**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

ឯកឧត្តម ប៊ិន ត្រឈៃ៖ កម្ពុជាមានសុខសន្តិភាពពេញលេញ ជាពេលវេលាដែលយើងត្រូវប្រឹងប្រែងអភិវឌ្ឍខ្លួន និងដើម្បីរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិ ដើម្បីអនាគតកម្ពុជា និងអ្នកជំនាន់ក្រោយ

ភ្នំពេញ៖ កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ អមដោយគណៈប្រតិភូក្រសួងផែនការ អញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃមន្ទីរផែនការខេត្តសៀមរាប។

សមាសភាពក្នុងពិធីរួមមាន លោក សុខ ថុល អភិបាលរងខេត្តសៀមរាប តំណាងឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្ត ឯកឧត្តម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ លោកស្រីអគ្គនាយករង លោក លោកស្រី ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យ រួមទាំងសហការីអមដំណើរឯកឧត្តមរដ្ឋមន្ត្រី អញ្ជើញចូលរួម។

បន្ទាប់ពីលោក ហាក់ សុធារ៉ា ប្រធានមន្ទីរផែនការខេត្តសៀមរាប បានឡើងថ្លែងសុន្ទរកថាស្វាគមន៍ និងរបាយការណ៍សង្ខេបជូនគណៈអធិបតីនិងអង្គពិធី ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានអញ្ជើញមានមតិសំណេះសំណាល មកកាន់ថ្នាក់ដឹកនាំនិងមន្ត្រីរាជការទាំងអស់នៃមន្ទីរផែនការខេត្តសៀមរាប។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋមន្ត្រី ថ្លែងនូវចំណាប់អារម្មណ៍ចំពោះការអភិវឌ្ឍរីកចម្រើននៃខេត្តសៀមរាប ជាពិសេសលើវិស័យទេសចរណ៍ ដែលខេត្តសៀមរាប ជាខេត្តដែលមានប្រាង្គប្រាសាទបុរាណដ៏ល្អប្រណិតជាច្រើន ដែលជាសម្បត្តិបេតិកភណ្ឌវប្បធម៌ដ៏មានតម្លៃពុំអាចកាត់ថ្លៃបាននិងមានតម្លៃជាសកល ដែលក្នុងនោះមានប្រាសាទអង្គរវត្ត ជារូបសញ្ញាជាតិ និងជាដួងព្រលឹងជាតិខ្មែរផងដែរ។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត មកដល់ថ្នាក់ដឹកនាំនិងមន្ត្រីរាជការទាំងអស់នៃមន្ទីរផែនការខេត្តសៀមរាប។

ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា សម្រាប់បេសកកម្មជួបសំណេះសំណាល និងសួរសុខទុក្ខនាឱកាសនេះ ខេត្តសៀមរាប ជាខេត្តទី២៣ ហើយ ដែល ឯកឧត្តមរដ្ឋមន្ត្រី បានអញ្ជើញមកដល់ ស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ប្រមុខរាជរដ្ឋាភិបាល ដែលតម្រូវឲ្យរដ្ឋមន្ត្រីជំនាន់ថ្មី ជួបសំណេះសំណាលថ្នាក់ដឹកនាំនិងមន្ត្រីរាជការ នៃអង្គភាពក្រោមឱវាទនៅតាមបណ្ដារាជធានីខេត្ត ដើម្បីពង្រឹងនិងរឹតចំណងសាមគ្គីភាព រវាងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ។

មានប្រសាសន៍ក្នុងពិធី ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំពីការងារកំណែទម្រង់ និងពង្រឹងស្ថាប័នរដ្ឋ ដែលរាជរដ្ឋាភិបាល នីតិកាលទី៧ បាននិងកំពុងអនុវត្តនិងបន្តជម្រុញ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលមាន “ការកែទម្រង់ និងការពង្រឹង អភិបាលកិច្ច” ជាស្នូល។

ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងផងដែរអំពីប្រសាសន៍ដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាអតីតនាយករដ្ឋមន្ត្រី ស្ដីអំពី កំណែទម្រង់ ៩៩% “រស់” ១% “ស្លាប់” ផ្ទុយទៅវិញបើមិនកែទម្រង់ ១% “រស់” ៩៩% “ស្លាប់”។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានសង្កត់ធ្ងន់លើ “ការងារចាត់តាំង” ដែលជាការងារគន្លឹះ សំដៅសម្រេចបានប្រសិទ្ធភាពខ្ពស់ក្នុងការពង្រឹង និងធ្វើកំណែទម្រង់ ប្រកបដោយនិរន្តរភាព។

ក្នុងពិធី ឯកឧត្តមរដ្ឋមន្ត្រី បានផ្ដល់អនុសាសន៍តម្រង់ទិស និងចែករំលែកបទពិសោធន៍ សម្រាប់ថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃមន្ទីរផែនការ ក្នុងការបន្តពង្រឹងនិងជំរុញបន្ថែមលើការងារបណ្ដុះបណ្ដាល និងដុះខាត់សមត្ថភាពជាប្រចាំ ស្របតាមបរិបទនៃការប្រែប្រួលឆាប់រហ័សរបស់សកលលោក ដែលមាន “ធនធានមនុស្ស” ជាកត្តាសម្រាប់ថ្លឹងថ្លែងកម្លាំងជាតិ ការអភិវឌ្ឍរបស់ប្រទេសមួយ។

មានប្រសាសន៍ក្នុងពិធី ឯកឧត្តមរដ្ឋមន្ត្រី បានគូសរំលឹកថា “កម្ពុជាមានសុខសន្តិភាពពេញលេញ ឥឡូវជាពេលវេលាដែលយើងត្រូវប្រឹងប្រែងអភិវឌ្ឍខ្លួន និងដើម្បីរួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិ”, “ដើម្បីអនាគតកម្ពុជា និងអ្នកជំនាន់ក្រោយរបស់យើង យើងត្រូវតែចូលរួមចំណែកក្នុងការពង្រឹង និងការកែទម្រង់ ឱ្យទទួលលទ្ធផលខ្ពស់។

ឯកឧត្តមរដ្ឋមន្ត្រី បានចែករំលែកផងដែរអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ ដែលបានកំពុងផ្ដោតការយកចិត្តទុកដាក់លើការងារតាមដានត្រួតពិនិត្យ និងវាយតម្លៃ (M&E) រួមទាំងការងារ M&E របស់ក្រសួងផែនការ ដែលត្រូវអនុវត្តលើ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងពីគោលដៅរបស់ក្រសួងផែនការ ក្នុងការពង្រឹងនិងអភិវឌ្ឍន៍មូលដ្ឋានទិន្នន័យឃុំសង្កាត់ (CDB) ឱ្យក្លាយជាទិន្នន័យដែលប្រើប្រាស់បានច្រើនយ៉ាង និងកាន់តែច្បាស់លាស់ សម្រាប់ការរៀបចំចងក្រង និងតាក់តែងគោលនយោបាយ ផែនការយុទ្ធសាស្ត្រនានា ដូចពាក្យថា “គោលនយោបាយផ្អែកទៅលើទិន្នន័យ”។

ឯកឧត្តមរដ្ឋមន្ត្រី បានផ្ដល់អនុសាសន៍ដល់ថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃមន្ទីរផែនការខេត្តសៀមរាប ឱ្យបន្តយកចិត្តទុកដាក់ខ្ពស់លើការងារចាត់តាំង និងការបែងចែកភារកិច្ចច្បាស់លាស់ ព្រមទាំងការគិតគូរលើការសន្សំសំចៃថវិកាផ្ទៃក្នុង និងការបណ្ដុះបណ្តាលមន្ត្រីជាប្រចាំ៕

អត្ថបទដែលជាប់ទាក់ទង