**នគរបាលចាប់ខ្លួនជនសង្ស័យ ២នាក់ ភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ពាក់ព័ន្ធករណីគ្រឿងញៀន ក្រោយពលរដ្ឋរាយការណ៍តាម App Nodrug**សហភាពអឺរ៉ុប ពិចារណាដកទណ្ឌកម្មលើស៊ីរី ក្រោយការផ្លាស់ប្តូររបបមេដឹកនាំ**ពលរដ្ឋរងគ្រោះដោយគ្រោះទឹកជំនន់ កើនឡើងដល់ជាង ៣.០០០នាក់ គិតត្រឹមថ្ងៃអាទិត្យនេះ**ក្រុមអ្នកពន្លត់អគ្គីភ័យ ចាប់ផ្តើមគ្រប់គ្រងលើភ្លើងឆេះព្រៃធំៗ ចំនួន២ នៃទីក្រុង Los Angeles ខណៈអ្នកស្លាប់កើនដល់ ១១នាក់**បទវិភាគ៖អ្នកដែលដើរតាមផ្លូវដូចគ្នាទើបជាមិត្តភក្តិ៍ដ៏ពិតប្រាកដ**អាមេរិក និងជប៉ុន ដាក់ទណ្ឌកម្មថ្មីលើរុស្ស៊ី ដើម្បីរារាំងក្នុងការបន្តសង្គ្រាមរបស់រុស្ស៊ីលើអ៊ុយក្រែន**ឯកអគ្គរដ្ឋទូតរុស្ស៊ី៖ អាមេរិកកំពុងបង្កើតហេដ្ឋារចនាសម្ព័ន្ធអាកាសយានដ្ឋានមួយនៅក្នុងតំបន់ Greenland**JSCCIB អំពាវនាវឱ្យរដ្ឋាភិបាលអនុវត្តវិធានការផ្លូវច្បាប់ ប្រឆាំងនឹងការហូរចូលនៃផលិតផលចិនតម្លៃទាបចូលទៅក្នុងទីផ្សារថៃ**ប្រធានសេវាសន្តិសុខប្រធានាធិបតីកូរ៉េខាងត្បូង លាលែងពីតំណែង ដើម្បីបញ្ជៀសការបង្ហូរឈាម ក្នុងការប៉ុនប៉ងចាប់ខ្លួនលោក Yoon Suk-yeol**សម្តេចធិបតី សម្រេចលុបចោលគម្រោងផលិតស៊ីម៉ង់ត៍ ដែលមានភ្នំថ្មកំបោរលើផ្ទៃដីជាង ៤៦០ហិកតា នៅស្រុកកំពង់ត្រាច ដោយដាក់អភិរក្សជាកន្លែងសាសនា ទេចរណ៍ និងវប្បធម៌ជំនួសវិញ**រាជរដ្ឋាភិបាលថៃ ត្រៀមបញ្ជូនជាតិអ៊ុយហ្គួរមួយក្រុមទៅកាន់ប្រទេសចិន ជាកន្លែងដែលពួកគេនឹងប្រឈមមុខនឹងការរំលោភបំពាន និងការធ្វើទារុណកម្ម**រដ្ឋមន្ត្រីការបរទេសជប៉ុន គ្រោងនឹងទៅចូលរួមពិធីស្បថចូលកាន់តំណែងជាប្រធានាធិបតីអាមេរិក**ឯកឧត្តមរដ្ឋមន្ត្រី ប៉េង ពោធិ៍នា ចុះពិនិត្យមើលស្ថានភាពចរាចរណ៍មហាវិថីសម្តេចតេជោ ៦០ម ដើម្បីបង្ការគ្រោះថ្នាក់ និងបង្កើនសុវត្ថិភាពចរាចរណ៍នៃការធ្វើដំណើរ**ឯកឧត្តម ឆាយ ឫទ្ធិសែន៖ ថ្ងៃ៧ មករា ជាថ្ងៃកំណើតទី២ របស់ប្រជាជនកម្ពុជាគ្រប់រូប និងជាប្រវត្តិសាស្ត្រដែលបានផ្ដួលរំលំរបបប្រល័យពូជសាសន៍ ដើម្បីសង្គ្រោះជាតិ និងប្រជាជនឱ្យមានជីវិតរស់ឡើងវិញ**ក្មេងទំនើងបង្ហោះម៉ូតូ២នាក់ ត្រូវបានកម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកកណ្តាលស្ទឹង ធ្វើការឃាត់ខ្លួន**លោក Yoon Suk Yeol នឹងមិនបង្ហាញខ្លួនក្នុងសវនាការលើកដំបូង លើការចោទប្រកាន់ដកតំណែងនោះឡើយ**ជប៉ុននឹងផ្តល់ឱ្យឥណ្ឌូណេស៊ីនូវនាវាល្បាតល្បឿនលឿន ២គ្រឿង**មន្ត្រីជំនាញកម្ពុជា ចុះយកសំណាកក្រពើចិញ្ចឹមរបស់សហគមន៍អ្នកចិញ្ចឹមក្រពើ នៅខេត្តសៀមរាប ដើម្បីវិភាគរកមេរោគ មុននាំទៅកាន់ទីផ្សារប្រទេសចិន**អាជ្ញាធរទាំង១៤ សហការជាមួយក្រុមការងាររបស់មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បើកយុទ្ធនាចុះធ្វើការបាញ់ថ្នាំសម្លាប់មូសនៅមូលដ្ឋានរបស់ខ្លួន ដើម្បីបង្កា និងទប់ស្កាត់ជំងឺគ្រុនឈាម**លោក ហ្សេឡេនស្គី៖ អ៊ុយក្រែនបានចាប់ខ្លួនទាហានកូរ៉េខាងជើង២នាក់ក្នុងតំបន់ Kursk របស់រុស្ស៊ី

ក្រុម Houthis របស់យេម៉ែន បានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារលើនាវាដឹកប្រេង និងកប៉ាល់

បរទេស៖ ក្រុម Houthi របស់ប្រទេសយេម៉ែននៅថ្ងៃព្រហស្បតិ៍បានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនាវាដឹកប្រេងនៅសមុទ្រក្រហមនិងកប៉ាល់នៅមហាសមុទ្រឥណ្ឌា។

អ្នកនាំពាក្យយោធា Houthi លោក Yahya Sarea បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលផ្សាយដោយទូរទស្សន៍ Houthi-run al-Masirah TV កាលពីព្រឹកថ្ងៃព្រហស្បតិ៍ថា យើងបានអនុវត្តប្រតិបត្តិការយោធាចំនួនពីរ ដែលទីមួយបានកំណត់គោលដៅលើនាវាប្រេងរបស់អាមេរិក Olympic Spirit។

លោលោកបានបន្ត​ថា​ កប៉ាល់​នេះ​ត្រូវ​បាន​កំណត់​គោលដៅ​នៅ​សមុទ្រ​ក្រហម​ជាមួយ​នឹង​កាំជ្រួច​ផ្លោង​ចំនួន ១១គ្រាប់ និង​យន្តហោះ​គ្មាន​មនុស្ស​បើក​ពីរ​គ្រឿង​។

នៅក្នុងប្រតិបត្តិការលើកទីពីរ ក្រុមនេះបានកំណត់គោលដៅលើនាវា St.John ក្នុងមហាសមុទ្រឥណ្ឌា ដោយប្រើកាំជ្រួចមានស្លាប ហើយការបាញ់គឺដោយផ្ទាល់ ដោយលោក Sarea បានបន្ថែមថា នឹងបើកការវាយប្រហារបន្ថែមទៀត រហូតដល់ការឈ្លានពានរបស់អ៊ីស្រាអែលប្រឆាំងនឹងហ្គាហ្សា និងលីបង់ត្រូវបានបញ្ឈប់។

នៅព្រឹកថ្ងៃដដែល ប្រតិបត្តិការពាណិជ្ជកម្មដែនសមុទ្ររបស់ចក្រភពអង់គ្លេសបានឲ្យដឹងនៅក្នុងការបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា កប៉ាល់មួយត្រូវបានគោលដៅបីដងដោយគ្រាប់មីស៊ីលនៅភាគពាយព្យនៃទីក្រុងកំពង់ផែសមុទ្រក្រហម Hodeidah របស់ប្រទេសយេម៉ែន ទោះបីជាមិនមានព័ត៌មានលម្អិតបន្ថែមត្រូវបានផ្តល់ឱ្យក៏ដោយ។

ចាប់តាំងពីខែវិច្ឆិកាឆ្នាំមុនមក ក្រុម Houthi បាននិងកំពុងធ្វើការវាយប្រហារដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើក លើអ្វីដែលខ្លួនបានបញ្ជាក់ថាជាកប៉ាល់ ភ្ជាប់ជាមួយអ៊ីស្រាអែល នៅក្នុងសមុទ្រក្រហម និងឈូងសមុទ្រ Aden ក៏ដូចជាគោលដៅក្នុងប្រទេសអ៊ីស្រាអែល ដើម្បីបង្ហាញពីសាមគ្គីភាពជាមួយប៉ាឡេស្ទីននៅក្នុង ហ្គាហ្សា។

អត្ថបទដែលជាប់ទាក់ទង