អគ្គនាយកពន្ធនាគារ ចុះពិនិត្យប្រព័ន្ធធារាសាស្រ្ត ដើម្បីត្រៀមការដ្ឋានសាងសង់ពន្ធនាគារខត្តកែប
ភ្នំពេញ៖ ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ នាថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ បានអញ្ជើញចុះពិនិត្យប្រព័ន្ធធារាសាស្រ្ត ដើម្បីត្រៀមការដ្ឋានសាងសង់ពន្ធនាគារខត្តកែប ដែលមានការអញ្ជើញអមដំណើរដោយ ឯកឧត្តមអគ្គនាយករង ប្រធាននាយកដ្ឋាន ប្រធានពន្ធនាគារ និងមន្រ្តីជំនាញពាក់ព័ន្ធ។
ស្ថិតក្នុងដំណើរការត្រួតពិនិត្យនេះ ឯកឧត្តម អគ្គនាយក បានមានប្រសាសន៍ណែនាំដល់ពន្ធនាគារខេត្តកែប ដើម្បីអនុវត្តលើការងារសំខាន់ៗមួយចំនួនដូចខាងក្រោម៖
-ពិនិត្យមើលប្រភពទឹកដែលហូរធ្លាក់ពីលើភ្នំចូលស្រះ ហើយត្រូវយកទឹកក្នុងស្រះស្តុកទឹក សហការជាមួយមន្ទីរពិសោធន៍យកទៅពិនិត្យ ដើម្បីជៀសវាងមានសារធាតុធ្វើឱ្យប៉ះពាល់ដល់សុខភាព
-ការឈូសឆាយ ការកាប់ដីភ្នំត្រូវមានលក្ខណៈស្តង់ដា
-ត្រៀមគម្រោងរៀបចំរបងកំផែង
-ត្រួតពិនិត្យប្លង់ និងព្រុំប្រទល់ឱ្យបានច្បាស់លាស់
-ត្រៀមរៀបចំការដ្ឋានសាងសង់អគារឃុំឱ្យបានឆាប់រហ័ស៕