**អឺរ៉ុបប្រឈមនឹងភាពមិនប្រាកដប្រជាខាងនយោបាយឈានដល់ឆ្នាំ២០២៥**កប៉ាល់ទេសចរណ៍ធំដំបូងគេរបស់ប្រទេសចិនទទួលបានភ្ញៀវទេសចរចំនួន ៦០ម៉ឺននាក់**មនុស្សទាំង១៧៩នាក់បានស្លាប់នៅលើយន្តហោះដឹកអ្នកដំណើរដែលបានធ្លាក់ពេលចុះចតនៅអាកាសយានដ្ឋានមួយនៅភាគនិរតីនៃប្រទេសកូរ៉េខាងត្បូង លើកលែងតែមនុស្ស២នាក់ដែលត្រូវបានជួយសង្គ្រោះ**ជ្រូកទឹកដែលបាត់ខ្លួនជាង១០ឆ្នាំ បានបង្ហាញវត្តមានក្នុងសមុទ្រកម្ពុជាឡើងវិញ ឯផ្សោតក៏កើនដែរក្នុងឆ្នាំ២០២៤**បេក្ខជនអាហារូបករណ៍ អ.ម.ត ស្នើសុំសិក្សានៅខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ ទទួលការណែនាំពីការប្រើប្រាស់ប្រព័ន្ធឌីជីថល អ.ម.ត**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ២នាក់ ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីប្រើប្រាស់ដោយខុសច្បាប់នូវគ្រឿងញៀន**សម្ដេចធិបតី៖ យុវជនខ្មែរសម័យនេះមានសំណាង ខណៈយុវជននៅបណ្ដាប្រទេសមួយចំនួននៅលើពិភពលោក កំពុងរងគ្រោះដោយសារសង្គ្រាម**សម្តេចធិបតី៖ ជោគជ័យរបស់កម្ពុជា ក្នុងការរៀបចំព្រឹត្តិការណ៍កីឡាថ្នាក់ជាតិ និងថ្នាក់អន្តរជាតិ ពុំមែនកើតឡើងដោយចៃដន្យនោះទេ ដោយសារកត្តាចំបងសុខសន្តិភាព**ទេសរដ្ឋមន្ដ្រី គន់ គីម៖ គុណបំណាច់នៃនយោបាយឈ្នះ-ឈ្នះ មានតម្លៃធំធេងមិនអាចកាត់ថ្លៃបានឡើយ ដែលនាំមកនូវសន្តិភាពដូចសព្វថ្ងៃ**សម្តេច ម៉ែន សំអន អញ្ជើញជាអធិបតីក្នុងពិធីដារលាន ដាល់អំបុកឈ្នះ-ឈ្នះ លើកទី ៤ ក្រោមម្លប់សុខសន្តិភាព**មនុស្ស១២០នាក់បានស្លាប់ ក្រោយយន្តហោះដឹកអ្នកដំណើរ មួយគ្រឿងបានធ្លាក់ចេញពីផ្លូវរត់ ជ្រុលទៅបុកជញ្ជាំងនៅឯអាកាសយានដ្ឋានអន្តរជាតិ Muan ក្នុងប្រទេសកូរ៉េខាងត្បូង**ឯកឧត្តម ឃួង ស្រេង និងលោកជំទាវ អញ្ជើញប្រារព្ធពិធីក្រុងពាលី សុំសេចក្តីសុខ មុនបើកព្រឹត្តិការណ៍បាល់ទាត់មិត្តភាព អបអរសាទរ «ទិវាសន្តិភាពនៅកម្ពុជា»**មនុស្ស៦២នាក់ បានស្លាប់ក្រោយយន្តហោះមួយគ្រឿងបានធ្លាក់ចេញពីផ្លូវរត់ ហើយបុកជញ្ជាំងនៅឯអាកាសយានដ្ឋានអន្តរជាតិ Muan របស់កូរ៉េខាងត្បូង**សម្តេចតេជោ រំលឹកថា ការទទួលមេដឹកនាំខ្មែរក្រហមនៅផ្ទះសម្តេច កាលពី២៦ឆ្នាំមុន ជាដំណាក់កាលបញ្ចប់សង្រ្គាមទាំងស្រុង នាំមកនូវការបង្រួបបង្រួមជាតិ ឯកភាពទឹកដីជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ**សម្តេចតេជោ ហ៊ុន សែន ផ្ញើសាររំលែកទុក្ខជូន លោកជំទាវ Gursharan Kaur Kholi ចំពោះមរណភាពអតីតនាយករដ្ឋមន្ត្រីឥណ្ឌា**បទវិភាគ៖ប្រទេសចិនដែលកាន់តែមានវិបុលភាពនឹងបំពេញបន្ថែមស្ថិរភាពទៅក្នុងសេដ្ឋកិច្ចសកល**អាវុធហត្ថខេត្តកំពង់ស្ពឺ ឃាត់ខ្លួនក្មេងទំនើង កាន់កាំបិតផ្គាក់ចំនួន១ដើម កាន់ដាវមួយដើម និងមានបង្កប់រក្សាទុកជួញដូរចែកចាយដោយខុសច្បាប់នូវសារធាតុញៀន**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញ បិទវគ្គបណ្តុះបណ្តាលស្តីពី “ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ធនធានមនុស្ស និងនវានុវត្តន៍ក្នុងវិស័យរដ្ឋបាលសាធារណៈ”**ក្មេងប្រុស២នាក់ទៅងូតទឹកប្រឡាយលង់ស្លាប់**ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ញើសារលិខិតគោរពជូនពរ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ក្នុងឱកាសបុណ្យចូលឆ្នាំសកល ២០២៥

បណ្ឌិត គិន ភា៖ ការព្រួយបារម្ភរបស់ថៃ ចំពោះមូលដ្ឋានទ័ពជើងទឹករាម ជាការសម្ដែងការព្រួយបារម្ភបង្កប់ដោយល្បិចនយោបាយ និងរបៀបវារៈភូមិសាស្ត្រនយោបាយ

ភ្នំពេញ៖ កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ សារព័ត៌មានថៃឈ្មោះ Pattaya Mail បានចុះផ្សាយថា ប្រទេសថៃកំពុងតែព្រួយបារម្ភខ្លាំងចំពោះការពង្រឹងឥទ្ធិពលដែនសមុទ្ររបស់ចិន ពិសេសការប្រើប្រាស់មូលដ្ឋានទ័ពរាមរបស់កម្ពុជាពីសំណាក់កងទ័ពចិន។ សារព័ត៌មាននេះបានគូសបញ្ជាក់ថា ក្តីបារម្ភដូចនេះរបស់ថៃគឺដោយសារតែទីតាំងមូលដ្ឋានកងទ័ពជើងទឹករាមរបស់កម្ពុជាមានចម្ងាយប្រហែលតែជាង ៣០០គីឡូម៉ែត្រប៉ុណ្ណោះពីកំពង់ផែកងទ័ពជើងទឹករបស់ថៃមួយមានឈ្មោះ«សាតាហីប» ហើយតាមរយៈមូលដ្ឋានទ័ពរាមរបស់កម្ពុជា ចិននឹងកាន់តែមានឥទ្ធិពលខ្លាំងបន្ថែមក្នុងតំបន់អាស៊ី ពិសេសអាចក្តោបក្តាប់ដែនសមុទ្រចិនខាងត្បូង ដែលចិនកំពុងតែមានជម្លោះជាមួយប្រទេសសមាជិកអាស៊ានមួយចំនួន។

ការព្រួយបារម្ភរបស់ថៃ ជាការព្រួយបារម្ភជ្រុលហួសហេតុបើធៀបទៅនឹងតថភាពជាក់ស្ដែងការធ្វើទំនើបកម្មមូលដ្ឋានទ័ពជើងទឹករបស់កម្ពុជា។ ការបារម្ភនេះជាការបារម្ភដែលបង្កប់ដោយល្បិចនយោបាយ និងរបៀបវារៈភូមិសាស្ត្រនយោបាយ ដើម្បីបង្ហាញថាខ្លួនមានជំហរគាំទ្រអាម៉េរិកនិងបស្ចិមប្រទេស ខណៈដែលការសម្ដែងការព្រួយបារម្ភអំពីការធ្វើទំនើបកម្មមូលដ្ឋានកងទ័ពជើងទឹករាម ពីសំណាក់សហរដ្ឋអាម៉េរិក និងបស្ចិមប្រទេស គឺមានគោលបំណងពិតប្រាកដដើម្បីទប់ស្កាត់ឥទ្ធិពលរបស់ចិនក្នុងតំបន់ ទាំងឥទ្ធិពលនយោបាយ ការទូត សន្តិសុខ និងសេដ្ឋកិច្ច។

ជាមួយគ្នានេះ ការសម្ដែងការព្រួយបារម្ភរបស់អាម៉េរិកនិងសម្ព័ន្ធមិត្ត ចំពោះវត្តមានកងទ័ពចិននៅកម្ពុជានេះ គឺជាការផ្ញើសារទៅកាន់ចិនថា ចិនមិនអាចបង្កើតមូលដ្ឋានយោធានៅក្នុងតំបន់បានទេ ទោះបីជានៅប្រទេសណាក៏ដោយ។
ការសម្ដែងការព្រួយបារម្ភរបស់ថៃ ឬប្រទេសជិតខាងកម្ពុជាផ្សេងទៀតក្ដី នៅជុំវិញមូលដ្ឋានកងទ័ពជើងទឹករាមរបស់ប្រទេសកម្ពុជា គឺគ្រាន់តែជាលេសដើម្បីទប់ស្កាត់កុំឱ្យកម្ពុជាមានលទ្ធភាពអភិវឌ្ឍសមត្ថភាពការពារជាតិផង និងដើម្បីបង្ហាញថាខ្លួនមានជំហររួមជាមួយនឹងសហរដ្ឋអាម៉េរិកនិងសម្ព័ន្ធមិត្តបស្ចិមប្រទេសផង នៅក្នុងល្បែងសន្តិសុខភូមិសាស្ត្រនយោបាយ។

ជាការពិតណាស់ ការអភិវឌ្ឍមូលដ្ឋានកងទ័ពជើងទឹករាម គឺជាសិទ្ធិផ្ដាច់មុខរបស់កម្ពុជាក្នុងនាមជារដ្ឋអធិបតេយ្យ និងឯករាជ្យពេញលេញមួយ។ កម្ពុជាមានតម្រូវការអភិវឌ្ឍសមត្ថភាពការពារជាតិរបស់ខ្លួន ដែលមិនមែនជាការត្រៀមធ្វើសង្គ្រាមជាមួយប្រទេសណាមួយនោះទេ តែកម្ពុជាចាំបាច់ត្រូវអភិវឌ្ឍសមត្ថភាពការពារជាតិរបស់ខ្លួនដើម្បីប្រឈមចំពោះលការឈ្លានពាន ឬការរំលោភបំពានណាមួយមកលើបូរណភាពទឹកដីរបស់ខ្លួន។

គួរបញ្ជាក់ផងដែរថា សម្ដេចតេជោប្រធានព្រឹទ្ធសភា និងសម្ដេចធិបតីនាយករដ្ឋមន្ត្រីធ្លាប់បានប្រកាសជំហរយ៉ាងច្បាស់លាស់ជាច្រើនលើកច្រើនសាររួចមកហើយ អំពីករណីដាក់ការសង្ស័យពីសំណាក់បណ្ដាប្រទេសនានា ពិសេសសហរដ្ឋអាម៉េរិកនិងបស្ចិមប្រទេសនេះ។ ម្យ៉ាងវិញទៀត នៅក្រោមខ្លឹមសារនៃរដ្ឋធម្មនុញ្ញរបស់ខ្លួន ព្រះរាជាណាចក្រកម្ពុជាអនុវត្តនូវគោលនយោបាយការបរទេសប្រកបដោយសន្តិសហវិជ្ជមានជាមួយនឹងបណ្ដាប្រទេសទាំងអស់ ទាំងក្នុងតំបន់និងពិភពលោក។

ប្រទេសកម្ពុជា ដែលជាប្រទេសធ្លាប់រងគ្រោះដោយសារសង្គ្រាម ហេតុនេះហើយ កម្ពុជាតែងតែផ្ដល់សារៈសំខាន់ និងអាទិភាពខ្ពស់បំផុតនៅក្នុងគោលនយោបាយការបរទេសរបស់ខ្លួនគឺ សន្តិភាព ស្ថិរភាព និងវិបុលភាព ទាំងនៅក្នុងក្របខណ្ឌក្នុងប្រទេស តំបន់ និងនៅក្នុងពិភពលោក។ ប្រទេសកម្ពុជាមិនអនុញ្ញាតឱ្យមានមូលដ្ឋានយោធាបរទេសនៅលើទឹកដីរបស់ខ្ឡួន ហើយក៏មិនអនុញ្ញាតឱ្យមានមូលដ្ឋានយោធារបស់ខ្លួននៅលើទឹកដីបរទេសផងដែរ។

កន្លងទៅនេះ រាជរដ្ឋាភិបាលកម្ពុជាមិនត្រឹមតែបានបញ្ជាក់ជំហរជាផ្លូវការរបស់ខ្លួនជុំវិញការដាក់ការសង្ស័យ ក៏ដូចជាការសម្ដែងការព្រួយបារម្ភចំពោះវត្តមានកងទ័ពចិននៅមូលដ្ឋានកងទ័ពជើងទឹករាមនោះទេ ប៉ុន្តែថែមទាំងបានអនុញ្ញាតឱ្យមានដំណើរទស្សនកិច្ចរបស់អ្នកការទូត និងអ្នកសារព័ត៌មានជាតិនិងអន្តរជាតិ ចុះទៅកាន់តំបន់មូលដ្ឋានកងទ័ពជើងទឹករាមនេះផងដែរ។ បន្ថែមពីលើនេះ កម្ពុជាក៏ថែមទាំងបានអនុញ្ញាតឱ្យនាវាចម្បាំងកងទ័ពបរទេសចូលចត និងធ្វើទស្សនកិច្ចនៅមូលដ្ឋានកងទ័ពជើងទឹករាមនេះថែមទៀតផង។ នៅលើពិភពលោកនេះ តើប្រទេសណាខ្លះដែលអនុញ្ញាតឱ្យបរទេសចេញចូលធ្វើទស្សនកិច្ចនៅមូលដ្ឋានយោធារបស់ខ្លួនប្រៀបបីដូចជារោងល្ខោន ដូចជាប្រទេសកម្ពុជានោះ?

ក្នុងនាមជារដ្ឋសន្តិភាពនិយម កម្ពុជាមិនដែលសម្ដែងការព្រួយបារម្ភ ឬក៏ប្រតិកម្មទៅនឹងប្រទេសជិតខាងណាមួយ ឬប្រទេសក្នុងតំបន់ណាមួយ នៅពេលដែលប្រទេសទាំងនោះអភិវឌ្ឍសមត្ថភាពការពារជាតិរបស់ពួកគេនោះទេ លើកលែងតែការអភិវឌ្ឍសមត្ថភាពយោធានោះ មានលក្ខណៈផ្ទុយទៅនឹងសន្ធិសញ្ញាអន្តរជាតិ ឬធម្មនុញ្ញអង្គការសហប្រជាជាតិ។ ជាឧទាហរណ៍ប្រសិនបើប្រទេសណាមួយក្នុងតំបន់ មានបំណងសាកល្បងកសាងសមត្ថភាពផលិតអាវុធនុយក្លេអ៊ែរ ឬដាក់គោលដៅផលិតអាវុធនុយក្លេអ៊ែរ ឬត្រូវបានមហាអំណាចណាមួយបំពាក់អាវុធនុយក្លេអ៊ែរ នោះកម្ពុជាអាចនឹងចេញមុខប្រតិកម្មប្រឆាំងដាច់ខាត ព្រោះវាផ្ទុយទៅនឹងសន្ធិសញ្ញាមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ៕

អត្ថបទដែលជាប់ទាក់ទង