ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ដឹកនាំគណៈប្រតិភូរដ្ឋសភាកម្ពុជា ចូលរួមកិច្ចប្រជុំរវាងថ្នាក់ដឹកនាំអាយប៉ា ជាមួយប្រមុខដឹកនាំអាស៊ាន
ភ្នំពេញ៖ នៅល្ងាចថ្ងៃទី៨ ខែតុលា ឆ្នាំ ២០២៤ ឯកឧត្តម កិត្តិ សេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា និងជាប្រធានក្រុមរដ្ឋសភាជាតិកម្ពុជា-អាយប៉ា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំរវាងថ្នាក់ដឹកនាំអាយប៉ាជាមួយប្រមុខដឹកនាំអាស៊ានពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។
ក្នុងឱកាសនៃការចូលរួមកិច្ចប្រជុំខាងលើនេះ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ក៏មានគម្រោងជួបសម្តែងការគួរសម ជាមួយប្រធានរដ្ឋសភាឡាវ និងទទួលជួបពិភាក្សាការងារជាមួយសមភាគីអនុប្រធានសភាវៀតណាមផងដែរ៕