**ព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ប្រចាំថ្ងៃទី២៧ ខែវិច្ឆិកា នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤**អត្រាប្ដូរប្រាក់ផ្លូវការ ១ដុល្លារ ស្មើ៤,០២៤ រៀល សម្រាប់ថ្ងៃទី២៧ ខែវិច្ឆិកា**សហគមន៍មូលដ្ឋាន និងសមាគមនិកាយសាសនាចក្រ នៃព្រះយេស៊ូគ្រីស្ទ នៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ប្រគល់ទទួលអគារសិក្សា និងសមិទ្ធផលនានា ចំនួន៥ខ្នង ក្រោយជួសជុលរួចជាស្ថាពរ**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងថ្នាក់ដឹកនាំដើម្បីពិនិត្យ និងពិភាក្សាលើផែនការយុទ្ធសាស្ត្ររបស់ទីស្តីការគណះរដ្ឋមន្ត្រី​ និងផែនទីបង្ហាញផ្លូវស្តីពីបរិវត្តកម្មឌីជីថលនៃទីស្តីការគណៈរដ្ឋមន្ត្រី**រដ្ឋមន្ត្រីក្រសួងសុខាភិបាល ចូលរួមសំណេះសំណាល ផ្តល់អនុសាសន៍ក្នុងវគ្គ “ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍” ជូនដល់អ្នកដឹកនាំគ្រប់ឋានានុក្រម ក្រោមឱវាទ**កម្ពុជា-កូរ៉េ ឯកភាពរួមគ្នាទប់ស្កាត់បទល្មើស និងបណ្តុះបណ្តាលសមត្ថភាពមន្រ្តី**ឧបនាយករដ្ឋមន្ត្រី ស សុខា អបអរសាទរសម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសទទួលបាន “ពានរង្វាន់សតវត្សអាស៊ី ICAPP”**លទ្ធផលសម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិ ដើម្បីភាពអត់ឱន និងសន្តិភាព (IPTP-11)**នគរបាលឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីប្រើប្រាស់ រក្សាទុក និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅស្រុកវាលវែង**សម្តេចធិបតី៖ រាជរដ្ឋាភិបាល បានសម្រេចផ្តល់គោលការណ៍ចំនួន ២ ដើម្បីជួយលើវិស័យអចលនទ្រព្យ ដែលមានលក្ខណៈជាបុរី**ក្រុមការងារអាវុធហត្ថខណ្ឌបឹងកេងកង នាំយកអំណោយចុះសួរសុខទុក្ខសមាជិកមានជំងឺប្រចាំកាយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ**សុន្ទរកថារបស់ឧបនាយករដ្ឋមន្ដ្រី សាយ សំអាល់ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅបន្ដរបស់ក្រសួងរៀបចំដែនដី**បណ្ដេញជនជាតិវៀតណាម២១នាក់ចេញពីកម្ពុជា ពាក់ព័ន្ធករណីលួចស្នាក់នៅធ្វើការងារខុសច្បាប់**នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត រំពឹងថា ការវាស់វែងកំណត់ព្រំក្បាលដីជូនពលរដ្ឋ នឹងបញ្ចប់មុនឆ្នាំ២០២៨**សម្តេចធិបតី ប្រកាសដោះស្រាយបញ្ហាវិវាទដីធ្លីឱ្យបានចប់រួចរាល់នាឆ្នាំ២០២៩**សម្តេចព្រះមហាក្សត្រី ព្រះរាជទានសារលិខិតអបអរសាទរ សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសទទួលបាន «ពានរង្វាន់មេដាយសន្តិភាព ដើម្បីមនុស្សជាតិ និងភពផែនដី»**ព្រះមហាក្សត្រ ព្រះរាជទានសារលិខិតអបអរសាទរសម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសទទួលបាន «ពានរង្វាន់មេដាយសន្តិភាព ដើម្បីមនុស្សជាតិ និងភពផែនដី»**ក្រុមប្រទេស G7 ស្វែងរកការឯកភាពលើដីកាចាប់ខ្លួននាយករដ្ឋមន្ត្រីអ៊ីស្រាអែល **យន្តហោះល្បាតរបស់កងទ័ពជើងទឹកអាម៉េរិក ហោះឆ្លងកាត់ច្រកសមុទ្ទតៃវ៉ាន់

រដ្ឋមន្រ្តីក្រសួងធម្មការ៖ ការងារកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ គឺគ្របដណ្តប់លើគ្រប់វិស័យ ក្នុងនោះក្រសួងធម្មការនិងសាសនា ក៏ត្រូវបានយកចិត្តទុកដាក់ផងដែរ

ភ្នំពេញ៖ ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា មានប្រសាសន៍បញ្ជាក់ពី ការងារកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ គឺគ្របដណ្តប់លើគ្រប់វិស័យ ក្នុងនោះក្រសួងធម្មការនិងសាសនា ក៏ត្រូវបានយកចិត្តទុកដាក់បញ្ចូលវិធានការកាត់បន្ថយហានិភ័យ ភាពងាយរងគ្រោះ ដែលកើតមានពីគ្រោះមហន្តរាយ តម្រូវឱ្យរាជរដ្ឋាភិបាល ស្ថាប័ននិងភាគីពាក់ព័ន្ធទាំងអស់ មានភារកិច្ចទទួលខុសត្រូវចម្បងក្នុងការគ្រប់គ្រង និងកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ក្នុងគោលដៅការពារអាយុជីវិត ទ្រព្យសម្បត្តិ សុខភាព ជីវភាពរស់នៅរបស់ប្រជាជន ក៏ដូចជាទ្រព្យសម្បត្តិវប្បធម៌សាសនា និងបរិស្ថាន។

ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការសកម្មភាពជាតិសម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយឆ្នាំ ២០២៤-២០២៨ របស់រាជរដ្ឋាភិបាលពាក់ព័ន្ធវិស័យធម្មការនិងសាសនា នៅរសៀលថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម រដ្ឋមន្រ្តី មានប្រសាសន៍ថា ក្រសួងធម្មការនិងសាសនា បាននឹងកំពុងបំពេញតួនាទី និងយកចិត្តទុកដាក់អនុវត្តផែនការនេះ ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ ក្រោមការដឹកនាំប្រកបដោយចក្ចុវិស័យ និងភាពប្រាកដនិយមរបស់ សម្ដេចធិបតី នាយករដ្ឋមន្ត្រី និងជាប្រធាន     គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដែលកើតមានជាយថាហេតុភាគច្រើនបណ្តាលមកពី ជំនន់ទឹកភ្លៀង គ្រោះរាំងស្ងួត ខ្យល់កន្ត្រាក់ រន្ទះបាញ់ បាក់ច្រាំងទន្លេ អគ្គីភ័យ និងជំងឺរាតត្បាត ធ្វើឲ្យខូចខាត ផ្ទះសម្បែង ទ្រព្យសម្បត្តិ និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ពិសេសវត្តអារាម វិហារសាសនាផ្សេងៗជាដើម។ ដូច្នេះយើងត្រូវត្រៀមលក្ខណៈបង្ការ និងការកាត់បន្ថយ មុខសញ្ញាគ្រោះថ្នាក់ និងផលប៉ះពាល់វិជ្ជមាន នៃមុខសញ្ញាគ្រោះថ្នាក់ ក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ និងការអភិវឌ្ឍ ប្រកបដោយចីរភាព។

ឯកឧត្តម ហង្ស ចាន់ព្រីដា រដ្ឋលេខាធិការ និងជាប្រធានលេខាធិការដ្ឋានគ្រោះមហន្តរាយក្រសួងធម្មការនិងសាសនា បានជម្រាបជូន ឯកឧត្តម រដ្ឋមន្រ្តី ថា លេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ ក.ធ.ស. បានបង្ហាញថាគ្រោះមហន្តរាយទឹកជំនន់ បានបង្កឱ្យប៉ះពាល់ ដល់មនុស្ស សត្វ ផលដំណាំ ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ផ្លូវជាតិ សាលារៀន ក្នុងនោះ ក៏មាន វត្តអារាម វិហារសាសនាផ្សេងៗ ១៧៦កន្លែង បព្វជិត/សាសនិក ២១៦៦អង្គ/នាក់ ព្រមទាំងអាយុជីវិតមនុស្ស សត្វពាហនៈ ខូចខាត ផ្ទះសម្បែង ទ្រព្យសម្បត្តិ និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ពិសេសបានធ្វើឱ្យប៉ះពាល់ដល់ការប្រកបមុខរបរចិញ្ចឹមជីវិតក៏ដូចជា ប្រាក់ចំណូលផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង