**ភាពស្អាតចេញពីក្នុងចិត្តកំពុងរីកដុះដាលក្នុងសង្គមកម្ពុជា**សាធារណជនចូលរួមសាមគ្គីគ្នារើសសំរាមនិងសំអាតអនាម័យតាមមូលដ្ឋានយ៉ាងផុសផុលឈានឆ្ពោះទៅកម្ពុជាស្អាត**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ស្នើឱ្យប្អូនៗជានិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ជួយផ្សព្វផ្សាយ ពីចំណុចវិជ្ជមានរបស់កម្ពុជាយើងឲ្យបានច្រើន**សម្តេច ម៉ែន សំអន អញ្ជើញបិទវគ្គអប់រំនយោបាយរបស់គណបក្សកម្រិត២ ជំនាន់ទី១៥**អគ្គនាយកធនាគារ ARDB ណែនាំដល់គ្រប់នាយកដ្ឋានត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនជាប់ជាប្រចាំ ដើម្បីក្លាយជាធនាគារឈានមុខគេនៅកម្ពុជា**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា៖ ការពង្រឹងធនធានមនុស្ស ជាកត្តាដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ**ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញប្រកាសប្រធានក្រុមការងារយុវជនគណបក្សខេត្តកំពង់ធំ**ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ**ឯកឧត្តម ប៉េង ពោធិ៍នា ជួបសំណេះសំណាលរវាងថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្សក្រសួងសាធារណការ និងដឹកជញ្ជូន**ចាប់ខ្លួនមនុស្ស១០នាក់ រឹបអូសថ្នាំញៀនជាង២០០គីឡូក្រាម ក្នុងការបង្រ្កាបក្រុមរត់ពន្ធគ្រឿងញៀនពីកម្ពុជា និងឡាវ ទៅកាន់វៀតណាម**ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន គ្រោងប្រកាសកញ្ចប់ជំនួយចុងក្រោយរបស់ខ្លួន សម្រាប់អ៊ុយក្រែន**រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជួបពិភាក្សាការងារជាមួយក្រុមហ៊ុនចិន ដើម្បីជំរុញលំហូរភ្ញៀវទេចររវាងប្រទេសទាំងពីរ**ឯកឧត្តម អ៊ុំ រាត្រី អំពាវនាវដល់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ចូលរួមសហការជាមួយសមត្ថកិច្ចស្រង់ទិន្នន័យជនបរទេស ដែលកំពុងស្នាក់នៅខេត្តបន្ទាយមានជ័យ**កម្ពុជា ជាប់ឆ្នោតជាសមាជិកនៃគណៈកម្មាធិការចាត់តាំងនៃគណៈកម្មការកសាងសន្តិភាពអង្គការសហប្រជាជាតិ សម្រាប់អាណត្តិ ២០២៥-២០២៦**សេចក្តីថ្លែងការណ៍រួម វេទិកានិពន្ធនាយក​សារព័ត៌មាន​កម្ពុជា លើកទី២១ ឆ្នាំ២០២៤ ស្ដីពី ​វិជ្ជាជីវៈ​សារព័ត៌​មាន​ និង​ការបញ្ចេញមតិ**ប្រមុខរាជរដ្ឋាភិបាល៖ ការបញ្ចប់ការវាស់វែងដីធ្លី នឹងជួយពង្រីកកំណើនជីវភាពប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរឡើង**លោក មាស ដារ៉ា ប្រកាសចូលកាន់មុខតំណែងជា ប្រធានមន្ទីររៀបចំដែនដីនគររូបនីយកម្ម សំណង់ និងសុរិយាដីខេត្តបន្ទាយមានជ័យជំនួសលោក អាង ណារិទ្ធ**ព្រះមហាក្សត្រ យាងដល់មាតុភូមិវិញហើយ ក្រោយបញ្ចប់ព្រះរាជទស្សនកិច្ច នៅខេត្តហៃណាន ប្រទេសចិន**ស៊ុយអែត នឹងបញ្ឈប់ការផ្តល់មូលនិធិដល់ទីភ្នាក់ងារសហប្រជាជាតិ សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន**លោក ចូ បៃដិន អនុញ្ញាតលើការផ្តល់ជំនួយយោធា ៥៧១.៣លានដុល្លារ សម្រាប់កោះតៃវ៉ាន់

កូរ៉េខាងត្បូង និងសិង្ហបុរី ព្រមព្រៀងគ្នាក្នុងការចាប់ផ្តើមភាពជាដៃគូយុទ្ធសាស្ត្រនៅឆ្នាំក្រោយ

សិង្ហបុរី៖ លោក ឡរ៉េន វង្ស នាយករដ្ឋមន្ត្រីសិង្ហបុរី បានប្រកាសកាលពីថ្ងៃអង្គារទី៨ ខែតុលាថា កូរ៉េខាងត្បូង និងសិង្ហបុរី បានព្រមព្រៀងគ្នាក្នុងការចាប់ផ្តើមភាពជាដៃគូយុទ្ធសាស្ត្រនៅឆ្នាំក្រោយ ដោយប្រារព្ធខួបលើកទី៥០ នៃការបង្កើតទំនាក់ទំនងការទូតរបស់ប្រទេសទាំងពីរ។

ប្រទេសទាំងពីរ បានចុះហត្ថលេខាលើសន្ធិសញ្ញាស្តីពីការធ្វើបត្យាប័ន ហើយនឹងសម្លឹងមើលការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យដូចជា បញ្ញាសិប្បនិម្មិត ការពារជាតិ និងការប្រែប្រួលអាកាសធាតុ ក៏ដូចជាការធ្វើឱ្យប្រសើរឡើងនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី។ លោក វង្ស បានប្រាប់សន្និសីទសារព័ត៌មានរួមគ្នាជាមួយប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយុល កំពុងបំពេញទស្សនកិច្ចផ្លូវរដ្ឋថា ការធ្វើឱ្យប្រសើរឡើងនេះ មិនមែនគ្រាន់តែជាការផ្លាស់ប្ដូរឈ្មោះប៉ុណ្ណោះទេ វាថែមទាំងមានន័យថា កិច្ចសហប្រតិបត្តិការដ៏ច្រើនថែមទៀត។
លោកបន្ថែមថា «ប្រទេសទាំងពីរមានគុណសម្បត្តិជាច្រើនដូចគ្នា។ យើងទាំងពីរ គឺជាខ្លាអាស៊ី ដែលបានផ្លាស់ប្ដូរសេដ្ឋកិច្ចរបស់យើងដោយជោគជ័យ។ ហើយ​ដោយសារ​យើង​បាន​ទទួល​ប្រយោជន៍​យ៉ាង​ច្រើន​ពី​សន្តិភាព និង​ស្ថិរភាព​ក្នុង​តំបន់ យើង​ព្យាយាមពង្រឹងផ្នែក​របស់​យើង​ ដើម្បី​រួមចំណែក​ឆ្ពោះទៅរក​នីតិរដ្ឋ និង​ពង្រឹង​សណ្តាប់ធ្នាប់​សកល​ដោយ​ផ្អែកលើ​ច្បាប់»។

លើសពីនេះ កូរ៉េខាងត្បូង ជាប្រទេសនាំចូលឧស្ម័នធម្មជាតិរាវ (LNG) លំដាប់ទី៣របស់ពិភពលោក និងសិង្ហបុរី ដែលជាមជ្ឈមណ្ឌល LNG បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការផ្គត់ផ្គង់ LNG ដើម្បីទទួលបានអត្ថប្រយោជន៍ស្ថិរភាពនៃខ្សែច្រវាក់ផ្គត់ផ្គង់អន្តរជាតិ។ ប្រទេស​ទាំង ក៏​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​ចំនួន​បួន ​ស្តី​ពី​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់ កិច្ច​សហ​ប្រតិបត្តិការ​បច្ចេក​វិទ្យា សុវត្ថិភាព​ចំណីអាហារ និង​ការ​ចាប់​ផ្តើម​អាជីវកម្ម។ លោក យូន ដែលបានទៅបំពេញទស្សនកិច្ចនៅប្រទេសហ្វីលីពីន ក្នុងសប្តាហ៍នេះ បានបញ្ចប់ដំណើររបស់លោកនៅលើទឹកដីនៃប្រទេសតូចជាងគេនៅអាស៊ីអាគ្នេយ៍ នៅថ្ងៃពុធ មុនពេលបន្តដំណើរទៅកាន់ប្រទេសឡាវ សម្រាប់កិច្ចប្រជុំកំពូលថ្នាក់តំបន់នៃមេដឹកនាំនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងប្រទេសអាស៊ីមួយចំនួនទៀត។

កាសែត Straits Times បានដកស្រង់សម្តីលោក យូន បាននិយាយនៅក្នុងបទសម្ភាសជាលាយលក្ខណ៍អក្សរមួយថា រដ្ឋធានីសេអ៊ូលនឹងចូលរួមក្នុងសមយុទ្ធយោធារួមគ្នាជាមួយអាស៊ាន និងបង្កើនកិច្ចសហប្រតិបត្តិការឧស្សាហកម្មការពារជាតិ។ លោកបានបន្ថែមថា រដ្ឋធានីសេអ៊ូលក៏នឹងធ្វើការរួមគ្នាផងដែរ ដើម្បីប្រយុទ្ធប្រឆាំងនឹងការគំរាមកំហែង ដែលកំពុងកើតមានដូចជា អ៊ីនធឺណិត និងឧក្រិដ្ឋកម្មឆ្លងដែន៕

អត្ថបទដែលជាប់ទាក់ទង