**មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល ចុះពិនិត្យមើលការរៀបចំ និងបំពាក់ឧបករណ៍សម្ភារៈបរិក្ខារពេទ្យ នៅមណ្ឌលសុខភាព ប៊ុន រ៉ានី សែនជ័យដំណាក់ត្រយឹង**ក្រសួងប្រៃសណីយ៍ និងរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ចុះអនុស្សរណៈនៃការយោគយល់គ្នា លើការធ្វើបរិវត្តកម្មឌីជីថល**សមាជិកសភាកំពូលរុស្ស៊ី៖ ការ​បញ្ចូល​ទឹកដី​ហ្គ្រីនលែន​របស់​អាមេរិក​នឹង​បង្ក​ជាការ​គំរាម​កំហែង​ផ្នែក​យោធា**ឯកឧត្តម ហួត ហាក់ អនុញ្ញាតឱ្យសមាជិកគណៈកម្មាធិការប្រតិបត្តិអាកាសយានដ្ឋាន VINCI នាយកតំបន់នៃសហរដ្ឋអាមេរិក អឺរ៉ុបខាងជើង និងខាងកើត និងអាស៊ីអាគ្នេយ៍ នៃក្រុមហ៊ុន SCA ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ**អភិបាលរងខេត្តសៀមរាប៖ គ្មានអ្នកណាម្នាក់អាចលាក់បាំងជិតក្នុងការកាប់បំផ្លាញព្រៃឈើ ដូចការលាក់លុយនោះទេ**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥**ក្រសួងធនធានទឹក ចេញព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ប្រចាំថ្ងៃទី១០ ខែមករា នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥, តំបន់ខ្ពង់រាបចុះត្រជាក់ដល់១៧ អង្សា**សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នីតិកាលទី៥**ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា ណែនាំឱ្យអាជ្ញាធរពង្រឹងសេវាសាធារណៈជូនប្រជាពលរដ្ឋដែលរស់នៅតំបន់ដាច់ស្រយាល ដើម្បីកាត់បន្ថយការលំបាកជូនពលរដ្ឋ**ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ណែនាំដល់អាជ្ញាធរខេត្តកណ្តាល ត្រូវបង្ការទប់ស្កាត់រាល់សកម្មភាព ឬទង្វើដែលប៉ុនប៉ងធ្វើឱ្យកម្ពុជា ធ្លាក់ចូលទៅក្នុងស្ថានភាពសង្គ្រាម**សម្ដេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ និងជារដ្ឋមន្ត្រីទទួលបន្ទុកសេវាកម្មហិរញ្ញវត្ថុជប៉ុន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ**វិធានការបន្ធូរបន្ថយពន្ធគយរបស់រដ្ឋាភិបាលចិននឹងនាំមកនូវកាលានុវត្តន៍ភាពអភិវឌ្ឍន៍ថ្មីៗដល់ប្រទេសលោកខាងត្បូង**កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបក្រុមចោរលួចមានស្ថានទម្ងន់ទោស (ប្រើកាំភ្លើងប្លន់ម៉ូតូ)**ឧត្តមសេនីយ៍ទោ សោម ស៊ុន កោតសរសើរចំពោះក្រុមការងារលេខាធិការដ្ឋាន សមាគមបតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ច បម្រើឱ្យសកម្មភាពការងារ គណៈកម្មាធិការសមាគមអតីតយុទ្ធជនបានយ៉ាងល្អប្រសើរ**សម្តេចធិបតី និងលោកជំទាវបណ្ឌិត ផ្ដល់អំណោយជូនសាលាបឋមសិក្សាពងទឹក ស្ថិតនៅភូមិពងទឹក ឃុំរកាពរប្រាំ ស្រុកត្បូងឃ្មុំ**កម្ពុជាស្វាគមន៍រាល់វិនិយោគិន ដែលមានបំណងចង់វិនិយោគលេីការកែច្នៃ និងធ្វេីពាណិជ្ជកម្ម នាំចេញ**កម្ពុជាស្វាគមន៍ចំពោះក្រុមការងារនៃអង្គការ FAO ដែលមានបំណងពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយគ្នាឱ្យកាន់តែរឹងមាំបន្ថែមទៀត និងពិនិត្យលទ្ធភាពក្នុងការគាំទ្រក្នុងវិស័យជលផល និងវារីវប្បកម្មក្នុងប្រទេសកម្ពុជា**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ចូលរួមរំលែកទុក្ខចំពោះមរណភាពមហាឧបសិកា គង់ លាន់ ម្ដាយបង្កើតឯកឧត្តម មាស សុភា**ភ្លើងឆេះព្រៃដ៏ខ្លាំងក្លានៅឡូសអេនជឺលេស បង្ខំមនុស្សជាង ១៨០,០០០នាក់បានភៀសខ្លួនចេញពីផ្ទះ ដោយបំផ្លាញសំណង់រាប់ពាន់ខ្នង

បទវិភាគ៖ឧបាយកលនយោបាយដែលបង្ករឿងហេតុនិងចង់ឱ្យតំបន់តៃវ៉ាន់ឯករាជ្យរបស់បុគ្គល Lai Ching-te និងបក្ខពួកមុខជានឹងទទួលបរាជ័យជាក់ជាមិនខាន


កាលពីថ្ងៃទី ១០ ខែតុលា បុគ្គល Lai Ching-te អ្នកដឹកនាំនៃតំបន់តៃវ៉ាន់ប្រទេសចិនបានលើកឡើងម្តងទៀតនូវអ្វីដែលហៅថា “ទស្សនថ្មីស្តីពីប្រទេសពីរ”និង”មិនចំណុះឱ្យគ្នា” ប្រឌិតពាក្យសម្តីបំបែកបំបាក់ដ៏ខុសទំនងដែល”ចង់ឱ្យតៃវ៉ាន់ឯករាជ្យ” ជម្រុញការផ្តួចផ្តើមបំបែកបំបាក់ ញ៉ុះញង់ឱ្យត្រើយទាំងសងខាងធ្វើបដិបក្ខនឹងគ្នា ។ ក្នុងបរិបទដែលការប្រកាន់ខ្ជាប់នូវគោលការណ៍ចិនតែមួយបានក្លាយជាគំនិតឯកភាពរួមរបស់សហគមន៍អន្តរជាតិតាំងពីយូរណាស់មកហើយ ។ សុន្ទរកថារបស់បុគ្គល Lai Ching-te ធ្វើផ្ទុយពីចរន្តយុគសម័យដែលបានលាតត្រដាងម្តងទៀតនូវគោលជំហរដ៏រឹងចចេសរបស់កម្លាំងអបគមន៍ដែលចង់ឱ្យតៃវ៉ាន់ឯករាជ្យនិងចេតនាអាក្រក់ដែលបង្កើនភាពតានតឹងនៅច្រកសមុទ្រតៃវ៉ាន់ដើម្បីស្វែងរកផលប្រយោជន៍ខាងនយោបាយផ្ទាល់ខ្លួន ។
ចាប់ពីបានឡើងកាន់មុខតំណែងជាអ្នកដឹកនាំតំបន់តៃវ៉ាន់កាលពីខែឧសភា ឆ្នាំនេះមក បុគ្គល Lai Ching-te បានឃោសនាបំប៉ោងពី”ឯករាជ្យភាពតៃវ៉ាន់”តាមគ្រប់ទម្រង់ ។ ខណៈពេលថ្លែងសុន្ទរកថានៅថ្ងៃទី ២០ ខែឧសភា បុគ្គល Lai Ching-te បានប្រកាសដោយបើកចំហថា “ត្រើយទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់មិនចំណុះគ្នាទៅវិញទៅមក” ប៉ុនប៉ងបង្ករឿងហេតុក្នុងបញ្ហាទទួលស្គាល់អ្វីដែលហៅថា “ប្រទេស” ក្នុងន័យយកទំនាក់ទំនងរវាងប្រទេសទាំងពីរមកជំនួសទំនាក់ទំនងរវាងត្រើយទាំងសងខាង ។ ការលើកឡើងពាក់ព័ន្ធរបស់បុគ្គល Lai Ching-te បានបង្កជាទំនាស់យ៉ាងធ្ងន់ធ្ងរដល់គោលការណ៍ចិនតែមួយនិងបំផ្លាញយ៉ាងធ្ងន់ធ្ងរដល់សន្តិភាពនិងស្ថិរភាពនៅតំបន់ច្រកសមុទ្រតៃវ៉ាន់ ដូច្នេះ ការលើកឡើងទាំងនេះបង្កប់នូវកម្លាំងដែល”ចង់ឱ្យតៃវ៉ាន់ឯករាជ្យ”យ៉ាងខ្លាំងនិងមានផលវិបាកយ៉ាងធ្ងន់ធ្ងរ ។
មិនថា បុគ្គល Lai Ching-te ប្រើប្រាស់ពាក្យពេចន៍យ៉ាងណាទៅតែងលម្អគំនិតផ្តួចផ្តើមស្តីពី”កម្លាំងអបគមន៍ដែលចង់ឱ្យតៃវ៉ាន់ឯករាជ្យ”ក៏ដោយ ក៏សុទ្ធតែមិនអាចកែប្រែការពិតជាក់ស្តែងដែលថា ត្រើយទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់គឺជាប្រទេសចិនតែមួយនិងតៃវ៉ាន់ជាចំណែកមួយរបស់ចិនបានឡើយ ។ «សេចកី្តប្រកាសក្រុងគែរ»ដែលបានចុះហត្ថលេខាកាលពីឆ្នាំ ១៩៤៣ និង«សេចក្តីប្រកាស Potsdam »ដែលបានចុះហត្ថលេខាកាលពីឆ្នាំ ១៩៤៥ បានកំណត់យ៉ាងច្បាស់ថា ទឹកដីចិនដែលបូករួមទាំងកោះតៃវ៉ាន់ផងដែរដែលជប៉ុនឆក់យកនោះ គឺ ត្រូវប្រគល់មកឱ្យចិនវិញ ។
កាលពី ៥៣ឆ្នាំមុន មហាសន្និបាតអង្គការសហប្រជាជាតិលើកទី ២៦ បានអនុម័តលើសេចក្តីសម្រេចចិត្តលេខ ២៧៥៨ ដោយមានសំឡេងគាំទ្រច្រើនលើសលប់ដែលសម្រេចចិត្តរៀបចំឡើងវិញនូវសិទ្ធិស្រប់ច្បាប់ទាំងអស់របស់សាធារណរដ្ឋប្រជាមានិតចិននៅក្នុងអង្គការសហប្រជាជាតិ ហើយទទួលស្គាល់ថា រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិនជាតំណាងស្របច្បាប់តែមួយគត់របស់ចិននៅអង្គការសហប្រជាជាតិ តំណាងខុសច្បាប់របស់តំបន់តៃវ៉ាន់ត្រូវបានបណ្តេញចេញពីអង្គការសហប្រជាជាតិភ្លាមៗ ។ សេចក្តីសម្រេចចិត្តនេះបានដោះស្រាយទាំងស្រុងនូវបញ្ហាសិទ្ធិតំណាងរបស់ប្រទេសចិនទាំងមូលដែលបូករួមទាំងតៃវ៉ាន់ផងដែរនៅអង្គការសហប្រជាជាតិ ហើយបានបញ្ជាក់យ៉ាងច្បាស់ថា គ្មានអ្វីដែលហៅថា “ប្រទេសចិនពីរ”ឬ”ចិនមួយ តៃវ៉ាន់មួយ”នោះទេ ។ ក្នុងបញ្ហាជាគោលការណ៍នេះ គ្មានតំបន់ពណ៌ប្រផេះឬចន្លោះប្រហាងដែលមានភាពស្រពេចស្រពិលនោះទេ ។
“មាតុភូមិរបស់ជនជាតិចិនតៃវ៉ាន់ គឺប្រទេសចិន””បុគ្គល Lai Ching-te ចាំបាច់ត្រូវបញ្ឈប់នូវទង្វើដ៏គ្រោះថ្នាក់មួយនេះដើម្បីជៀសវាងកុំឱ្យរុញច្រានប្រជាជនតៃវ៉ាន់ចំនួន ២៣ លាននាក់ធ្លាក់ក្នុងសភាពកាន់តែគ្រោះថ្នាក់”។ល។ សំឡេងរិះគន់នៅកោះតៃវ៉ាន់ទាំងនេះបានបង្ហាញឱ្យឃើញថា មនុស្សកាន់តែច្រើនឡើងៗបានឃើញច្បាស់ថា បុគ្គល Lai Ching-te និងបក្ខពួកជាអ្នកក្បត់ឆន្ទៈប្រជាជននៅកោះតៃវ៉ាន់និងជាអ្នកបំផ្លាញសន្តិភាពនិងស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់និងក្នុងតំបន់ ។
កាលពីខែកញ្ញា ឆ្នាំនេះ តំបន់ចិនដីគោកបានចេញផ្សាយសេចក្តីប្រកាសស្តីពីការផ្អាកកម្មវិធីកាត់បន្ថយពន្ធគយចំពោះផលិតផលលើកទីបីក្នុង«កិច្ចព្រមព្រៀងស្តីពីក្របខ័ណ្ឌសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចរវាងត្រើយទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់»(ECFA)ដោយបានសម្រេចចិត្តលុបចោលគោលនយោបាយរួចពន្ធចំពោះកសិផលចំនួន ៣៤ មុខដែលផលិតនៅតំបន់តៃវ៉ាន់ ។យោងតាមការស្ទង់មតិដែលចេញផ្សាយដោយប្រព័ន្ធសារព័ត៌មានតៃវ៉ាន់នាពេលថ្មីៗកន្លងទៅនេះ កម្រិតទំនុកចិត្តរបស់ប្រជាជននៅកោះតៃវ៉ាន់ចំពោះបុគ្គល Lai Ching-te បានបំបែកកំណត់ត្រាទាបបំផុតបន្ទាប់ពីឡើងកាន់មុខតំណែងមក ។ ប្រការនេះបានបង្ហាញថា ការប្រព្រឹត្តទង្វើខុសឆ្គងរបស់បុគ្គលនេះលើវិស័យទំនាក់ទំនងរវាងត្រើយទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់ជាដើមកំពុងបាត់បង់ការគាំទ្រពីប្រជាជនតៃវ៉ាន់ ។
តំបន់តៃវ៉ាន់ជាតៃវ៉ាន់របស់ចិន មិនមែនជាអ្វីដែលហៅថា “តៃវ៉ាន់របស់ពិភពលោក”នោះទេ ។ “កម្លាំងអបគមន៍ដែលចង់ឱ្យតៃវ៉ាន់ឯករាជ្យ”ប្រឆាំងនឹងសន្តិភាពនិងស្ថិរភាពនៃច្រកសមុទ្រតៃវ៉ាន់ ប្រព្រឹត្តផ្ទុយនឹងផលប្រយោជន៍និងសុខមាលភាពរបស់ជនរួមជាតិនៃត្រើយទាំងសងខាង គឺ កំពុងដុតសម្លាប់ខ្លួនឯង ។ មិនថាស្ថានការណ៍ក្នុងកោះតៃវ៉ាន់ប្រែប្រួលយ៉ាងណាមិនថាអ្នកណាឡើងកាន់អំណាចក៏ដោយ ក៏សុទ្ធតែមិនអាចកែប្រែការពិតដែលត្រើយទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់គឺជាប្រទេសចិនតែមួយ មិនអាចកែប្រែនិម្មាបនកម្មជាមូលដ្ឋាននិងទិសដៅអភិវឌ្ឍន៍នៃទំនាក់ទំនងរវាងត្រើយទាំងសងខាង ហើយក៏មិនអាចរារាំងនិន្នាការប្រវត្តិសាស្រ្តដែលទីបំផុតមាតុប្រទេសនឹងសម្រេចបាននូវការបង្រួបបង្រួមបានឡើយ ៕

អត្ថបទដែលជាប់ទាក់ទង