រដ្ឋមន្ត្រីក្រសួងអប់រំ ចុះពិនិត្យការចុះអក្សរសម្ងាត់ និងកាត់ក្បាលសន្លឹកកិច្ចការបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិ មណ្ឌលកំណែវិទ្យាល័យទួលទំពូង (មុខវិជ្ជា: ផែនដី និងបរិស្ថានវិទ្យា)
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង អប់រំយុវជន និងកីឡា បានអញ្ជើញចុះពិនិត្យ ការចុះអក្សរសម្ងាត់ និងកាត់ក្បាលសន្លឹកកិច្ចការបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិ មណ្ឌលកំណែវិទ្យាល័យទួលទំពូង (មុខវិជ្ជា: ផែនដី និងបរិស្ថានវិទ្យា) ដោយការចូលរួមពី ឯកឧត្តម ឡោ ឆវណ្ណា គណៈមេប្រយោគទូទាំងប្រទេសមណ្ឌលកំណែ វិទ្យាល័យទួលទំពូង លោកបណ្ឌិត សំអោ អង្គារតន៍ ប្រធានមណ្ឌលកំណែ និងក្រុមការងារអង្គភាពប្រឆាំងអំពើពុករលួយ។
នៅតាមមណ្ឌលកំណែកំពុងមានភាពមមាញឹកក្នុងការ រាប់ពិនិត្យ ផ្ទៀងផ្ទាត់ ចុះអក្សរសម្ងាត់ និងកាត់ក្បាលសន្លឹកកិច្ចការបេក្ខជន ដើម្បីត្រៀមរៀបចំដំណើរការ កំណែ ក្រោមការពិនិត្យតាមដានចូលរួមពីអង្គភាពប្រឆាំងអំពើពុករលួយ និងគណៈមេប្រយោគគ្រប់រូបបានអនុវត្តតួនាទីរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវ៕