**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពនៃគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ**អត្ថប្រយោជន៍នៃការបណ្តុះបណ្តាលបុគ្គលិកអំពីសន្តិសុខសាយប័រ**ប៉ូលីស​ថៃ​បាន​ឆ្មក់​ចូល​ឃ្លាំង​អាវុធ​មួយ​កន្លែងដែលមានកាំភ្លើង និងគ្រាប់រំសេវខុសច្បាប់មួយចំនួនធំត្រូវបានរឹបអូស**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញក្ដីរីករាយនៅពេលធនធានមនុស្សខេត្តព្រៃវែងបានបញ្ចប់វគ្គជំនាញរដ្ឋបាលកុំព្យូទ័រ និងកាត់តវីដេអូ**នគរបាល​ថៃ​ចាប់ខ្លួន​ជនជាតិ​វៀតណាម​១២​នាក់​ពី​បទ​បើក​គេហទំព័រ​លេងល្បែង​តាម​ប្រព័ន្ធ​អន​ឡាញ​ នៅក្នុងខុនដូប្រណីតមួយនៅកណ្តាលទីក្រុងបាងកក គេ​បាន​រក​ឃើញ​ថា​មាន​ថវិកា​ចរាចរ​ជាង ២០០ លាន**ប៉ូលីសថៃ ចាប់បានគេហទំព័រលេងល្បែងស៊ីសងដ៏ធំតាមប្រព័ន្ធអ៊ីនធឺណេត ដែលមានទឹកប្រាក់ជាង ៥០ លានបាត**រដ្ឋមន្រ្តីសុខាភិបាល ជំរុញលើកទឹកចិត្តដល់មន្រ្តីរាជការ បុគ្គលិក នៅមណ្ឌលសុខភាព ខិតខំបម្រើសេវាសុខាភិបាលឱ្យកាន់តែល្អប្រសើរ

ក្រុមហ៊ុន JTI ប្តេជ្ញាចិត្តចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ឱ្យកាន់តែរីកចម្រើន

ភ្នំពេញ៖ ក្នុងកាយវិការពង្រឹងការររឹតចំណងរវាងវិស័យឯកជន និងរាជរដ្ឋាភិបាលកម្ពុជា លោក Benjamin Cerletti អគ្គនាយកក្រុមហ៊ុន JTI ប្រចាំនៅកម្ពុជា មានកិត្តិយសបានជំនួបសម្តែងការគួរសមជាមួយឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅឯទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤។

ក្នុងជំនួបនេះ លោកអគ្គនាយក Benjamin Cerletti បានសង្កត់ធ្ងន់ពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន JTI នៅកម្ពុជាក្នុងការចូលរួមចំណែកការអភិវឌ្ឍសេដ្ឋកិច្ចឱ្យរីកចម្រើននៅកម្ពុជា។
លោកបានសម្តែងការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះបរិយាកាសធុរកិច្ចដ៏អំណោយផល ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត។

ជាងនេះទៅទៀតលោកក៏បានកោតសរសើរកិច្ចប្រជុំប្រចាំឆ្នាំទ្វេរភាគី វិស័យឯកជន និងរាជរដ្ឋាភិបាលកម្ពុជា-ជប៉ុន ក្រោមការដឹកនាំរបស់ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល និងឯកអគ្គរាជទូតជប៉ុន ប្រចាំនៅកម្ពុជា ដើម្បីដោះស្រាយបញ្ហាធុរកិច្ច និងលើកស្ទួយជំរុញការវិនិយោគជប៉ុន នៅកម្ពុជា ក្រោមការចូលរួមជ្រោមជ្រែងពីបណ្តាស្ថាប័នរដ្ឋ និងភ្នាក់ងារអនុវត្តច្បាប់ទាំងឡាយនៅកម្ពុជា។

ប្រធានបទសំខាន់នៃកិច្ចពិភាក្សា គឺតួនាទីក្រុមហ៊ុន JTI ក្នុងការចូលរួមការរីកចម្រើនសេដ្ឋកិច្ចកម្ពុជា។ ក្នុងកិច្ចពិភាក្សា ក្រុមហ៊ុន JTI ក៏បានលើកឡើងពីការប្រយុទ្ធប្រឆាំងនៃការកើនឡើងពាណិជ្ជកម្មបារីខុសច្បាប់ ក្នុងន័យទប់ស្កាត់ និងកាត់បន្ថយជាអប្បរមា ដើម្បីបង្កើនចំណូលសារពើពន្ធរបស់រាជរដ្ឋាភិបាលកម្ពុជា និងលើកស្ទួនីតិរដ្ឋ។

ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានទទួលស្គាល់ការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន និងបានលើកឡើងថា វិធីដ៏មានប្រសិទិ្ធភាព ដើម្បីដោះស្រាយបញ្ហានេះ គឺត្រូវលើកទៅក្រុមការងារទទួលបន្ទុក ដើម្បីអនុញ្ញាតឲ្យមានការពិភាក្សា នៅកិច្ចប្រជុំទ្វេរភាគី វិស័យឯកជន និងរាជរដ្ឋាភិបាលកម្ពុជា-ជប៉ុន នៅឆ្នាំ២០២៥។

ជំនួបសម្តែងការគួរសមនេះ បានគូសបញ្ជាក់ពីទំនាក់ទំនងរីកចម្រើនរវាងសហគមន៍ធុរកិច្ច និងមន្ត្រីរាជរដ្ឋាភិបាល ដែលឆ្លុះបញ្ចាំងពីការចែករំលែកទស្សនវិស័យ សម្រាប់ការអភិវឌ្ឍ និងស្ថេរភាពសេដ្ឋកិច្ច។ ដោយសារតែប្រទេសកម្ពុជាបន្តទាក់ទាញវិនិយោគអន្តរជាតិ កិច្ចទំនាក់ទំនងបែបនេះបង្ហាញពីតួនាទីចាំបាច់ ដែលក្រុមហ៊ុនថ្នាក់សកលលោកដើរតួនាទីក្នុងការគាំទ្រដំណើរវិឌ្ឍន៍ថ្នាក់ជាតិ និងភាពរីកចម្រើននៃបទបញ្ញត្តិច្បាប់៕

អត្ថបទដែលជាប់ទាក់ទង