លោកជំទាវ ចាន់ សុទ្ធាវី ចូលរួមប្រជុំក្រុមការងារសភាស្រ្តីអាយប៉ា ដើម្បីពិនិត្យឯកសារត្រៀមលក្ខណៈចូលរួមមហាសន្និបាតអន្តរសភាអាស៊ាន លើកទី៤៥ នៅឡាវ
ភ្នំពេញ៖ លោកជំទាវបណ្ឌិត ចាន់ សុទ្ធាវី ប្រធានគណៈកម្មការទី៦ព្រឹទ្ធសភា នាថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ បានអញ្ជើញចូលរួមកិច្ចប្រជុំជាមួយលោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា (គណៈកម្មការទី៨) និងជាប្រធានសភាស្រ្តីអាយប៉ា(WAIPA) ដើម្បីពិនិត្យឯកសារត្រៀមលក្ខណៈចូលរួមមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៥ ដែលប្រព្រឹត្តនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៣ ខែតុលាឆ្នាំ២០២៤។