ឯកឧត្ដម អ៊ុំ រាត្រី អនុញ្ញាតឱ្យអង្គការសេចក្តីស្រលាញ់ ចូលជួបពិភាក្សាការងារសង្គ្រោះបឋម ជួយដល់ជនរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក
ភ្នំពេញ៖ ឯកឧត្ដម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត នៅថ្ងៃទី១០ ខែតុលា ឆ្នាំ ២០២៤ បានអនុញ្ញាតឱ្យលោក ប្រូស ហេន (Bruce Hein) នាយកប្រតិបត្តិអង្គការសេចក្តីស្រលាញ់(LOVE IN ACTION) ចូលជួបសម្តែងការគួសម ដើម្បីពិភាក្សាការងារសង្គ្រោះបឋមជួយដល់ជនរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅក្នុងខេត្តបន្ទាយមានជ័យ។
ជាមួយគ្នានោះឯកឧត្ដម អ៊ុំ រាត្រី ក៏បានថ្លែងអំណរគុណចំពោះអង្គការសេចក្តីស្រលាញ់(LOVE IN ACTION) ដែលបានផ្តល់សម្ភារៈ និងបើកវគ្គបំប៉នជំនាញ ស្តីពីបច្ចេកទេសសង្គ្រោះជីវិតជនរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍ និងបង្ការរបួសស្នាម ដល់មន្ត្រីនគរបាលចរាចរណ៍ទូទាំងខេត្តនាពេលកន្លងទៅ។
លោក ប្រូស ហេន (Bruce Hein) នាយកប្រតិបត្តិអង្គការ Love In Action ក៏បានសម្តែងនូវក្តីមោទនភាព ដោយបានចូលរួមជាមួយរាជរដ្ឋភិបាលកម្ពុជា ជាពិសេសដែលបានផ្តល់ឱកាសឱ្យរូបលោក ក៏ដូចជាក្រុមការងារបាននាំយកសម្ភារៈ ឧបករណ៍ ក៏ដូចជាបានរៀបចំវគ្គបំប៉នជំនាញ ស្តីពីបច្ចេកទេសសង្គ្រោះជីវិតជនរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍ និងបង្ការរបួសស្នាម ដល់មន្ត្រីនគរបាលចរាចរណ៍ទូទាំងខេត្តទទួលបានជោគជ័យនាពេលកន្លងមក។ ហេីយលោកក៏សន្យាថា និងបន្តចូលរួមជាមួយរាជរដ្ឋភិបាលកម្ពុជា សង្គ្រោះជីវិតជនរងគ្រោះ ដោយគ្រោះថ្នាក់ចរាចរណ៍ តាមរយៈ ការរៀបចំវគ្គបណ្តុះបណ្តាលជាបន្តបន្ទាបទៀត៕