យប្តឹង ហើយសម្តេចប្រាប់ទៅក្រុមមេធាវីរបស់សម្តេច ឱ្យត្រៀមខ្លួនចាំទទួលពាក្យបណ្តឹងទាំងនោះ៕

អត្ថបទដែលជាប់ទាក់ទង