**សម្ដេចធិបតី៖ ទ្រឹស្ដីព្រះពុទ្ធសាសនា និងព្រះពុទ្ធឱវាទ កំពុងដាក់បញ្ចូលក្នុងវិស័យអប់រំ និងការធ្វើការងារនៅក្នុងស្ថាប័ននានា**កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំស្រាវជ្រាវចាប់ខ្លួនជនដៃដល់ម្នាក់ ពាក់ព័ន្ធករណីឃាតកម្មនៅស្រុកជើងព្រៃ ខេត្តកំពង់ចាម**សម្ដេចធិបតី៖ ជាការចាំបាច់ដែលរដ្ឋត្រូវការ លើកស្ទួយវិស័យសាសនា ពីព្រោះសាសនាបានចូលរួម ក្នុងការលើកស្ទួយសីលធម៌សង្គម**អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ២នាក់ បញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន**សម្ដេចធិបតី៖ ការអប់រំតាមបែបព្រះពុទ្ធសាសនា បានចូលរួមលើកកម្ពស់ការអប់រំនៅកម្ពុជា**សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ សាសនា ជួយដល់សង្គមរស់នៅរបស់មនុស្សឱ្យមានសុខដុម និងប្រកបដោយសីលធម៌**សម្ដេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តក្រសួងធម្មការ និងគណៈសង្ឃបន្តរួបរួមគ្នាលើកកម្ពស់វិស័យសាសនា និងអនុត្តការងារឱ្យបានល្អថែមទៀត**ឧបនាយករដ្ឋមន្ត្រី ស សុខា ថ្លែងអំណរគុណភាគីវៀតណាម ដែលបានសម្រួលនិងការពារសុវត្ថិភាពជូនអង្គកឋិនទានសាមគ្គីមហាគ្រួសារខ្មែរ**សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបិទអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេស លើកទី៣២**ប្រជាជនអ៊ឺរ៉ុបជឿថា ទ្វីបនេះគួរតែបន្តផ្លូវឯករាជ្យមួយបន្ថែមទៀតនៅក្នុងបរិយាកាសភូមិសាស្ត្រនយោបាយបច្ចុប្បន្ន ជាជាងពឹងផ្អែកលើសហរដ្ឋអាមេរិក**ប្រធានាធិបតី ម៉ិចស៊ិក ត្រៀម ខ្លួន សម្រាប់ ការ និរទេស ជន ចំណាក ស្រុក ដ៏ច្រើន របស់ សហរដ្ឋ អាមេរិក**តួកគី បដិសេធមិនឱ្យយន្តហោះរបស់ប្រធានាធិបតីអ៊ីស្រាអែលចូលទៅកាន់ដែនអាកាសរបស់ខ្លួន**ប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក Donald Trump តែងតាំងមហាសេដ្ឋីជាវិនិយោគិន លោក Scott Bessent ជារដ្ឋមន្ត្រីហិរញ្ញវត្ថុ**លោក វ្ល៉ាឌីមៀ ពូទីន៖ រុស្ស៊ីយកអ៊ុយក្រែន ជាទីលានសាកល្បងមីស៊ីលថ្មី**សម្តេច ហេង សំរិន ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រធានរដ្ឋសភាវៀតណាម**ទំនាក់ទំនងពាណិជ្ជកម្មចិន-អាមេរិក៖ បញ្ហាប្រឈម និងភាពធន់នៃសេដ្ឋកិច្ចចិនក្នុងអាណត្តិប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ**សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវឱ្យប្រទេសទាំងអស់ ស្ថាប័ន បុគ្គល រួមគ្នារក្សា និងស្វែងរកសន្តិភាពយូរអង្វែង**សម្តេចធិបតី៖ តួនាទីរបស់កម្ពុជា ក្នុងការថែរក្សាសន្តិភាពសកលលោក និងការរំដោះមីន ក្រោមឆ័ត្រ UN បានឆ្លុះបញ្ជាំង​ពីភាពធន់របស់កម្ពុជា ក្នុងការប្រឈមមុខទៅនឹងអតីតកាលដ៏លំបាក**ប្រធានរដ្ឋសភាវៀតណាម លើកឡើងអំពីការអភិវឌ្ឍន៍របស់កម្ពុជា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មានការីកចម្រើនយ៉ាងឆាប់រហ័ស។**ការប្រឡងប្រជែងជ្រើសរើសមន្ត្រីកសិកម្មឃុំ និងមន្ត្រីនៃអគ្គនាយកដ្ឋានរតនាគារជាតិ ចាប់ផ្តើមដំណើរការដំណាលគ្នា

រដ្ឋមន្រ្តីក្រសួងអប់រំ ដឹកនាំកិច្ចប្រជុំ ណែនាំបច្ចេកទេសដល់ប្រធាន អនុប្រធានមណ្ឌលកំណែ សម្រាប់ការប្រឡងសញ្ញាបត្របាក់ឌុប

ភ្នំពេញ៖ នាថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ នៅមណ្ឌលកំណែវិទ្យាល័យព្រះស៊ីសុវត្ថិ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំកិច្ចប្រជុំ ស្ដីពីការណែនាំបច្ចេកទេសដល់ប្រធាន អនុប្រធានមណ្ឌលកំណែសម្រាប់ការប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៨ តុលា ២០២៤ ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ តំណាងអង្គភាពប្រឆាំងអំពើពុករលួយ និងមន្ត្រីពាក់ព័ន្ធក្រោមឱវាទ ប្រធាន អនុប្រធានមណ្ឌលកំណែ គណៈកម្មការអប្បមាទមណ្ឌលកំណែ បុគ្គលិកអប់រំនាយកដ្ឋានកិច្ចការប្រឡង សរុបចំនួនប្រមាណ ១៦៨ រូប។

ដំណើរការកំណែសន្លឹកកិច្ចការប្រឡងនេះ ក្រសួងអប់រំបានកំណត់យក វិទ្យាល័យចំនួន១០ នៅរាជធានីភ្នំពេញធ្វើជាមណ្ឌលកំណែដោយ មួយមណ្ឌលកំណែកែមួយមុខវិជ្ជា ក្នុងនោះរួមមាន ៖ ទី១).មណ្ឌលកំណែ វិទ្យាល័យព្រះស៊ីសុវត្ថិ (សម្រាប់មុខវិជ្ជាអក្សរសាស្ត្រខ្មែរ), ទី២).មណ្ឌលកំណែ វិទ្យាល័យបាក់ទូក (សម្រាប់មុខវិជ្ជា គណិតវិទ្យា), ទី៣).មណ្ឌលកំណែ វិទ្យាល័យចតុមុខ (សម្រាប់មុខវិជ្ជា ភាសបរទេស), ទី៤).មណ្ឌលកំណែ វិទ្យាល័យវត្តកោះ (សម្រាប់មុខវិជ្ជា រូបវិទ្យា), ទី៥).មណ្ឌលកំណែ វិទ្យាល័យព្រះយុគន្ធរ (សម្រាប់មុខវិជ្ជា គីមីវិទ្យា) ទី៦).មណ្ឌលកំណែ វិទ្យាល័យទូលទំពូង (សម្រាប់មុខវិជ្ជា ជីវវិទ្យា), ទី៧).មណ្ឌលកំណែ វិទ្យាល័យជាស៊ីមបឹងកេងកង (សម្រាប់មុខវិជ្ជា ភូមិវិទ្យា), ទី៨).មណ្ឌល កំណែ វិទ្យាល័យហ៊ុនសែនប៊ុនរ៉ានីវត្តភ្នំ (សម្រាប់មុខវិជ្ជា ប្រវត្តិវិទ្យា), ទី៩).មណ្ឌលកំណែ វិទ្យាល័យជាស៊ីមសន្ធរមុខ (សម្រាប់មុខវិជ្ជា សីលធម៌-ពលរដ្ឋវិជ្ជា) និង ទី១០).មណ្ឌលកំណែ វិទ្យាល័យបឹងត្របែក (សម្រាប់មុខវិជ្ជា ផែនដី និងបរិស្ថានវិទ្យា)។ កិច្ចការបេក្ខជននីមួយៗ នឹងត្រូវកែដោយអ្នកកែពីរនាក់ដាច់ខាត ដោយគោរពតាមអត្រាកំណែដែលគណៈមេប្រយោគបានសម្រេច ស្របតាមយន្តការ និងនីតិវិធីកំណែដាក់ចេញដោយក្រសួង។ ចំណែកឯ កិច្ចការបេក្ខជនពិការភ្នែក ត្រូវធ្វើកំណែពិសេសដោយគ្រូបង្រៀនសិស្សពិការភ្នែក ទៅតាមអត្រាកំណែដោយឡែក។

ក្នុងគោលដៅធានាឱ្យបាននូវសុក្រឹតភាព យុត្តិធម៌ តម្លាភាព ប្រសិទ្ធភាព និងទទួលបានលទ្ធផលឆ្លើយតបនឹងគោលការណ៍ “អ្នកចេះគឺជាប់” ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានផ្ដល់អនុសាសន៍ដល់ក្រុមការងារ ឱ្យបន្ថែមការយកចិត្តទុកដាក់ប្រុងប្រយ័ត្នលើរបៀបរៀបរយនៃការៀបចំសន្លឹកកិច្ចការប្រឡងរបស់បេក្ខជន ដោយត្រូវរៀបតាមលំដាប់លំដោយ រួចកិបឱ្យជាប់ ចុះអក្សរសម្ងាត់ និងលេខរៀងបន្តឱ្យបានត្រឹមតែ មុនកាត់ក្បាលសន្លឹកកិច្ចការយកទៅកែ ពង្រឹងយន្តការផ្ទៀតផ្ទាត់លទ្ធផលកំណែ និងមានការដាក់ទោសទណ្ឌប្រសិនបើរកឃើញកំហុសក្នុងការអនុវត្តការងារ ព្រមទាំងបានគូសបញ្ជាក់ថា មិនអនុញ្ញាតឱ្យបញ្ចប់ការកែមុនពេលកំណត់ និងមិនអនុញ្ញាតឱ្យប្រើប្រាស់ទូរស័ព្ទក្នុង និងក្រៅបន្ទប់មណ្ឌលកំណែរហូតដល់ម៉ោងចេញទៅផ្ទះ ដើម្បីបង្ការការថតបង្ហោះ និងការប្រើប្រាស់ទូរស័ព្ទរំខានដល់ដំណើរការកំណែ។

ជាថ្មីម្ដងទៀត ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសក្រុមការងារអង្គភាពប្រឆាំងអំពើពុករលួយដែលបានផ្តល់នូវកិច្ចសហការប្រកបដោយការទទួលខុសត្រូវខ្ពស់តាំងពីចាប់ផ្តើមការប្រឡងរហូតមកដល់ពេលនេះ និងសូមជំរុញលើកទឹកចិត្តឱ្យក្រុមការងារបច្ចេកទេសបន្តខិតខំប្រឹងប្រែងសហការចែករំលែកបទពិសោធគ្នា ដើម្បីជំរុញឱ្យដំណើរការកំណែប្រព្រឹត្តិទៅប្រកបដោយភាពរលូន និងជោគជ័យ ដោយបានរំលេចថា ឆ្នាំនេះក្រសួងនឹងផ្ដល់ពានរង្វាន់មណ្ឌលកំណែគំរូ សម្រាប់លេខ១ លេខ២ និង លេខ៣៕

អត្ថបទដែលជាប់ទាក់ទង