**ប្រតិបត្តិការប្រព័ន្ធផ្សព្វផ្សាយស្តីពីសកម្មភាពមុខទល់មុខរវាងយុវជននៃបណ្តាប្រទេស”សកលខាងត្បូង”ចាប់ដំណើរការនៅទីក្រុងរីយ៉ូ ដឺ ហ្សាណេរ៉ូ**បទវិភាគ៖ប្រទេសចិននឹងនាំមកនូវតម្រិះប្រាជ្ញានិងកម្លាំងកាន់តែច្រើនដល់ការអភិវឌ្ឍរួមនៃបណ្តាប្រទេសនានានិងអភិបាលកិច្ចសកល**គ.ជ.ប សម្រេចលុបឈ្មោះ ឯកឧត្ដម ប្រាក់ សុខុន ពីបេក្ខជនជាប់ឆ្នោតសមាជិកព្រឹទ្ធសភា មណ្ឌលរាជធានីភ្នំពេញ និងទទួលស្គាល់ ឯកឧត្ដម ង៉ែត ចដ្ដាវី ជំនួសវិញ**គណៈកម្មាធិការផ្តល់យោបល់ លើគោលនយោបាយពាណិជ្ជកម្ម បង្កើតគណៈកម្មការរៀបចំកិច្ចប្រជុំកំពូលសេដ្ឋកិច្ច និងបច្ចេកវិទ្យាចិនសកលឆ្នាំ២០២៤**នាយករដ្ឋមន្រ្តីថៃ ផែថងថាន សុីណាវ៉ាត់ និយាយទូរស័ព្ទ ជាមួយប្រធានាធិបតីជាប់ឆ្នោតសហរដ្ឋអាមេរិក ដូណាល់ ត្រាំ**មេដឹកនាំ G20 អំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការលើការផ្លាស់ប្ដូរអាកាសធាតុ ការកាត់បន្ថយភាពក្រីក្រ និងគោលនយោបាយពន្ធ**អធិការបតីអាល្លឺម៉ង់ នឹងលើកយកបញ្ហាដ្រូនសម្រាប់រុស្ស៉ី ទៅពិភាក្សាជាមួយប្រធានាធិបតីចិន ស៉ី ជីនពីង នៅឯកិច្ចប្រជុំកំពូល G20**ក្រុមហ៊ុន Khazanah នៃប្រទេសព្រុយណេ ដារូស្សាឡាម បង្ហាញចំណាប់អារម្មណ៍ក្នុងការវិនិយោគនៅកម្ពុជា**តុលាការហុងកុង ផ្តន្ទាទោសសកម្មជនគាំទ្រប្រជាធិបតេយ្យ ៤៥នាក់ ដាក់ពន្ធនាគារចន្លោះ ៤-១០ឆ្នាំ**ឯកឧត្ដម គីម រិទ្ធី ជិះកង់ដឹកនាំដង្ហែក្បួនយ៉ាងមហោឡារិក ដើម្បីអបអរសាទរទូកង «កោះកេរធិបតី» ដែលដណ្តើមបានជ័យលាភី ពានរង្វាន់លេខ៣ទូទាំងប្រទេស**ប្រធានាធិបតីប៉ារ៉ាហ្កាយ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ខណៈកំពុងចូលរួម កិច្ចប្រជុំកំពូល​ G20 នៅប្រេស៊ីល**ប្រធានគណៈកម្មាធិការថវិកា នៃគណៈកម្មាធិការអចិន្ត្រៃយ៍សភាប្រជាជនចិន មកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា រយៈពេល៣ថ្ងៃ**ក្រុមហ៊ុនចង់នាំចូលសាច់បង្កក ត្រូវស្នើសុំពីអគ្គនាយកដ្ឋានគយ ឬអគ្គនាយកដ្ឋានសុខភាពសត្វ ដោយមានលក្ខណៈសម្បត្តិតាមលក្ខខណ្ឌតម្រូវចំនួន ៤**រដ្ឋបាលខេត្តតាកែវ គ្រោងពង្រីក និងកែលម្អរផ្លូវក្រវាត់បឹងតាកែវ ដើម្បីត្រៀមរៀបចំពិធីបុណ្យទន្លេ នៅឆ្នាំក្រោយ**រដ្ឋមន្រ្តីសេដ្ឋកិច្ច៖ កម្មវិធីគោលនយោបាយអាទិភាពចំនួន៣ ជំរុញប្រព័ន្ធគាំពារសង្គម ឱ្យកាន់តែរីកធំមួយកម្រិតទៀតក្នុងឆ្នាំ២០២៣-២០២៤ និងឆ្នាំខាងមុខបន្តទៀត**ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ អនុញ្ញាតឱ្យគណៈប្រតិភូ JCA និងប្រតិភូលើកកម្ពស់ការវិនិយោគលើកទី៤ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ**ប្រាក់យន់របស់ចិន ទំនងជានឹងធ្លាក់ថ្លៃបន្ថែមទៀត នៅពេលលោក ត្រាំ អនុវត្តវិធានការដកហូតពន្ធគយ លើការនាំចេញរបស់ចិន ដែលអាចបង្កឱ្យមានសង្គ្រាមពាណិជ្ជកម្ម**លោក បៃដិន សន្យាផ្ដល់ជំនួយ ៤ពាន់លានដុល្លារ ដល់មូលនិធិសមាគមអភិវឌ្ឍអន្តរជាតិ របស់ធនាគារពិភពលោក ដើម្បីជួយដល់បណ្ដាប្រទេសក្រីក្រ**នាវាទេសចរណ៍ខ្នាតធំ១គ្រឿង នាំភ្ញៀវបរទេស ២៦៤១នាក់ ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ**លោកXi Jinpingប្រធានរដ្ឋចិនអញ្ជើញចូលរួមកិច្ចប្រជុំកំពូលG20លើកទី ១៩ ព្រមនិងថ្លែងសុន្ទរកថាគន្លឹះ

រដ្ឋមន្ត្រីក្រសួងផែនការ វាយតម្លៃខ្ពស់ចំពោះអង្គការ UNICEF ដែលជានិច្ចកាលបានជួយទាំងផ្នែកថវិកានិងបច្ចេកទេសដល់កម្ពុជា លើកការងារបណ្ដុះបណ្ដាលធនធានមនុស្ស

ភ្នំពេញ៖ នារសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ បានអនុញ្ញាតឱ្យ លោកបណ្ឌិត Anirban Chatterjee តំណាងអង្គការ UNICEF ចូលជួបពិភាក្សាការងារ នៅទីស្ដីការក្រសួងផែនការ។ ជំនួបពិភាក្សានេះ មានគោលបំណងដើម្បីពិភាក្សា និងផ្ដល់ជូនការណែនាំពីសំណាក់ភាគីក្រសួងផែនការ ដល់ភាគី UNICEF ស្ដីពីការកសាងសមត្ថភាពពាក់ព័ន្ធនឹងការរៀបចំផែនការរដ្ឋបាលថ្នាក់ក្រោមជាតិ (SNA, sub-national administrations)។

ជាលទ្ធផលនៃជំនួបពិភាក្សាការងារនាឱកាសនេះ ភាគីទាំងពីរ UNICEF និងក្រសួងផែនការ បានឯកភាពលើកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ ដែលក្នុងនោះរួមមាន (១) វគ្គបណ្ដុះបណ្ដាលសមត្ថភាពមន្ត្រីនៅថ្នាក់ក្រោមជាតិ ដែលនឹងរៀបចំឡើង ក្នុងខេត្តចំនួន៣ គឺ ខេត្តសៀមរាប ខេត្តរតនគិរី និងខេត្តព្រះវិហារ ហើយបន្ទាប់មកនឹងរៀបចំវគ្គបណ្ដុះបណ្ដាលដល់មន្ត្រីមន្ទីរផែនការរាជធានី ខេត្តទាំង២៥ (២) ភាគី UNICEF នឹងសហការជាមួយក្រសួងផែនការ លើការជួយបណ្ដុះបណ្ដាល នឹងធ្វើឲ្យប្រសើរឡើងនូវប្រព័ន្ធមូលដ្ឋានទិន្នន័យឃុំសង្កាត់ (CDB) ព្រមទាំងគិតគូរលើការជួយទាំងធនធានថវិកា និងជំនាញបច្ចេកទេស (៣) ភាគី UNICEF នឹងជួយធ្វើបច្ចុប្បន្នភាពកម្រងសំណួរអង្កេតប្រជាសាស្ត្រ និងសុខភាព (CDHS) និងអង្កេតសេដ្ឋកិច្ចសង្គមកិច្ចកម្ពុជា (CSES) រួមទាំងកម្រងសំណួរ CDB ផងដែរ។

ឯកឧត្តមរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះអង្គការ UNICEF ដែលជានិច្ចកាលបានជួយទាំងផ្នែកថវិកានិងបច្ចេកទេស ដល់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងផែនការ លើកការងារបណ្ដុះបណ្ដាលធនធានមនុស្ស រួមទាំងជំនួយបច្ចេកទេស ជំនាញនានា ពាក់ព័ន្ធវិស័យផែនការ ស្ថិតិ ប្រជាជននិងអភិវឌ្ឍន៍ ដែលរួមចំណែកក្នុងការការពារនិងលើកកម្ពស់សិទ្ធិកុមារ រួមទាំងតម្រូវការមូលដ្ឋានរបស់កុមារ ពង្រីកឱកាសអភិវឌ្ឍសមត្ថភាព ឆ្លើយតបភាពអាសន្នរបស់កុមារ និងលើកកម្ពស់សិទ្ធិស្ត្រី និងក្មេងស្រីនៅកម្ពុជា។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការ UNICEF ដែលបានជួយដល់ក្រសួងផែនការ លើការងាររៀបចំសេចក្តីព្រាងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ២០២៤-២០២៨ ត្រង់ជំពូកការតាមដានត្រួតពិនិត្យ និងវាយតម្លៃ ផងដែរ។

ជាទីបញ្ចប់ សមភាពភាគីទាំងពីរបានប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូយុទ្ធសាស្ត្រ ដើម្បីសម្រេចការអនុវត្តកម្មវិធីប្រចាំប្រទេសរបស់អង្គការ UNICEF ដែលរួមចំណែកក្នុងការកសាងអភិវឌ្ឍប្រទេសកម្ពុជា ឆ្ពោះទៅកាន់ការរីកចម្រើនប្រកបដោយចីរភាព៕

អត្ថបទដែលជាប់ទាក់ទង