**ក្រសួងធនធានទឹក ចេញព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ប្រចាំថ្ងៃទី២៣ ខែវិច្ឆិកា នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**ក្រសួងធនធានទឹក ជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៣ ខែវិច្ឆិកា**ក្រសួងសុខាភិបាល បើកកិច្ចប្រជុំពិគ្រោះយោបល់ ដើម្បីសហការក្នុងការបង្កើតយុទ្ធសាស្ត្រជាតិ នៃសុខភាពតែមួយ សម្រាប់កម្ពុជា**នាយឧត្តមសេនីយ៍ ទៀ សីហា ដឹកនាំគណៈប្រតិភូ ចូលរួមកិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិអាស៊ាន-ចិន លើកទី១៤ នៅទីក្រុងវៀងច័ន្ទ**ឧត្តមសេនីយ៍ទោ សោម ស៊ុន ចុះស្វែងយល់ពីការកសាងជីវភាពរស់នៅថ្មី របស់ក្រុមគ្រួសារអតីតយុទ្ធជនលើផ្ទះថ្មី ដីសម្បទានសង្គមកិច្ច ជាអំណោយសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត**សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនប្រជាការពារ ជាអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន ដែលដែលមានជីវភាពលំបាកខ្វះខា**ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា នាំយកអំណោយរបស់ សម្ដេចធិបតី និងលោកជំទាវ ឧបត្ថម្ភដល់ពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ក្នុងស្រុករលាប្អៀរ**រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ស្នើអង្គការមូលនិធិអាស៊ីប្រចាំកម្ពុជា គាំទ្រកិច្ចសហប្រតិបត្តិការទេសចរណ៍ ពិសេសផ្ដោតលើស្តង់ដាទីក្រុងស្អាតអាស៊ាន ការផ្សព្វផ្សាយ ការបណ្ដុះបណ្ដាល**សម្ដេចតេជោ ហ៊ុន សែន ស្នើឱ្យអាជ្ញាធរវៀតណាម បន្តយកចិត្តទុកដាក់លើការថែរក្សាទំនៀមទម្លាប់ ប្រពៃណី និងជំនឿសាសនារបស់បងប្អូនខ្មែរ កំពុងរស់នៅវៀតណាម**បទវិភាគ៖ចិននិងប្រេស៊ីលពួតដៃគ្នាកសាងពិភពលោកដែលមានភាពកាន់តែល្អបវរ**តួនាទីចិនក្នុងតំបន់អាស៊ាន ក្នុងបរិបទគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សាកល**ប្រធាន CDI-IDC បញ្ជាក់ថា សម្តេចតេជោ គឺជាគំរូសន្តិភាពរបស់ពិភពលោក និងបទពិសោធន៍កសាង និងរក្សាបាននូវសន្តិភាពដែលកំពុងរស់រាននៅកម្ពុជា**ប្រធានរដ្ឋសភាវៀតណាម ជឿជាក់ថាកម្ពុជានឹងមានការអភិវឌ្ឍរីកចម្រេីនកាន់តែខ្លាំងក្លា**ព្រះមហាក្សត្រ ត្រាស់បង្គាប់តាំងស៊ប់ ក្នុងឋានន្តរស័កិ្តអនុព្រះរាជអាជ្ញា នៃក្របខណ្ឌព្រះរាជអាជ្ញា ដល់ព្រះរាជអាជ្ញារងកម្មសិក្សា៣២នាក់**កំពុងស្វែងរកការងារមែនទេ! ការងាររហូតដល់ទៅចំនួន ៥៥ ០៥៣ កន្លែង កំពុងរង់ចាំអ្នក**អាជ្ញាធររដ្ឋបាលខេត្តស្ទឹងត្រែង ក្រើនរំលឹកដល់សាធារណៈជន អាជីវករ មន្ត្រីរាជការ ប្រជាពលរដ្ឋ សិស្សនិស្សិតទាំងអស់ ត្រូវរួមគ្នាសម្អាត និងទុកដាក់សំណល់រឹង សំរាមឱ្យបានត្រឹមត្រូវ**សម្ព័ន្ធក្រុមហ៊ុនឥណ្ឌូណេស៊ីដ៏ធំ CT Corp ចាប់អារម្មណ៍ការវិនិយោគនៅកម្ពុជា**រដ្ឋមន្ត្រីការងារជឿជាក់ថា តាមរយៈកិច្ចសហប្រតិបត្តិការជាដៃគូអភិវឌ្ឍន៍ពី ADB និង AFD នឹងធ្វើឱ្យកាន់តែប្រសើរឡើងនូវគុណភាពជំនាញសម្រាប់កម្មវិធី TVET នៅកម្ពុជា**បារាំងប្រកាន់ជំហរប្រុងប្រយ័ត្ន ចំពោះដីកាចាប់ខ្លួនរបស់ តុលាការឧក្រិដ្ឋកម្មអន្តរជាតិ លើមន្ត្រីអ៊ីស្រាអែល**សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពីធីជប់លៀងជូនប្រតិភូមហាសន្និបាតអន្តរជាតិ នៃបណ្តាគណបក្សនយោបាយនៅអាស៊ីលើកទី១២ (ICAPP 12)

លោកជំទាវ ជា សិរី៖ ចំពោះការកត់ត្រាប្រវត្តិព័ត៌មាន នៃការរៀបចំឥណទានឡើងវិញ របស់អតិថិជន​នីមួយៗនៅក្នុង​ CBC គឺរក្សាទុកតែ ១២ខែប៉ុណ្ណោះ

ភ្នំពេញ៖ លោកជំទាវបណ្ឌិត ជា សិរី ​ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ថា ចំពោះការកត់ត្រាប្រវត្តិព័ត៌មាននៃការរៀបចំឥណទានឡើងវិញ របស់អតិថិជន​នីមួយៗនៅក្នុង​ CBC គឺរក្សាទុករយៈពេលតែ ១២ខែប៉ុណ្ណោះ។ ក្រោយពី១២ខែនេះទៅទិន្នន័យនេះ នឹងលែងមាននៅក្នុង CBC ទៀតហើយ ហេតុដូច្នេះហើយ បញ្ហានេះ មិនមែនជាឧបសគ្គក្នុងការរារាំងអតិថិជនឱ្យទៅស្នើកម្ចីថ្មីទៀតនោះទេ។​

ក្នុងសន្និសីទសារព័ត៌មាន ស្តីពី «ស្ថានភាពវិស័យធនាគារនៅកម្ពុជា ពិសេសប្រយោជន៍នៃការរៀបចំឥណទានឡើងវិញ និងផលប៉ះពាល់ការប្រើប្រាស់ឥណទានក្រៅផ្លូវការ​» នាល្ងាចថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ លោកជំទាវ ជា សិរី បានលើកឡើងថា «សមាគមតំណាងធនាគារទាំងអស់ ក៏គាត់លើកដែរថា ការរៀបចំឥណទានឡើងវិញនេះ មិនមែនមានន័យថា លើកក្រោយគាត់ចង់បា​ន​ទុនទៅ ហើយធនាគារឃើញថា គាត់ធ្លាប់រៀ​បចំឥណទានឡើងវិញ ធនាគារអត់ឱ្យគាត់ មិនមែនបានន័យអីចឹងទេ។ ហើយអម្បិញមិញខាង CBC ក៏បានលើកឡើងដែរថា ការរៀបចំឥណទានឡើងវិញនេះ មិនមែនបានន័យយើងមិនកត់ត្រាទេ យើងកត់ត្រាទុក ដើម្បី​ឱ្យធនាគារដទៃទៀត គាត់​បានដឹងលឺដែរ ថាអាចជួយអតិថិជនម្នាក់នេះ​បានកម្រិតណា»។​

លោកជំទាវ ជា សិរី បន្ថែមថា ការរៀបចំឥណទានឡើងវិញនេះ គឺដើម្បីជួយទៅដល់អ្នកជាប់កម្ចី ដែលមានបញ្ហាជាក់ស្តែង ព្រោះអ្នកខ្លះអត់មានបញ្ហាក៏មកសុំដែរ ក្នុងពេលហ្នឹងពេលធនាគារអត់ឱ្យ ក៏មានការលើកឡើងថា មិនមើលប្រកាសរបស់ធនាគារជាតិដែលគេឱ្យធ្វើ។ ប៉ុន្តែក្នុងហ្នឹងយើងបញ្ជាក់ដែរថា គឺជួយអ្នកដែលមានបញ្ហាជាក់ស្តែង ។

លោក អឿ សុធារ័ត្ន ប្រធាននាយកប្រតិបត្តិក្រុមហ៊ុនក្រេឌីត ប្យូរ៉ូ (CBC) បានលើកឡើងនៅក្នុងសន្និសិទនេះដែរថា ជាទូទៅ ប្រវត្តិឥណទានអវិជ្ជមានរបស់អតិថិជនដែលបានកត់ត្រា ត្រូវរក្សាទុករយៈពេល៣ឆ្នាំ ​ប៉ុន្តែករណីព័ត៌មានស្នើសុំឥណទានឡើងវិញ គឺ​រក្សាទុកត្រឹមតែ ១២ខែប៉ុណ្ណោះ ដោយមិនរក្សាទុករហូតដល់ ៣ឆ្នាំឬ ៥ឆ្នាំនោះទេ ដើម្បីទុកលទ្ធភាពឱ្យអតិថិជនស្តារប្រវត្តិរបស់ខ្លួនឡើងវិញ ងាយស្រួលក្នុងការស្នើសុំឥណទានលើកក្រោយ​៕

អត្ថបទដែលជាប់ទាក់ទង