**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំបូកសរុបការងារក្រៅប្រទេស ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កំពង់ផែសៀងហៃមើលឃើញថាការដឹកជញ្ជូនកុងតឺន័រប្រចាំឆ្នាំលើសពី ៥០លានគ្រឿងស្មើនឹង ២០ហ្វីត**ក្រុមហាម៉ាស៖ កិច្ចព្រមព្រៀងសន្តិភាពតំបន់ហ្គាហ្សា កាន់តែខិតជិតជាងពេលណាៗទាំងអស់ ប្រសិនបើអ៊ីស្រាអែលមិនដាក់លក្ខខណ្ឌថ្មី**សហរដ្ឋអាមេរិក បើកការវាយប្រហារតាមអាកាសលើរដ្ឋធានីសាណារបស់ប្រទេសយេម៉ែន**ក្រសួងសាធារណការ គាំទ្រការប្រើប្រាស់យានយន្តអគ្គិសនី ស្របតាមផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា**រដ្ឋមន្ត្រីក្រសួងអប់រំ អញ្ជើញប្រគល់រង្វាន់ មេដាយ និងវិញ្ញាបនបត្រជូនសិស្សានុសិស្សឆ្នើម នៃការប្រឡងគណិតវិទ្យាអង្គរលើកទី៤ ប្រចាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ

គណៈប្រតិភូក្រសួងការងារ អញ្ជើញចូលរួមកិច្ចពិភាក្សាតុមូលរបស់ជំនាញការអាស៊ីស្ដីពី កិច្ចគាំពារផ្នែកនិកម្មភាពការងារឆ្នាំ ២០២៤

ហ្សាការតា៖ ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកបេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដឹកនាំមន្ត្រីជំនាញចូលរួមអម ឯកឧត្តម គួច សុមាន រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ចូលរួមកិច្ចពិភាក្សាតុមូលរបស់ជំនាញការអាស៊ីស្ដីពី កិច្ចគាំពារផ្នែកនិកម្មភាពការងារឆ្នាំ២០២៤។

វេទិកានេះ ប្រារព្ធឡើងក្នុងគោលបំណងដើម្បីចែករំលែកបទពិសោធន៍ និងចំនេះដឹងអំពីគោលនយោបាយ, ការគ្រប់គ្រង និងប្រតិបត្តិការរបបសន្តិសុខសង្គមផ្នែកនិកម្មភាពការងារ និងបង្កើនបរិយាកាសពិភាក្សាសម្រាប់ជំនាញការផ្នែកសន្តិសុខសង្គម និងប្រតិបត្តិករសន្តិសុខសង្គមនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក អំពីរបបសន្តិសុខសង្គមផ្នែកនិកម្មភាពការងារ។

ក្នុងឱកាសនោះដែរ ឯកឧត្តម គួច សុមាន រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចែករំលែកអំពីវឌ្ឍនភាពនៃការអនុវត្តរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារ ថែទាំសុខភាព និងផ្នែកប្រាក់សោធន ព្រមទាំងលើកឡើងអំពីការសិក្សាសមិទ្ធិលទ្ធភាពក្នុងការអនុវត្តរបបសន្តិសុខសង្គមផ្នែកនិកម្មភាពការងារ នាពេលអនាគត ស្របតាមផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឆ្នាំ២០២៤-២០២៨។

សូមបញ្ជាក់ថា៖ កិច្ចពិភាក្សាតុមូលខាងលើនេះ ប្រព្រឹត្តទៅមានរយៈពេល ២ថ្ងៃ គឺចាប់ពីថ្ងៃទី៩-១០ ខែតុលា ឆ្នាំ២០២៤ ដែលសហការរៀបចំឡើងដោយរាជរដ្ឋាភិបាលនៃប្រទេសជប៉ុន, អង្គការអន្តរជាតិខាងការងារ និងអង្គភាពធានារ៉ាប់រងសំណងគ្រោះថ្នាក់ការងារអាស៊ីនៃសាធារណរដ្ឋឥណ្ឌូណេស៊ី ដោយមានការចូលរួមពីតំណាងស្ថាប័នសន្តិសុខសង្គមជាសមាជិកនៃសមាគមសំណងគ្រោះថ្នាក់ការងារអាស៊ី (AWCA), តំណាងកម្មករនិយោជិត តំណាងនិយោជក និងតំណាងរដ្ឋាភិបាល វាគ្មិនជំនាញ និងសិក្ខាកាម មកពីបណ្តាប្រទេសរួមមាន៖ កម្ពុជា ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី ម៉ុងហ្គោលី ហ្វីលីពីន ថៃ វៀតណាម ចិន ឥណ្ឌា ជប៉ុន កូរ៉េ ស្រីលង្កា នេប៉ាល់ និងទីម័រខាងកើត សរុបប្រមាណ ១៥០នាក់។

អត្ថបទដែលជាប់ទាក់ទង