**ច្បាប់ស្ដីពីហិរញ្ញវត្ថុឆ្នាំ២០២៥ រាជរដ្ឋាភិបាលកម្ពុជា អាចខ្ចីប្រាក់ពីគេក្នុងកម្រិត២ ០០០ ០០០ ០០០ SDR**ការហាមប្រាម TikTok របស់អាល់បានី បង្កឱ្យមានការជជែកវែកញែកអំពីសេរីភាពនៃការបញ្ចេញមតិ**ឆ្នាំ២០២៤ គឺជាឆ្នាំបណ្តាសានៃបញ្ហាដ៏អាក្រក់បំផុតសម្រាប់ប្រទេសកូរ៉េខាងត្បូង**អង់គ្លេស ចេញច្បាប់ថ្មីអ្នកដែលជាប់សង្ស័យរត់ពន្ធមនុស្ស នឹងប្រឈមុខចំពោះច្បាប់តឹងរ៉ឹង ដើម្បីជំរុញកិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំង ការធ្វើចំណាកស្រុកខុសច្បាប់**ក្រុមរដ្ឋឥស្លាម អះអាងទទួលខុសត្រូវចំពោះការវាយប្រហារលើមូលដ្ឋានយោធាតំបន់ Puntland របស់ប្រទេសសូម៉ាលី**ប្រធានាធិបតីតៃវ៉ាន់ ចង់មានការផ្លាស់ប្តូរជាមួយចិន ដោយឃើញពីកង្វះសុច្ឆន្ទៈ**ពលរដ្ឋប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ បានរាយការណ៍ជូនសមត្ថកិច្ចនៅស្រុករតនមណ្ឌល និងស្រុកសំពៅលូន**អភិបាលខេត្តតាកែវ ណែនាំអាជ្ញាធរមូលដ្ឋានពង្រឹងយន្តការដោះស្រាយបញ្ហាវិវាទដីធ្លីជូនពលរដ្ឋ ឱ្យបានល្អប្រសើរ**ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Chhay Phallin-ឆាយ ផលី្លន ចេញមុខសុំទោសជាសាធារណៈ ទទួលស្គាល់កំហុសថាពិតជាបានចុះផ្សាយព័ត៌មានមិនពិត និងវីដេអូចាស់**ឯកឧត្ដម វង្សី វិស្សុត ដាក់ចេញទិសដៅការងារបន្ត ១២ចំណុចសំខាន់ៗ ក្នុងកិច្ចប្រជុំគណៈកម្មាធិការគណបក្ស ទីស្ដីការគណៈរដ្ឋមន្ត្រី**រដ្ឋមន្ត្រីមហាផ្ទៃ ជំរុញឲ្យអ្នកពាក់ព័ន្ធបង្កើតក្រុមការងារចល័ត ដើម្បីធ្វើការពិនិត្យករណីផ្លាកលេខយានយន្តក្លែងក្លាយ**ក្រសួងសេដ្ឋកិច្ច ប្រកាសបង្កើតក្រុមការងារបច្ចេកទេស សម្រាប់គម្រោងអភិវឌ្ឍន៍លំនៅឋានតម្លៃសមរម្យ**ឆ្នាំ២០២៤ អាជ្ញាធរកម្ពុជាបង្រ្កាប បានគ្រឿងញៀនចម្រុះជាង ១៤តោន**ឯកឧត្តម ចាន់ ស៊ីណាត ដឹកនាំគណៈប្រតិភូ MFI ចុះពិនិត្យប្រព័ន្ធគ្រប់គ្រងធនធានទឹក និងឧតុនិយម នៅតំបន់សមុទ្រក្នុងខេត្តកែប កំពត ព្រះសីហនុ និងកោះកុង**ឯកឧត្តម លី ច័ន្ទតុលា និងលោកជំទាវ ឈីវ ភិរម្យ អញ្ជើញក្រុងពាលីបញ្ចុះបឋមសិលា កសាងអគារសាលាពុទ្ធិកបឋមសិក្សា ហ៊ុន ម៉ានី នៅក្នុងវត្តព្រៃច្រាប**ទេសរដ្ឋមន្ត្រី គន់ គីម បើកកិច្ចប្រជុំស្តីពីលទ្ធផលការងារគ្រប់គ្រងគ្រោះមហន្តរាយ ឆ្នាំ២០២៤ និងទិសដៅ ឆ្នាំ២០២៥**លោក Mark Zuckerberg លក់ភាគហ៊ុនក្រុមហ៊ុនយក្សរបស់ខ្លួន ដែលមានតម្លៃរហូតដល់ ២ពាន់លានដុល្លារពេញមួយឆ្នាំ២០២៤**សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ចេញសេចក្ដីសម្រេច ការតែងតាំងសមាសភាពគណៈកម្មាធិការអន្ដរក្រសួង សម្រាប់គម្រោងអភិវឌ្ឍន៍លំនៅឋានតម្លៃសមរម្យ**ការផ្គត់ផ្គង់ឧស្ម័នរបស់រុស្ស៊ី ទៅកាន់អឺរ៉ុប តាមរយៈអ៊ុយក្រែន ត្រូវបានបិទនៅថ្ងៃចូលឆ្នាំសកល**ក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង រៀបចំកិច្ចប្រជុំសាមញ្ញលើកទី៧ អាណត្តិទី៤

កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន កាលពីម្សិលមិញ សម្រេចបានសមិទ្ធផលជាច្រើន

វៀងចន្ទន៍៖ លោក សាឡឺមសាយ កុម៉ាសិទ្ធ (Saleumxay Kommasith) ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសឡាវ កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ បានធ្វើជាប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន។ កិច្ចប្រជុំឆ្នាំនេះ ធ្វើឡើងលើប្រធានបទ «អាស៊ាន៖ លើកកម្ពស់ការតភ្ជាប់ និងភាពធន់»។

កិច្ចប្រជុំដែលមានការចូលរួមពីរដ្ឋមន្ត្រីការបរទេសអាស៊ាន អគ្គលេខាធិការអាស៊ាន រដ្ឋមន្ត្រីការបរទេសទីម័រខាងកើត និងគណៈប្រតិភូជាច្រើនរូបទៀត។ រដ្ឋមន្ត្រីការបរទេសអាស៊ាន បានកត់សម្គាល់ និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃការអនុវត្តចក្ខុវិស័យសហគមន៍អាស៊ាន ឆ្នាំ២០២៥ និងអាទិភាពចំនួនប្រាំបួននៃការធ្វើជាប្រធានអាស៊ានរបស់ឡាវ ដើម្បីកសាងសហគមន៍អាស៊ានដែលមានទំនាក់ទំនង និងរឹងមាំជាងមុន និងធ្វើឱ្យប្លុកដែលមានសមាជិក១០ប្រទេសនេះ អាចដោះស្រាយបញ្ហាប្រឈមផ្សេងៗប្រកបដោយប្រសិទ្ធភាព ទាន់ពេលវេលា និងចាប់យកឱកាសដើម្បីនាំមកនូវផលប្រយោជន៍ដល់ប្រជាជនដ៏ច្រើនសន្ធឹក ចំពេលភូមិសាស្ត្រនយោបាយកាន់តែស្មុគស្មាញ និងពិបាកស្មានទុកជាមុន។

រដ្ឋមន្ត្រីការបរទេសអាស៊ាន បានសាទរចំពោះវឌ្ឍនភាពក្នុងការបង្កើតសេចក្តីព្រាងផែនការយុទ្ធសាស្ត្រ ដើម្បីអនុវត្តចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥ និងបានលើកទឹកចិត្តដល់ស្ថាប័នពាក់ព័ន្ធ ដែលបានបញ្ចប់សេចក្តីព្រាងផែនការយុទ្ធសាស្ត្រសម្រាប់ការអនុម័តរួមគ្នា ជាមួយចក្ខុវិស័យសហគមន៍អាស៊ាន ឆ្នាំ២០៤៥ នៅឆ្នាំក្រោយ ដែលម៉ាឡេស៊ី ជាប្រធាន។ មិនត្រឹមតែប៉ុណ្ណោះ កិច្ចប្រជុំក៏បានពិភាក្សា និងពិចារណាលើសំណើរបស់បណ្តាប្រទេសក្រៅតំបន់ ក្នុងការចូលជាសមាជិកនៃសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការ (TAC)។ ក្នុងន័យនេះ អង្គប្រជុំបានឯកភាពលើពាក្យស្នើសុំរបស់ប្រទេសមកពីតំបន់អឺរ៉ុប ហុងគ្រី ដើម្បីចូលសមាជិក TAC និងប្រគល់ភារកិច្ចឱ្យលេខាធិការដ្ឋានអាស៊ាន ពិនិត្យលើសំណើររបស់ប្រទេសប៉ូឡូញ រូម៉ានី និងអ៊ុយរ៉ាហ្គាយ ហើយទន្ទឹងរង់ចាំស្វាគមន៍លុចសំបួរ ដែលគ្រោងនឹងចុះហត្ថលេខាលើការចូលជាសមាជិក TAC នាពេលដ៏ខ្លីខាងមុខ។

កិច្ចប្រជុំ ក៏បានទន្ទឹងរង់ចាំការចូលជាសមាជិកនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតអាល់ហ្សេរី សាធារណរដ្ឋហ្វាំងឡង់ ព្រះរាជាណាចក្រអេស្ប៉ាញ ម៉ិកស៊ិក និងហុងគ្រី ទៅកាន់ TAC។ កិច្ចប្រជុំបានពិភាក្សាអំពីទំនាក់ទំនងរបស់អាស៊ានជាមួយដៃគូខាងក្រៅ និងបានអះអាងសាជាថ្មីអំពីសារសំខាន់នៃកិច្ចសហប្រតិបត្តិការដែលប្រសើរឡើង និងមជ្ឈភាពអាស៊ាននៅក្នុងនិម្មាបនកម្មតំបន់ដែលកំពុងវិវត្ត។

ពាក់ព័ន្ធនឹងបញ្ហានេះ ឡាវ ក្នុងនាមជាអ្នកសម្របសម្រួលប្រទេសសម្រាប់អាស៊ាន-កាណាដា បានសម្ដែងការពេញចិត្តចំពោះការគាំទ្រ ក្នុងការរៀបចំកិច្ចប្រជុំកំពូលពិសេសអាស៊ាន-កាណាដា ស្តីពីការពង្រឹងការតភ្ជាប់ និងភាពធន់របស់អាស៊ាន។

ជាចុងក្រោយ អង្គប្រជុំបានបញ្ចប់ដោយការអនុម័តលើឯកសារលទ្ធផលចំនួនបី ដែលនឹងដាក់ជូនមេដឹកនាំអាស៊ានបន្ថែម ដើម្បីពិចារណាក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤ និងទី៤៥ រួមមាន៖ ១.សេចក្តីថ្លែងការណ៍របស់មេដឹកនាំអាស៊ាន ស្តីពីការអភិវឌ្ឍផែនការយុទ្ធសាស្ត្រ ដើម្បីអនុវត្តចក្ខុវិស័យសហគមន៍អាស៊ាន ឆ្នាំ២០៤៥។ ២.សេចក្តីថ្លែងការណ៍របស់មេដឹកនាំអាស៊ាន ស្តីពីទស្សនវិស័យអាស៊ាននាពេលអនាគត ស្តីពីឥណ្ឌូប៉ាស៊ីហ្វិក និងនិម្មាបនកម្មតំបន់អាស៊ាន។ និង៣.ការពិនិត្យឡើងវិញ និងការសម្រេចចិត្តរបស់មេដឹកនាំអាស៊ាន ស្តីពីការអនុវត្តកិច្ចព្រមព្រៀងឯកច្ឆន្ទ ៥ចំណុច៕

អត្ថបទដែលជាប់ទាក់ទង