ឯកឧត្តមបណ្ឌិត កៅ ថាច និងតំណាងសហព័ន្ធស្រូវអង្ករកម្ពុជា ចុះជួបម្ចាស់រោងម៉ាស៊ីនចំនួន៤ នៅខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម(ARDB) និងតំណាងសហព័ន្ធស្រូវអង្ករកម្ពុជានៅរសៀលថ្ងៃទី៩ ខែតុលា បានអញ្ជើញចុះជួបម្ចាស់រោងម៉ាស៊ីនកិនស្រូវ៤កន្លែងផ្សេងគ្នា ក្នុងនោះក៏បានពិនិត្យមើលសកម្មភាពនៃការប្រមូលទិញស្រូវរបស់រោងម៉ាស៊ីនដែលកំពុងតែទិញស្រូវពី កសិករស្ថិតនៅស្រុកមង្គលបូរី ខេត្តបាត់ដំបង និង ខេត្តបន្ទាយមានជ័យ។
ជាមួយគ្នានឹងការចុះជាក់ស្តែងនោះ ឯកឧត្តមបណ្ឌិត កៅ ថាច និងសហការី ក៏បានសាកសួរបន្ថែមពីទីផ្សារស្រូវលក់ឲ្យរោងម៉ាស៊ីននិងលក់នៅវាលស្រែ ដែលកសិករបានប្រមូលផលលក់នៅពេលកន្លងមក មានដូចជា ស្រូវ OM5451 ស្រូវស្រង៉ែ និងស្រូវសែនក្រអូប ដែល ទើបតែប្រមូលទិញចូលរោងម៉ាស៊ីនតាំងពីមុននិងក្រោយពិធីបុណ្យភ្ជុំបិណ្ឌ។
ទាក់ទងនិងការប្រមូលទិញស្រូវរបស់រោងម៉ាស៊ីនកិនស្រូវនៅខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យនេះ ឯកឧត្តមបណ្ឌិត កៅ ថាច បានស្នើសុំឲ្យរោងម៉ា ស៊ីនត្រូវ បង្កើតសមត្ថភាពកិនស្រូវថែមទៀត និងទិញស្រូវឲ្យបានបរិមាណច្រើន ដើម្បីកែច្នៃនាំចេញ។
បន្ថែមពីនេះឯកឧត្តមបណ្ឌិត កៅ ថាច បានលើក ឡើងថា ការចុះពិនិត្យជាក់ស្តែងគឺ កសិករលក់ស្រូវនៅបានចំនេញនៅឡើយ ហេតុអ្វីនៅមានពាក្យចចាមអារ៉ាមបង្ហោះលើបណ្ដាញសង្គម យ៉ាងដូច្នេះ តាមពិតរោងម៉ាស៊ីននៅទិញ ក្នុងតម្លៃខ្ពស់ នឹងមានស្ថេរភាពនៅឡើយ។
ការចុះពិនិត្យមើលការប្រមូលផលស្រូវនៅខេត្តបាត់ដំបងនិងខេត្តបន្ទាយមានជ័យរបស់អគ្គនាយកធនាគារ (ARDB)ក្នុងនោះរួមមាន គឺទី១ រោងម៉ាស៊ីនកិនស្រូវឈ្មោះ ខៀវ ឃា ទិញស្រូវស្រង៉ែឯកឧត្តមបណ្ឌិ ក្នុងរោងម៉ាស៊ីន តម្លៃចន្លោះ ១០៥០រៀល ទៅ១១០០រៀល ហើយក្នុងមួយ ថ្ងៃទិញបរិមាណ ៣០០ តោន រោងម៉ាស៊ីនកិនស្រូវ ស៊ីវ ឡាយ ទិញស្រូវស្រង៉ែពីកសិករមករោងម៉ាស៊ីនផ្ទាល់មានស្រូវ OM 5451 តម្លៃពី ១០៥០ រៀល និងស្រូវស្រង៉ែ ទិញ តម្លៃពី ១០៧០រៀល ក្នុង១គីឡូក្រាម ។ សម្រាប់រោងម៉ាស៊ីនកិនស្រូវ ហ្វាងលី ទិញតម្លៃ ១០៤០ រៀលស្រូវស្រង៉ែកសិករលក់មករោងម៉ាស៊ីន និងទិញនៅវាលស្រែតម្លៃចន្លោះ ១០២០រៀល ទៅ១០៣០រៀលនិងរោងម៉ាស៊ីនកិនស្រូវ លឹម ឃុនលី ទិញស្រូវស្រង៉ែ តម្លៃ ១០៧០ រៀល ទៅ១១ ២០ រៀលក មុនពិធីបុណ្យភ្ជុំបិណ្ឌ។
យោងតាមម្ចាស់រោងម៉ាស៊ីនខាងលើគឺ គិតត្រឹមថ្ងៃទី៩ ខែតុលានេះ តម្លៃ ស្រូវបន្ទាប់ពីពិធីបុណ្យភ្ជុំបិណ្ឌហើយ នៅមានតម្លៃល្អ នៅតាមតំបន់នីមួយៗ គឺអាស្រ័យលើគុណភាពស្រូវផងដែរជាក់ស្តែងនៅខេត្ត បាត់ដំបង និងខេត្តបន្ទាយមានជ័យជាដើម។
យោងតាមម្ចាស់រោងម៉ាស៊ីនខាងលើបង្ហាញថា គិតត្រឹមរសៀលថ្ងៃទី៩ ខែតុលានេះ តម្លៃស្រូវ OM 5451 ស្រូវស្រង៉ែ និងសែនក្រអូប គឺ កសិករអាចលក់បានតម្លៃ មានស្ថិរភាពនៅឡើង មិនដូចការលើក ឡើងតាមបណ្តាញសង្គមនោះឡើយ ពោល តម្លៃ អាស្រ័យលើគុណភាពស្រូវផងដែរ ដែលមានការប្រើប្រួលទៅតាមតំបន់ផងដែរ៕