ប្រធានរដ្ឋសភាកម្ពុជា ផ្ញើសារលិខិតជូនប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាតំណាងប្រជាជន ចំពោះមរណភាព ឯកឧត្តម Wu Bangguo
ភ្នំពេញ៖ នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤នេះ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជាបានផ្ញើសារលិខិតជូន ឯកឧត្ដម ចាវ ឡីជី (Zhao Leji) ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាតំណាងប្រជាជន សាធារណរដ្ឋប្រជាមានិតចិន ដោយចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំចំពោះ មរណភាពរបស់ ឯកឧត្តម Wu Bangguo អតីតប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាតំណាងប្រជាជនចិនទូទាំងប្រទេស។