**ក្រសួងសុខាភិបាល បើកកិច្ចប្រជុំពិគ្រោះយោបល់ ដើម្បីសហការក្នុងការបង្កើតយុទ្ធសាស្ត្រជាតិ នៃសុខភាពតែមួយ សម្រាប់កម្ពុជា**នាយឧត្តមសេនីយ៍ ទៀ សីហា ដឹកនាំគណៈប្រតិភូ ចូលរួមកិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិអាស៊ាន-ចិន លើកទី១៤ នៅទីក្រុងវៀងច័ន្ទ**ឧត្តមសេនីយ៍ទោ សោម ស៊ុន ចុះស្វែងយល់ពីការកសាងជីវភាពរស់នៅថ្មី របស់ក្រុមគ្រួសារអតីតយុទ្ធជនលើផ្ទះថ្មី ដីសម្បទានសង្គមកិច្ច ជាអំណោយសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត**សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនប្រជាការពារ ជាអតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន ដែលដែលមានជីវភាពលំបាកខ្វះខា**ឧត្តមសេនីយ៍ត្រី អ៊ុំ សុភា នាំយកអំណោយរបស់ សម្ដេចធិបតី និងលោកជំទាវ ឧបត្ថម្ភដល់ពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ក្នុងស្រុករលាប្អៀរ**រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ស្នើអង្គការមូលនិធិអាស៊ីប្រចាំកម្ពុជា គាំទ្រកិច្ចសហប្រតិបត្តិការទេសចរណ៍ ពិសេសផ្ដោតលើស្តង់ដាទីក្រុងស្អាតអាស៊ាន ការផ្សព្វផ្សាយ ការបណ្ដុះបណ្ដាល**សម្ដេចតេជោ ហ៊ុន សែន ស្នើឱ្យអាជ្ញាធរវៀតណាម បន្តយកចិត្តទុកដាក់លើការថែរក្សាទំនៀមទម្លាប់ ប្រពៃណី និងជំនឿសាសនារបស់បងប្អូនខ្មែរ កំពុងរស់នៅវៀតណាម**បទវិភាគ៖ចិននិងប្រេស៊ីលពួតដៃគ្នាកសាងពិភពលោកដែលមានភាពកាន់តែល្អបវរ**តួនាទីចិនក្នុងតំបន់អាស៊ាន ក្នុងបរិបទគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សាកល**ប្រធាន CDI-IDC បញ្ជាក់ថា សម្តេចតេជោ គឺជាគំរូសន្តិភាពរបស់ពិភពលោក និងបទពិសោធន៍កសាង និងរក្សាបាននូវសន្តិភាពដែលកំពុងរស់រាននៅកម្ពុជា**ប្រធានរដ្ឋសភាវៀតណាម ជឿជាក់ថាកម្ពុជានឹងមានការអភិវឌ្ឍរីកចម្រេីនកាន់តែខ្លាំងក្លា**ព្រះមហាក្សត្រ ត្រាស់បង្គាប់តាំងស៊ប់ ក្នុងឋានន្តរស័កិ្តអនុព្រះរាជអាជ្ញា នៃក្របខណ្ឌព្រះរាជអាជ្ញា ដល់ព្រះរាជអាជ្ញារងកម្មសិក្សា៣២នាក់**កំពុងស្វែងរកការងារមែនទេ! ការងាររហូតដល់ទៅចំនួន ៥៥ ០៥៣ កន្លែង កំពុងរង់ចាំអ្នក**អាជ្ញាធររដ្ឋបាលខេត្តស្ទឹងត្រែង ក្រើនរំលឹកដល់សាធារណៈជន អាជីវករ មន្ត្រីរាជការ ប្រជាពលរដ្ឋ សិស្សនិស្សិតទាំងអស់ ត្រូវរួមគ្នាសម្អាត និងទុកដាក់សំណល់រឹង សំរាមឱ្យបានត្រឹមត្រូវ**សម្ព័ន្ធក្រុមហ៊ុនឥណ្ឌូណេស៊ីដ៏ធំ CT Corp ចាប់អារម្មណ៍ការវិនិយោគនៅកម្ពុជា**រដ្ឋមន្ត្រីការងារជឿជាក់ថា តាមរយៈកិច្ចសហប្រតិបត្តិការជាដៃគូអភិវឌ្ឍន៍ពី ADB និង AFD នឹងធ្វើឱ្យកាន់តែប្រសើរឡើងនូវគុណភាពជំនាញសម្រាប់កម្មវិធី TVET នៅកម្ពុជា**បារាំងប្រកាន់ជំហរប្រុងប្រយ័ត្ន ចំពោះដីកាចាប់ខ្លួនរបស់ តុលាការឧក្រិដ្ឋកម្មអន្តរជាតិ លើមន្ត្រីអ៊ីស្រាអែល**សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពីធីជប់លៀងជូនប្រតិភូមហាសន្និបាតអន្តរជាតិ នៃបណ្តាគណបក្សនយោបាយនៅអាស៊ីលើកទី១២ (ICAPP 12)**វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាម៉ៅការមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**ក្រសួងសាធារណការ និងដឹកជញ្ជូន ចេញសេចក្តីបំភ្លឺព័ត៌មាន ពាក់ព័ន្ធនឹងការផ្សព្វផ្សាយរបស់សារព័ត៌មានបរទេសមួយចំនួន ចំពោះការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ

រដ្ឋមន្រ្តីក្រសួងការពារជាតិ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររយៈពេល៩ខែ និងលើកទិសដៅអនុវត្តសម្រាប់ត្រីមាសទី៤

ភ្នំពេញ៖ ឯកឧត្ដមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ នៅរសៀលថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៤នេះ បានដឹកនាកិច្ចប្រជុំបូកសរុបលទ្ធផលការងាររយៈពេល៩ខែ និងទិសដៅអនុវត្តសម្រាប់ត្រីមាសទី៤ ឆ្នាំ២០២៤ ក្រសួងការពារជាតិកម្ពុជា។

បើតាមនាយឧត្តមសេនីយ៍ ឈុំ សុជាត រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាត បានឲ្យដឹងថា នៅក្នុងរយៈពេល៩ខែដើម ឆ្នាំ២០២៤ កងយោធពលខេមរភូមិន្ទ បានយកចិត្តទុកដាក់អនុវត្តយុទ្ធសាស្ត្រ បញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា និងតួនាទីភារកិច្ចជាក់ស្តែងចំពោះមុខដោយសម្រេចបាននូវសមិទ្ធផលការងារធំៗគួរឱ្យកត់សម្គាល់។

រយៈពេល៩ខែមកនេះ កងយោធពលខេមរភូមិន្ទបាន ធ្វើល្បាតជាប្រចាំក្នុងភូមិសាស្ត្រទទួលខុសត្រូវសរុប ១៦,០១៩លើក (ព្រំដែនកម្ពុជា-ថៃ ៥,៧៩២លើក កម្ពុជា-វៀតណាម ៦,២០៩លើក កម្ពុជា-ឡាវ ៤,០១៨លើក) ដើម្បីតាមដានត្រួតពិនិត្យ គ្រប់គ្រងសភាពការណ៍ និងទប់ស្កាត់បទល្មើសគ្រប់ប្រភេទ នៅតាមតំបន់ព្រំដែន។ ជាក់ស្តែងករណីបទល្មើសឧក្រិដ្ឋ បទល្មើសមជ្ឈិមកើតឡើងចំនួន ២,៩៦៦លើក កងយោធពលខេមរភូមិន្ទ បានម្ចាស់ការបង្ក្រាបចំនួន ១,៧៩៧លើក។

កងយោធពលខេមរភូមិន្ទបានបន្តធ្វើការហ្វឹកហ្វឺនវត្តឆ្នាំចាស់និងអនុវត្ត ផែនការហ្វឹកហ្វឺនឆ្នាំ២០២៤ សរុប៣០៥វគ្គ ស្មើនឹង ២៤,៧៣៤នាក់ សិក្ខាកាមបញ្ជូនទៅសិក្សាក្រៅប្រទេសសរុប២,២៩២នាក់ ស្មើនឹង១៥ប្រទេស ក្នុងនោះបញ្ចប់ការសិក្សាត្រឡប់មកវិញចំនួន១៦៨នាក់។

កងទ័ពជើងគោក និងកងទ័ពជើងទឹក នៃកងយោធពលខេមរភូមិន្ទ សហការជាមួយ កងទ័ពរំដោះប្រជាជនចិន បានធ្វើសមយុទ្ធនាគមាសឆ្នាំ២០២៥ ក្រោមប្រធានបទ «ប្រតិបត្តិការប្រឆាំងអំពើភេរវកម្មរួមនិងការសង្គ្រោះមនុស្សធម៌» ដោយបានដំណើរការប្រកបដោយជោគជ័យ ទទួលបាននូវលទ្ធផលផ្លែផ្កា និងបទពិសោធន៍ថ្មីៗសម្រាប់អនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនាពេលបច្ចុប្បន្ននិងពេលអនាគត។

សម្រាប់ការធ្វើកំណែទម្រង់កងយោធពលខេមរភូមិន្ទ ក្រសួងការពារជាតិបានបន្តធ្វើការកែសម្រួល និងផ្ទេរ ក្របខ័ណ្ឌមួយចំនួនស្របតាមការវិវឌ្ឍថ្មីៗរបស់កងយោធពលខេមរភូមិន្ទ ព្រមទាំងបានយកចិត្តទុកដាក់គ្រប់គ្រងពង្រឹង និងពង្រីកសមត្ថភាពយោធិនគ្រប់លំដាប់ថ្នាក់ និងកសាងប្រភពនាយទាហានបន្តវេនដែលប្រកបដោយគុណភាព។

ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ កងយោធពលខេមរភូមិន្ទ បានចូលរួមបង្ការបង្ក្រាប និងបន្សាបការញុះញង់ របស់ក្រុមអគតិជ្រុលនិយមនៅក្រៅប្រទេស ដែលប៉ុនប៉ងបង្កចលាចលផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ អូសទាញប្រទេសឱ្យធ្លាក់ក្នុងភាពវឹកវរ ហិង្សា បង្ហូរឈាម និងឈានទៅរកសង្គ្រាមស៊ីវិលសាជាថ្មី។

ចាប់ពីឆ្នាំ២០០៦-ឆ្នាំ២០២៤ កម្ពុជាបានបញ្ជូនកងកម្លាំងទៅចូលរួមបេសកកម្មរក្សាសន្តិភាពរបស់ អង្គការសហប្រជាជាតិចំនួន ៩ ៨១៥នាក់ (នារី៨១៨នាក់) នៅ១០ប្រទេស (ស៊ូដង់ ស៊ូដង់ខាងត្បូង លីបង់ សាយប្រឹស ឆាដ ស៊ីរី ម៉ាលី អាហ្វ្រិកកណ្តាល យ៉េមែន និងកុងហ្គូ) លើជំនាញបោសសម្អាតមីន អាវុធហត្ថ មន្ទីរពេទ្យកម្រិត២ កម្ទេចគ្រាប់មិនទាន់ផ្ទុះ វិស្វកម្មព្រលានយន្តហោះ វិស្វកម្មសំណង់ផ្ដេក-បញ្ឈរ នាយទាហានសេនាធិការ និងនាយទាហានសង្កេតការណ៍។ បច្ចុប្បន្នកម្លាំងកងយោធពលខេមរភូមិន្ទ ដែលកំពុងបំពេញបេសកកម្មក្រោមឆត្រអង្គការសហប្រជាជាតិចំនួន៦២៧នាក់ (នារី១៣១នាក់) នៅ៦ប្រទេស និង៦ បេសកកម្ម។

៩ខែ មកនេះ គណៈប្រតិភូ និងនាយទាហាននៃកងយោធពលខេមរភូមិន្ទ បានចូលរួមប្រជុំ សិក្ខាសាលា និងបំពេញការងារផ្សេងៗ នៅក្រៅប្រទេសមាន៣៣/៣០ប្រទេស។ ឯកឧត្តម នាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ អញ្ជើញដឹកនាំគណៈប្រតិភូទៅចូលរួម៖ ១-ជំនួបប្រាស្រ័យមិត្តភាពបីប្រទេស កម្ពុជា-ឡាវ-វៀតណាម នៅប្រទេសវៀតណាម ២-កិច្ចប្រជុំចង្អៀត រដ្ឋមន្ត្រីការពារជាតិអាស៊ាន នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ៣-កិច្ចប្រជុំកំពូលសន្តិសុខ អាស៊ីលើកទី២១៖ កិច្ចសន្ទនាសាំងហ្គ្រីឡា នៅប្រទេសសិង្ហបុរី ៤-វេទិកាប៉េកាំងសៀងសានលើកទី១១ នៅសាធារណរដ្ឋប្រជាមានិតចិន។

បើតាម នាយឧត្តមសេនីយ៍ អ្នកនាំពាក្យក្រសួងការពារជាតិ, សម្រាប់ត្រីមាសទី៤ ឆ្នាំ២០២៤ អនុវត្តតាមកម្មវិធីនយោបាយយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា និងភារកិច្ចជាក់ស្តែងចំពោះមុខ ក្រសួងការពារជាតិ នឹងបន្តចូលរួមអនុវត្តកម្មវិធីនយោបាយដែលបានដាក់ចេញ។កងយោធពលខេមរភូមិន្ទនឹងបន្តកសាងពង្រឹងកិច្ចការពារជាតិ និងទប់ស្កាត់បង្ការបង្ក្រាបបទល្មើសគ្រប់ប្រភេទ នៅតាមតំបន់ព្រំដែន ព្រមទាំងបន្តចូលរួមពង្រឹងសន្តិសុខសុវត្ថិភាពរបៀបរៀបរយ និងសណ្តាប់ធ្នាប់សាធារណៈនៃព្រះរាជាណាចក្រកម្ពុជាផងដែរ៕

អត្ថបទដែលជាប់ទាក់ទង