អភិបាលរងខេត្ដកំពង់ចាម ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងាររៀបចំពិធីប្រណាំងទូក បណ្ដើតប្រទីប និងអុចកាំជ្រួច ក្នុងឱកាសពិធីបុណ្យចេញព្រះវស្សា ខាងមុខនេះ
ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី ១០ខែតុលា ឆ្នាំ ២០២៤ លោក ស្រី សុភ័ក្ដ្រ អភិបាលរងខេត្ដកំពង់ចាម តំណាងឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ដកំពង់ចាម បានអញ្ជេីញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងាររៀបចំពិធីប្រណាំងទូក បណ្ដើតប្រទីប និងអុចកាំជ្រួច ក្នុងឱកាសពិធីបុណ្យចេញព្រះវស្សា ដែលប្រព្រឹត្តទៅនៅថ្ងៃទី១៧ខែតុលា ឆ្នាំ២០២៤ នាពេលខាងមុខនេះ កិច្ចប្រជុំនេះធ្វេីឡើងនៅសាលាខេត្ដកំពង់ចាម ៕