សម្តេច ឃួន សុដារី អញ្ជើញដឹកនាំកិច្ចប្រជុំត្រៀមលក្ខណៈចូលរួមមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៥ នៅប្រទេសឡាវ
ភ្នំពេញ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំត្រៀមលក្ខណៈចូលរួមមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៥ (ASEAN Inter-Parliamentary Assembly-AIPA45) ដែលនឹងប្រព្រឹត្តនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ ខាងមុខនេះ។