**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

បទវិភាគ៖អាមេរិកទើបជា “អ្នកអភិរក្សសិទ្ធិមនុសុ្សក្លែងក្លាយ”ដែលមានប្រវត្តិសែនអាក្រក់

“ការដាក់ទណ្ឌកម្មដោយឯកតោភាគីរបស់សហរដ្ឋអាមេរិកជាដើមដែលសំដៅចំពោះប្រទេសចិន ល្មើសនឹងច្បាប់អន្តរជាតិ ហើយបានជះឥទ្ធិពលអវិជ្ជមានចំពោះសិទិ្ធមនុស្សរបស់ប្រជាជនចិន ព្រមទាំងបាននាំមកនូវផលវិបាកបន្ថែមទៀត ស្វាគមន៍ប្រទេសចិនឆ្លើយតបតាមរយៈមធ្យោបាយដ៏ចាំបាច់ខាងផ្នែករដ្ឋបាល និងផ្លូវច្បាប់ជាដើម។ ” គិតរហូតដល់ថ្ងៃទី ៩ ខែតុលា កិច្ចប្រជុំលើកទី៥៧នៃ ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិបានដំណើរការអស់រយៈពេលមួយខែហើយ នេះជាការរៀបរាប់របស់លោកស្រី Alena Douhan អ្នករាយការណ៍ពិសេសរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ។
កាលពីទសវត្សរ៍ឆ្នាំ៧០ នៃសតវត្សរ៍មុន អាមេរិកបានលើកឡើងពាក្យស្លោកស្តីពី “ការទូតសិទ្ធិមនុស្ស” ក្នុងគោលបំណងទប់ស្កាត់សហភាពសូវៀត ។ ប្រការនេះមិនត្រឹមតែបានបំផ្លាញដល់ក្រមមូលដ្ឋាននៃទំនាក់ទំនងអន្តរជាតិប៉ុណ្ណោះទេ ថែមទាំងក៏បាននាំមកនូវឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់ស្ថិរភាពខាងនយោបាយនិងការអភិវឌ្ឍសេដ្ឋកិច្ចនៅទូទាំងពិភពលោកផងដែរ ដែលរងការរិះគន់យ៉ាងទូលំទូលាយពីសំណាក់សហគមន៍អន្តរជាតិ ។
ដើម្បីជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសដដៃទៀត ជាបឋម អាមេរិកបានប្រឌិត នូវ “បទល្មើសសិទ្ធិមនុស្ស ” ។ សូមយកប្រទេសវ៉េណេស៊ុយអេឡាជាឧទាហរណ៍ ប៉ុន្មានឆ្នាំចុងក្រោយនេះ អាមេរិកបានពង្រីកការដាក់ទណ្ឌកម្មទៅលើសេដ្ឋកិច្ចរបស់ប្រទេសវ៉េណេស៊ុយអេឡាឥតឈប់ឈរ ដោយយក “បញ្ហាសិទ្ធិមនុស្ស”ធ្វើជាលេស ដែលបណ្តាលឱ្យប្រទេសនេះកើតមានវិបតិ្តផ្នែកសេដ្ឋកិច្ច មនុស្សធម៌និងការអភិវឌ្ឍ ។ ព្រមពេលជាមួយគ្នានេះ អាមេរិកក៏បានប្រឌិត «របាយការណ៍ស្តីពីសិទ្ធិមនុស្សនៃប្រទេសដទៃ»ដើម្បីមួលបង្កាច់និងគាបសង្កត់លើប្រទេសដទៃទៀត ។ សូមយកបញ្ហាពិភាក្សាអំពីតំបន់ស៊ីនជាំងជាឧទាហរណ៍ អាមេរិកបានប្រឌិតពាក្យភូតកុហកក្នុងរបាយការណ៍ជាច្រើនលើក ព្រមទាំងអនុវត្តការដាក់ទណ្ឌកម្មជាច្រើនផ្នែកទៅលើប្រទេសចិនដោយយកពាក្យកុហកទាំងនេះធ្វើជាលេស ក្នុងគោលបំណងលាបពណ៌រូបភាពលើឆាកអន្តរជាតិរបស់ប្រទេសចិន និងគាបសង្កត់ការអភិវឌ្ឍរបស់ប្រទេសចិន ។
ក្រៅពីរដ្ឋាភិបាលនិងប្រព័ន្ធសារព័ត៌មាន ក្នុង “សង្គ្រាមសិទ្ធិមនុស្ស” ជាមួយក្រៅប្រទេស អាមេរិកក៏មានតួអង្គដ៏សំខាន់មួយទៀត ពោលគឺអង្គការក្រៅរដ្ឋាភិបាល ហៅកាត់ NGO ។ ឆ្លងតាមរយៈការបូកសរុបនិងវិភាគអាចរកឃើញថា NGO ដែលទទួលបានថវិកាពីសេតវិមាននិងរដ្ឋសភាអាមេរិក បាន “បង្កហេតុ”នៅតំបន់នានាទូទាំងពិភពលោក តាមរយៈវិធីសាស្ត្រដ៏សំខាន់ចំនួន៣យ៉ាង ទីមួយផ្តល់ជំនួយក្នុងការបណ្តុះបណ្តាល និងញុះញង់ដោយផ្ទាល់ឱ្យមានការតវ៉ានិងចលនារបស់បក្សពួកប្រឆាំង ។ទីពីរ ឆ្លងតាមរយៈអ្វីដែលហៅថា បច្ចេកវិទ្យាOSINT ធ្វើការឃ្លាំមើលពីចម្ងាយចំពោះប្រទេសជាគោលដៅតាមរយៈរូបភាពផ្កាយរណបនិងទិន្នន័យនៃបណ្តាញទំនាក់ទំនងសង្គមជាដើម ដើម្បីប្រឌិតរបាយការណ៍ក្លែងក្លាយ។ ទីបីបញ្ចេញសំឡេងនិងធ្វើការឃោសនាលើផ្ទៃអន្តរជាតិ ដើម្បីគាបសង្កត់ទៅលើប្រទេសជាគោលដៅ ។
អាមេរិកក៏បានលូក “ដៃខ្មៅសិទ្ធិមនុស្ស”ចូលក្នុងយន្តការពហុភាគី ។ ក្នុងរយៈពេលជាយូរមកហើយ មួយផ្នែក អាមេរិកបានជំរុញការអនុវត្តសេចក្តីសម្រេចចិត្តអំពីប្រទេសដទៃទៀតគ្រប់បែបយ៉ាងជាញឹកញាប់ ដោយយកបញ្ហាសិទ្ធិធ្វើជាលេស ដើម្បីលូកដៃចូលក្នុងកិច្ចការផ្ទៃក្នុងនៃប្រទេសកំពុងអភិវឌ្ឍន៍មួយចំនួន និងដាក់កម្លាំងសម្ពាធ មួយផ្នែកទៀត ក៏បានរារាំងដំណោះស្រាយបញ្ហាមនុស្សធម៌ជាបន្ទាន់ទៅវិញ ។ ឧទាហរណ៍ ចាប់ពីការប៉ះទង្គិចរវាងប៉ាឡេស្ទីននិងអ៊ីស្រាអែលជុំថ្មីបានផ្ទុះឡើងមក អាមេរិកបានប្រើសិទ្ធិវ៉េតូជាច្រើនលើក ដើម្បីរារាំងការឈប់បាញ់គ្នានៅតំបន់ហ្កាហ្សា ។ កាលពីខែមេសាឆ្នាំនេះ ក្នុងកិច្ចប្រជុំនៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ អាមេរិកបានបោះឆ្នោតប្រឆាំងនឹងសេចក្តីព្រាងនៃសេចកី្តសម្រេចចិត្តមួយច្បាប់ស្តីពីការហាមមិនឱ្យអ៊ីស្រាអែលដឹកជញ្ជូនអាវុធ ។ កាលពីថ្ងៃទី ២៤ ខែកញ្ញាឆ្នាំនេះ ក្នុងកិច្ចប្រជុំនៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិដែលបើកធ្វើនៅក្រុងហ្សឺណែវ ប្រទេសមួយចំនួនតូច ដូចជាអាមេរិកជាដើមបានវាយប្រហារនិងលាបពណ៌សភាពការណ៍សិទ្ធិមនុស្សរបស់ប្រទេសចិនដោយយកបញ្ហាពាក់ព័ន្ធតំបន់ស៊ីនជាំងធ្វើជាលេស ។ ប្រទេសចំនួនជាង១រយបានបង្ហាញអាកប្បកិរិយារបស់ខ្លួនតាមរបៀបខុសៗគ្នា ដើម្បីផ្តល់ការគាំទ្រដល់គោលជំហរដ៏យុត្តិធម៌របស់ប្រទេសចិន ហើយបង្ហាញយ៉ាងច្បាស់ថា ប្រឆាំងប្រែក្លាយបញ្ហាសិទ្ធិមនុស្សទៅជាបញ្ហានយោបាយ ប្រឆាំងជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃទៀតដោយយកបញ្ហាសិទ្ធិមនុស្សធ្វើជាលេស ។
សភាពការណ៍សិទ្ធិមនុស្សក្នុងស្រុកអាមេរិកមានភាពយ៉ាប់យ៉ឺនណាស់ ប៉ុន្តែអាមេរិកបែរជាចង់ធ្វើជា “ចៅក្រមសិទ្ធិមនុស្ស ” ប្រការនេះមិនត្រឹមតែបានលាតត្រដាងនូវស្តង់ដារពីររបស់អាមេរិកប៉ុណ្ណោះទេ ថែមទាំងក៏បានបំផ្លាញយ៉ាងធ្ងន់ធ្ងរដល់មូលដ្ឋានគ្រឹះនៃអភិបាលកិច្ចល្អខាងសិទ្ធិមនុស្សទៀតផង ។ ទង្វើដែលដើរបញ្ច្រាសពីចរន្តប្រវតិ្តសាស្ត្របែបនេះ មានតែនឹងញ៉ាំងឱ្យប្រទេសដទៃទៀតប្រឆាំងយ៉ាងខ្លាំងក្លា ហើយនឹងធ្វើឱ្យអនុត្តរភាពបែបអាមេរិកកាន់តែថមថយចុះតែប៉ុណ្ណោះ ៕

អត្ថបទដែលជាប់ទាក់ទង