**ស្ថានទូតរបស់ខ្មែរប្រចាំប្រទេសថៃ កំពុងប្រមូលព័ត៌មានពាក់ព័ន្ធស្ថានភាពរបស់ពលករខ្មែរដែលកំពុងបម្រើការងារនៅតំបន់ដែលទទួលរងនូវការវាយប្រហារដោយគ្រោះរញ្ជួយដី**គ្រោះរញ្ជួយដីដ៏ខ្លាំងសម្បើមបានវាយប្រហារភាគកណ្តាលប្រទេសមីយ៉ាន់ម៉ា ខណៈសំណង់អគារជាច្រើនបានបាក់ដួលរលំទីក្រុងម៉ាន់ដាឡេជាទីក្រុងធំទី២របស់ប្រទេសនេះ**ព័ត៌មានបឋម! គិតត្រឹមម៉ោង ៥:០០នាទីល្ងាចនេះ មានអ្នករងរបួសចំនួន ៥០នាក់ អ្នកស្លាប់ចំនួន ៣នាក់ ខណៈមិនទាន់ទទួលបានព័ត៌មានអំពីការរងគ្រោះរបស់បងប្អូនពលករខ្មែរដោយសារករណីរញ្ជួយដីនេះទេ**អាជ្ញាធរថៃ បញ្ជាក់ថាកម្មករ៤៣នាក់ កំពុងជាប់ក្រោមអគារខ្ពស់ក្នុងទីក្រុងបាងកក ដែលដួលរលំទាំងស្រុង ក្រោយគ្រោះរញ្ជួយដី**ថៃប្រកាសអាសន្នទូទាំងប្រទេស និងអំពាវនាវដល់សាធារណជនឱ្យមានការប្រុងប្រយ័ត្នចំពោះគ្រោះរញ្ជួយដីដែលអាចកើតមានឡើងវិញក្នុងរយៈពេល២៤ម៉ោង**គ្រោះរញ្ជួយដីកម្រិត ៧.៧រ៉ិចទ័រ បានវាយប្រហារប្រទេសមីយ៉ាន់ម៉ា ជាមួយនឹងការរញ្ជួយដីនៅទូទាំងប្រទេសថៃ ដែលជាប្រទេសជិតខាង**ក្រសួងការបរទេស ប្រកាសព័ត៌មានពាក់ព័ន្ធ ករណីការរញ្ជួយដីនៅប្រទេសថៃ និងមីយ៉ាន់មា**ប្រមុខរបបយោធាមីយ៉ាន់ម៉ា ប្តេជ្ញានឹងរៀបចំការបោះឆ្នោតដោយសេរី និងយុត្តិធម៌**រដ្ឋបាលប្រធានាធិបតីអាមេរិក ប្រកាសផ្តល់ជំនួយហិរញ្ញវត្ថុថ្មីចំនួន៧៣លានដុល្លារដល់ជនភៀសខ្លួនរ៉ូហ៊ីងយ៉ា**ឧត្តមសេនីយ៍ឯក ច័ន្ទ សុភក្ត្រា ផ្ញើសាររំលែកទុក្ខ ចំពោះមរណភាព ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បងប្រុសច្បងរបស់ សម្តេចតេជោ ហ៊ុន សែន**លោក ញ៉ាញ់ ជាបហ៊ង ផ្ញើសាររំលែកទុក្ខ ចំពោះមរណភាព ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បងប្រុសច្បងរបស់ សម្តេចតេជោ ហ៊ុន សែន**ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ផ្ញើសាររំលែកទុក្ខ ចំពោះមរណភាព ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បងប្រុសច្បងរបស់ សម្តេចតេជោ ហ៊ុន សែន**លោកជំទាវ លឹម រស្មី ផ្ញើសាររំលែកទុក្ខ ចំពោះមរណភាព ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បងប្រុសច្បងរបស់ សម្តេចតេជោ ហ៊ុន សែន**ឯកឧត្តម ងួន រតនៈ ផ្ញើសាររំលែកទុក្ខ ចំពោះមរណភាព ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បងប្រុសច្បងរបស់ សម្តេចតេជោ ហ៊ុន សែន**ឯកឧត្តម អ៊ួង ចន្ធី ផ្ញើសាររំលែកទុក្ខ ចំពោះមរណភាព ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បងប្រុសច្បងរបស់ សម្តេចតេជោ ហ៊ុន សែន**ឯកឧត្តម ស្វាយ សំអ៊ាង ផ្ញើសាររំលែកទុក្ខ ចំពោះមរណភាព ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បងប្រុសច្បងរបស់ សម្តេចតេជោ ហ៊ុន សែន**ឯកឧត្តមទេសរដ្ឋមន្ត្រី ប៉ែន វិបុល ផ្ញើសាររំលែកទុក្ខ ចំពោះមរណភាព ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បងប្រុសច្បងរបស់ សម្តេចតេជោ ហ៊ុន សែន**លោក Ding Xuexiang អញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំប្រចាំឆ្នាំ2025 នៃវេទិកាBoaoសម្រាប់អាស៊ី ព្រមទាំងថ្លែងសុន្ទរកថាគន្លឹះ**រដ្ឋមន្ត្រី ឌិត ទីណា៖ សហគមន៍កសិកម្មទំនើបនឹងដំណើរការតាមគោលការណ៍ស្ម័គ្រចិត្ត និងប្រជាធិបតេយ្យ ដើម្បីធានាបាននូវការចូលរួមពេញលេញពីកសិករ**លោក មីន អ៊ុងឡាំង ប្តេជ្ញានឹងរៀបចំការបោះឆ្នោតដោយសេរី និងយុត្តិធម៌ក្នុងខែធ្នូ

ឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន ទទួលពិភាក្សាជាមួយ ឧបការីរងទទួលបន្ទុកតំបន់អាស៊ីនៃក្រសួងរតនាគារសហរដ្ឋអាមេរិក


ភ្នំពេញ៖ នៅទីស្ដីការក្រសួង ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួលជួបពិភាក្សាការងារជាមួយលោក Robert Kaproth ឧបការីរងទទួលបន្ទុកតំបន់អាស៊ី នៃក្រសួងរតនាគារសហរដ្ឋអាមេរិក (US Depertment of the Treasury)។

ជាមួយនឹងកិច្ចស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះដំណើរទស្សនកិច្ចស្វែងយល់អំពីវិស័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា ក៏ដូចជាដើម្បីពង្រឹងបន្ថែមទៀតកិច្ចសហប្រតិបត្តិការទ្វេភាគីរវងាកម្ពុជា- អាមេរិករបស់លោក Robert Kaproth នៅកម្ពុជា, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានជម្រាបជូនជារួមអំពីការការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដាក់ចេញនូវគោលនយោបាយ យុទ្ធសាស្រ្ត និងវិធានការនានា ដើម្បីកំណើនសង្គម-សេដ្ឋកិច្ចនៅកម្ពុជា។

ជាមួយគ្នានេះ ទោះបីជាមានភាពមិនប្រាកដប្រជាខ្ពស់នៃកត្តាខាងក្រៅ, កម្ពុជា បានប្រកាន់យកគោលដៅក្នុងការសម្រេចកំណើនសេដ្ឋកិច្ចឱ្យបាន ៦,០% ក្នុងឆ្នាំ ២០២៤ និង ៦,៣%ឆ្នាំ ២០២៥។ ជាក់ស្តែង, រាជរដ្ឋាភិបាល បាននិងកំពុងរៀបចំគោលនយោបាយ និងយន្តការនានាក្នុងការបង្កើនប្រសិទ្ធភាពចំណូល-ចំណាយ, ការគ្រប់គ្រងសេដ្ឋកិច្ច, ហិរញ្ញវត្ថុសាធារណៈ ដែលរួមចំណែកដល់ការរក្សាភាពធន់សេដ្ឋកិច្ច រួមមាន “យុទ្ធសាស្ត្រកៀរគរចំណូល២០២៤-២០២៨” និង “កម្មវិធីលើកកម្ពស់ភាពប្រកួតប្រជែង បង្កើនពិពិធកម្ម និង ពង្រឹងភាពធន់ ដើម្បីកំណើនសេដ្ឋកិច្ច នៅក្នុងបរិការណ៍សកល ដែលមានភាពមិនប្រាកដប្រជាខ្ពស់ឆ្នាំ ២០២៤-២០២៨” ជាដើម។ ជារួម,ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងបន្តសហការរីករាយជាមួយភាគីអាម៉េរិកក្នុងការសម្របសម្រួល ជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីជាពិសេសការពង្រីកពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ ដែលនឹងផ្ដល់ប្រយោជន៏ទៅវិញទៅមក។

លោក Robert Kaproth បានបង្ហាញសុទិដ្ឋិនិយមខ្ពស់នូវកិច្ចខិតខំរបស់កម្ពុជាក្នុងការគ្រប់គ្រងសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈនិងលទ្ធផលល្អនានាដែលកម្ពុជាទទួលបាននាពេលកន្លងមកក៏ដូចជាគោលដៅរយៈពេលវែងខាងមុខ ដែលរាជរដ្ឋាភិបាល បាននិងកំពុងខិតខំបង្កើតឡើងក្នុងការជំរុញកំណើន និងការអភិវឌ្ឍសេដ្ឋកិច្ច។ ជាមួយគ្នានេះ, លោក Robert Kaproth បានធ្វើការកោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជាការខិតខំ បន្តដោះស្រាយបញ្ហាប្រឈមនានារបស់ខ្លួន និងស្វែងរកដំណោះស្រាយទាំងក្នុងកម្រិតគោលនយោបាយ និងបច្ចេកទេស។

ភាគីទាំងពីរ ក៏បានបញ្ជាក់អំពីគោលដៅរួមគ្នា ក្នុងការខិតខំជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងប្រទេសទាំងពីរកម្ពុជា-អាមេរិកាំង លើគ្រប់វិស័យ ឲ្យកាន់តែរឹងមាំនិងស៊ីជម្រៅថែមទៀត។

ជាទីបញ្ចប់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាថ្មីម្តងទៀត ចំពោះលោក Robert Kaproth ក្នុងការខិតខំស្វែងយល់អំពីស្ថានភាពរបស់កម្ពុជា និងសង្ឃឹមខ្ពស់ ដល់ភាគីអាម៉េរិកក្នុងការរក្សាជំនួយបច្ចេកទេសផ្សេងៗនៅក្នុងវិស័យអាទិភាពកម្ពុជានិងជូនពរលោក Robert Kaproth និងក្រុមការងារទទួលបានជោគជ័យជាផ្លែផ្កាក្នុងទស្សនកិច្ចនៅកម្ពុជា ៕

អត្ថបទដែលជាប់ទាក់ទង