សម្ដេចធិបតី៖ រាជរដ្ឋាភិបាល មិនហាមក្នុងការជឿសាសនានោះទេ ប៉ុន្ដែកុំឱ្យជ្រុលហួសហេតុពេក
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាល មិនហាមក្នុងការជឿសាសនានោះទេ ប៉ុន្ដែកុំជ្រុលហួសហេតុពេក ពិសេសការតាំងខ្លួនជាគ្រូ នាំឱ្យប៉ះពាល់ សាសនា និងសីលធម៌។
ការលើកឡើងរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្រោយមានបុគ្គលមួយចំនួន បានតាំងខ្លួនជាព្រះ ដែលធ្វើឱ្យប៉ះពាល់ដល់ទំនៀមទំលាប់ សីលធម៌ និងសាសនា។
នាឱកាសអញ្ជើញអញ្ជើញជាអធិបតីក្នុងព្រឹត្តិការណ៍អបអរសាទរខួប ២០ឆ្នាំ នៃកម្ពុជាចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ នៅសណ្ឋាគារសុខាភ្នំពេញ សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា «យើងមិនហាមទេ នៅក្នុងការទទួលសិទ្ធ នៃការទទួលការស្គាល់ ការគោរព របស់គាត់ ជំនឿ ខុសគ្នា តែកុំបង្ហោះ ព្រោះកន្លែងខ្លះពិបាកប៉ះពាល់។ អ្នកខ្លះតែងតាំងខ្លួនជាព្រះ ស្លៀកពាក់ឥសី ទៅអង្គុយក្នុងផ្កាឈូក ព្រោះហ្នឹងពាក់ព័ន្ធនឹងការអប់រំ ជះឥទ្ធិលពលដល់ប្រជាពលរដ្ឋ ដល់យុវជន ហើយប៉ះពាល់សីលធម៌ និងសាសនា» ៕