**ផ្លូវជាច្រើនខ្សែនៅក្នុងស្រុកមោងឫស្សីកំពុងស្ថាបនា ដើម្បីសម្រួលដល់ការធ្វើដំណើររបស់សិស្សានុសិស្សនិងប្រជាពលរដ្ឋ**រដ្ឋមន្ត្រី ឈាង រ៉ា ណែនាំដល់ថ្នាក់ដឹកនាំមន្ទីរពេទ្យ និងមន្ទីរសុខាភិបាលរាជធានី ខេត្ត បង្កើនការយកចិត្តទុកដាក់ខ្ពស់ ទៅលើការផ្តល់សេវាថែទាំសុខភាពដល់ស្រ្តី កុមារ អ្នកប្រើប្រាស់មូលនិធិសមធម៌ និងប.ស.ស.**កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំសហការបង្ក្រាបករណីកាប់ប្រហារនៅស្រុកបាទី ខេត្តតាកែវ, ជនដៃដល់៣នាក់ត្រូវបានចាប់ខ្លួន ខណៈបក្ខពួកផ្សេងទៀតបន្ដស្រាវជ្រាវ**មន្ត្រីជំនាញរកឃើញគ្រឿងក្នុងជ្រូក និងឆ្អឹងជំនីជ្រូក ពុំមានអនុលោមភាពចំនួន ៧០០គីឡូក្រាម**ឧបនាយករដ្ឋមន្រ្តី នេត សាវឿន ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំព្រឹត្តិការណ៍បាល់ទាត់មិត្តភាពដើម្បីអបអរសាទរ ទិវាសន្តិភាពនៅកម្ពុជា**តុលាការ សម្រេចផ្តន្ទាទោស អតីតឧកញ៉ា ស្រី ស៊ីណា ៣១ឆ្នាំ និងសងសំណងដល់ជនរងគ្រោះដែលស្លាប់ និងរងរបួសជាង២លានដុល្លារ**នគរបាលឃាត់ខ្លួនយុវជនចំនួន៤នាក់ ពាក់ព័ន្ធករណីបង្ហោះម៉ូតូតាមផ្លូវសាធារណៈ**ក្រសួងបរិស្ថាន ទទួលកុំព្យូទ័រពីក្រសួងប្រៃសណីយ៍សម្រាប់បម្រើដល់ការងារបរិវត្តកម្មឌីជីថល និងការធ្វើទំនើបកម្មស្ថាប័ន**ប្រធាននាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន ណែនាំឲ្យមន្ត្រីចំណុះធ្វើបច្ចុប្បន្នភាពទិន្នន័យឲ្យបានច្បាស់លាស់ទាំងក្រុមហ៊ុនសន្តិសុខឯកជន និងទិន្នន័យវគ្គបណ្តុះបណ្តាល**យុវជនពីរនាក់ ម្នាក់របួសធ្ងន់ និងម្នាក់ទៀតស្លាប់ក្រោយដឹកដល់ពេទ្យ បន្ទាប់ពីពួកគេរពឹសដៃបំពានរាងកាយស្រីក្រមុំម្នាក់ នៅស្រុកព្រៃនប់**ទូតចិន៖ ប្រទេសចិនបានក្លាយជាប្រទេសដៃគូដ៏គួរឱ្យទុកចិត្តបំផុតមួយរបស់ប្រទេសកម្ពុជា ក្នុងការការពារសន្តិសុខជាតិ**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំក្រុមបច្ចេកទេស ពិភាក្សាអំពីការរៀបចំប្រព័ន្ធឌីជីថលគ្រប់គ្រងលើកិច្ចការអនុគ្រោះទោស និងដោះលែងដោយមានលក្ខខណ្ឌនៃក្រសួងយុត្តិធម៌**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ដឹកនាំអង្គសិក្ខាសាលា​ស្តីពី​ការកសាង​ផែនការ​ការងារ​យេនឌ័រ​ សម្រាប់​គម្រោង​ដែលទទួលហិរញ្ញប្បទាន​ពីធនាគារ​អភិវឌ្ឍន៍អាស៊ី ​(ADB)**ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ជួបសំណេះសំណាល និងឧបត្ថម្ភថវិកាផ្ទាល់ខ្លួនចំនួន ២,៤០០,០០០រៀល ដល់និស្សិតដែលបានបញ្ជប់កម្មសិក្សានៅស្នងការដ្ឋាន**អគ្គស្នងការដ្ឋាននគរបាលជាតិ៖ ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥ អង្គភាពនគរបាលចរាចរណ៍ផ្លូវគោក តាមបណ្តារាជធានី ខេត្ត នឹងអនុវត្តការដកហូតបណ្ណបើកបរយានយន្តគ្រប់ប្រភេទ ដែលអស់ពិន្ទុ ឬពិន្ទុសូន្យ**មន្ត្រីជំនាញកម្ពុជា ឡាវ និងវៀតណាម សន្យារួមគ្នាពង្រឹងការបង្ក្រាបបទល្មើសឆ្លងដែនខុសច្បាប់**ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន ដឹកនាំកិច្ចប្រជុំលេីកដំបូងរបស់ក្រុមការងារទទួលបន្ទុករៀបចំ និងអនុវត្តគម្រោងចុះដោះស្រាយវិវាទជូនប្រជាពលរដ្ឋនៅតំបន់ជនជាតិដើមភាគតិច និងតំបន់ដាច់ស្រយាល**ឯកអគ្គរដ្ឋទូតចប់អាណត្តិនៃប្រទេសឥណ្ឌា បង្ហាញសុទិដ្ឋិនិយមចំពោះទំនាក់ទំនងឥណ្ឌា-កម្ពុជា**ប.ស.ស. នៃក្រសួងការងារ បន្តប្រជុំពិភាក្សាជាមួយអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកស្ដីពី “សុវត្ថិភាពរថយន្តដឹកកម្មករនិយោជិត”**ជប៉ុនគាំទ្រយុទ្ធនាការស្អាតរបស់កម្ពុជា ប្រទេសជប៉ុនបានសម្រេចផ្តល់ជូនជំនួយរថយន្តប្រមូលសំរាមចំនួន១០គ្រឿងបន្ថែមទៀត ដើម្បគាំទ្រដល់ «ភាពស្អាត» របស់កម្ពុជា

រដ្ឋមន្ត្រីក្រសួងធម្មការ៖ ព្រះពុទ្ធសាសនានៅកម្ពុជាពិតជាមាន សក្តានុពលសម្រាប់ការចូលរួម កសាងសង្គមតាម រយៈការផ្ដល់ការអប់រំសីលធម៌ គុណធម៌ និងការលើកកម្ពស់បញ្ញាស្មារតី

ភ្នំពេញ៖ ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានមានប្រសាសន៍ថា ព្រះពុទ្ធសាសនា នៅកម្ពុជា ពិតជាមានសក្តានុពលសម្រាប់ការចូលរួមកសាងសង្គមតាមរយៈការផ្ដល់ការអប់រំសីលធម៌ គុណធម៌ និងការលើកកម្ពស់ បញ្ញា ស្មារតី ប៉ុន្តែ សក្តានុពលនេះ មានការជាប់ទាក់ទងយ៉ាងខ្លាំងទៅនឹង ការដឹកនាំ និងតួនាទីភារកិច្ច គ្រប់គ្រងផ្ទាល់ របស់សម្តេចសង្ឃ ព្រះមន្ត្រីសង្ឃគ្រប់ឋានានុក្រម។

ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍បែបនេះ ធ្វើឡើងក្នុងឱកាសដែលឯកឧត្តម អញ្ជើញជាអធិបតី ក្នុងពីធីបើកសិក្ខាសាលាស្តីពី “ប្រព័ន្ធសង្ឃាភិបាលពុទ្ធសាសនា” ដែលមានការនិមន្ត និងអញ្ជើញចូលរួមដោយ សម្តេចគណៈសង្ឃនាយកទាំងពីរគណៈ ព្រះមន្រ្តីសង្ឃ ថ្នាក់ដឹកនាំក្រសួងធម្មការនិងសាសនា រាជធានី ខេត្ត នាព្រឹកថ្ងៃទី៩ តែតុលា ឆ្នាំ២០២៤ នៅទីស្តីការក្រសួង។

ឯកឧត្តមរដ្ឋមន្រ្តី បានមានប្រសាសន៍បន្តថា ប្រព័ន្ធសង្ឃាភិបាលពុទ្ធសាសនា មានន័យថាជាការគ្រប់គ្រង ពោលបើសិនជាមានការរុះរើរសំណង់វិហារ ឬសំណង់ផ្សេងៗនៅក្នុងបរិវេណវត្ត និងពិសេសការកសាងបដិមា សូមផ្តល់ដំណឹង និងសុំការអនុញាត្តមកក្រសួង ដើម្បីក្រសួងចាត់មន្រ្តីជំនាញសិក្សាជាមុនសិន។

ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ថា ព្រះពុទ្ធសាសនាបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការអប់រំ និងចូលរួមចំណែកអភិវឌ្ឍសង្គមជាតិជាមួយរាជរដ្ឋាភិបាលកម្ពុជា ជំរុញឱ្យប្រជាពលរដ្ឋប្រកាន់ភ្ជាប់នូវសីលធម៌ ចរិយាធម៌ និងគុណធម៌ល្អប្រសើរក្នុងការរស់នៅប្រកបដោយអនាម័យ ហូបស្អាត រស់នៅស្អាត។

ទន្ទឹមនោះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងអំពីអភិក្រមរបស់ក្រសួងធម្មការនិងសាសនា ប ៥ គឺ៖ ១.បព្វជ្ជា ការបួស, ២.បរិយត្តិ ការសិក្សា, ៣.បដិបត្តិ ការប្រតិបត្តិ, ៤.បដិវេធៈ លទ្ធផល និង៥.បព្វាជនីយកម្ម ការដាក់ទោស ឬបញ្ចប់ភារកិច្ច។

ក្នុងនោះ ឯកឧត្តមរដ្ឋមន្រ្តី សូមប្រគេនអភិក្រមរបស់ក្រសួងធម្មការនិងសាសនាវត្ត ស ៣ គឺ៖ វត្តស្អាត, វត្តស្វាង និងវត្តស្ងប់ និងវិធានការ ដ ៤ គឺ៖ ១.ដាស់តឿន, ២.ដកតួរនាទី, ៣.ដាក់ទណ្ឌកម្ម និង៤.ដេញចោល ឬផ្សឹកចោល។

ឯកឧត្តមរដ្ឋមន្រ្តី បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះក្រុមការងាររៀបចំ សិក្ខាសាលាស្តីអំពីប្រព័ន្ធសង្ឃាភិបាល ក្នុងគោលបំណង ពង្រឹងការប្រតិបត្តិធម៌វិន័យ ពង្រឹងរបៀបរបបការងារ ការដឹកនាំ ការគ្រប់គ្រង និងពង្រឹងទៅលើការអនុវត្តតួនាទីភារកិច្ចដល់ព្រះមន្ត្រីសង្ឃគ្រប់លំដាប់ថ្នាក់ ដើម្បីធានាឱ្យបាននូវការអនុវត្តប្រកបដោយប្រសិទ្ធភាព និងសក្តិសិទ្ធភាព។ ក្រៅពីនេះ ក៏ជាឱកាសបានពិនិត្យមើលលទ្ធផលនៃការអនុវត្តសង្ឃប្រកាសរួមរបស់មហាសន្និបាតមន្ត្រីសង្ឃ និងលិខិតបទដ្ឋានគតិយុត្តនានាដែលបានដាក់ឱ្យអនុវត្ត នាពេលកន្លងមក និងបានពិភាក្សាប្តូរយោបល់លើការងារពុទ្ធសាសនានាពេលបច្ចុប្បន្នផងដែរ។

ឯកឧត្តម សុិន សុវណ្ណនិ អគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការសាសនា បានមានប្រសាសន៍ជម្រាបជូនឯកឧត្តមរដ្ឋមន្រ្តី ថា គោលបំណងសិក្ខាសាលាស្តីពី “ប្រព័ន្ធសង្ឃាភិបាលពុទ្ធសាសនា” គឺដើម្បីពង្រឹងព្រះសមត្ថភាព និងជំរុញការអនុវត្ដប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធភាពលើការអនុវត្តលិខិត បទដ្ឋាននិងគោលការណ៍ណែនាំនានា និងសង្ឃប្រកាស ដែលដាក់ឱ្យប្រើប្រាស់ដោយក្រសួងធម្មការនិងសាសនានិងគណៈសង្ឃនាយកទាំងពីរគណៈ ពាក់ព័ន្ធនឹងការគ្រប់គ្រងវត្ដអារាម និងការដឹកនាំ ការគ្រប់គ្រងកិច្ចការពុទ្ធសាសនារបស់ គណៈសង្ឃ រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។ សិក្ខាសាលានេះ និងផ្តល់ឱកាសឱ្យព្រះសិក្ខាកាម និងសិក្ខាកាមបានទទួលនូវ បទពិសោធន៍ល្អ ដើម្បីយកទៅអនុវត្ដជាក់ស្តែង សម្រាប់ការដឹកនាំនិងគ្រប់គ្រងវត្ដអារាម និងកិច្ចការពុទ្ធសាសនាទាំងមូល ៕

អត្ថបទដែលជាប់ទាក់ទង