លោក ញ៉ាញ់ ជាបហ៊ង អញ្ជើញសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ ទាំងអស់នៅក្នុងមូលដ្ឋានឃុំស្វាយចចិប
ភ្នំពេញ៖ នាថ្ងៃអាទិត្យ១១កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤ លោក ញ៉ាញ់ ជាបហ៊ង អនុប្រធាន ក្រុមការងារគណបក្សថ្នាក់ខេត្ត ចុះមូលដ្ឋានស្រុកបសេដ្ឋ និងជាប្រធានក្រុមការងារចុះពង្រឹងឃុំស្វាយចចិប បានអញ្ជើញជាអធិតីក្នុងពិធីសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ ទាំងអស់នៅក្នុងមូលដ្ឋានឃុំស្វាយចចិប ក្រោមប្រធានបទ “ការអភិវឌ្ឍគ្រូបង្រៀន គឺដើម្បីអភិវឌ្ឃមូលធនមនុស្ស ឆ្ពោះទៅរកចង្ខុវិស័យក្នុងឆ្នាំ២០៥០” នៅស្នាក់ការគណបក្សឃុំស្វាយចចិប។
ក្នុងឱកាសនោះ លោក ញ៉ាញ់ ជាបហ៊ង អនុប្រធាន ក្រុមការងារគណបក្សថ្នាក់ខេត្ត ចុះមូលដ្ឋានស្រុកបសេដ្ឋ និងជាប្រធានក្រុមការងារចុះពង្រឹងឃុំស្វាយចចិប ក៏បានឧបត្ថម្ភលោកគ្រូ អ្នកគ្រូ និងអ្នកចូលរួមសរុបចំនួន ៣៥នាក់ផងដែរ ៕