ឯកឧត្តម វង្ស ពិសិដ្ឋ និងឯកឧត្តម សុខ លូ អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពគម្រោង និងពិភាក្សាការងារជាមួយប្រតិភូ ADB នៃគម្រោងផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យក្រុង
ភ្នំពេញ៖ នៅរសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម វង្ស ពិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោង ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពគម្រោង និងពិភាក្សាការងារជាមួយប្រតិភូធនាគារអភិវឌ្ឍន៏អាស៊ី(ADB)នៃគម្រោងផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យក្រុងបាត់ដំបង។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងទីប្រឹក្សាបច្ចេកទេសគម្រោង តំណាងក្រុមហ៊ុនម៉ៅការសាងសង់ និងក្រុមការងារពាក់ព័ន្ធផ្សេងទៀត នៅសាលប្រជុំសណ្ឋាគារស្ទឹងសង្កែ ខេត្តបាត់ដំបង៕