**អាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ថ្នាក់ 4F សាងសង់ បាន៩២% គ្រោងនឹងបើកដំណើរការនៅឆ្នាំក្រោយ**អ្នកនាំពាក្យ៖ ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា ត្រូវបានវាស់វែងដោយការសិក្សាបែបវិទ្យាសាស្ត្រដោយកម្ពុជាផ្ទាល់**ឯកឧត្តម ហួត ហាក់៖ សុខសន្តិភាព បានធានាឱ្យវិស័យទេសចរណ៍កម្ពុជា ដែលរាជរដ្ឋាភិបាលចាត់ទុកជា «មាសបៃតង» សម្រេចបាននូវការរីកចម្រើនគួរជាទីមោទនៈ**កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំសហការចាប់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចម៉ូតូនៅស្រុកកំពង់សៀម**ផ្លូវជាតិលេខ៣១ (បែកគុស-កំពង់ត្រាច) សម្រេចការសាងសង់បាន ១០០ % ហើយ**មន្ទីរធម្មការ និងសាសនាខេត្តត្បូងឃ្មុំ បំភ្លឺព័ត៌មានពាក់ព័ន្ធនឹងការបង្ហោះវីដេអូ ការប្រើអំពើហឹង្សាលើសាមណេរ នៅវត្តក្បាលបឹងសេះ ក្នុងឃុំគរ ស្រុកត្បូងឃ្មុំ**រដ្ឋមន្ត្រីក្រសួងសុខាភិបាល ណែនាំឱ្យបង្កើនការយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋប្រើប្រាស់ប័ណ្ណមូលនិធិសមធម៌ និងប័ណ្ណ ប.ស.ស**ប្រធានាធិបតីរុស្ស៊ីព្រមានថា រុស្ស៊ីអាចនឹងវាយប្រហារទៅលើ «មជ្ឈមណ្ឌលធ្វើសេចក្តីសម្រេចចិត្ត» នៅទីក្រុងគៀវ**ឯកឧត្តម អ៊ួង ចន្ធី ផ្ញើសារចូលរួមអបអរសាទរគោរពជូន សម្តេចតេជោ ហ៊ុន សែន ឱកាសទទួលបាន «ពានរង្វាន់មេដាយសន្តិភាព ដើម្បីមនុស្សជាតិ និងភពផែនដី»**រដ្ឋមន្ត្រីទេសចរណ៍ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែវិច្ឆិកា និងលើកទិសដៅការងារខែធ្នូ ឆ្នាំ២០២៤**ឯកឧត្តម អ៊ួង ចន្ធី ផ្ញើសារអបអរសាទរគោរពជូន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសទទួលបានពានរង្វាន់ «ភាពជាអ្នកដឹកនាំឆ្នើមពិភពលោក» ពីវិទ្យាស្ថាន KSI**ប.ស.ស ទទួលពានរង្វាន់ឆ្នើមពីសមាគមសន្តិសុខសង្គមអាស៊ាន (ASSA)**រដ្ឋមន្រ្តីក្រសួងកសិកម្ម លេីកទឹកចិត្តដល់សមាជិកសហគមន៍កសិកម្មទំនេីបប្រាសាទសំបូររុងរឿង ត្រូវចេះធ្វេីការរួមគ្នា មានទំនេីបកម្មទាំងសហគមន៍ និងធនធានមនុស្ស**រដ្ឋមន្រ្តីក្រសួងកសិកម្ម អញ្ជើញទស្សនកិច្ច និងជួបសំណេះសំណាលជាមួយសមាជិកសហគមន៍កសិកម្មទំនេីបម្រេចមេមត់ត្បូងឃ្មុំ នៅស្រុកមេមត់**រដ្ឋមន្ត្រីក្រសួងសាធារណការ អញ្ជើញជាអធិបតីក្នុងពិធីតាំងពិព័រណ៍យានយន្តអគ្គិសនី**ផ្លូវជាតិលេខ២១ បាននិងកំពុងផ្តល់អត្ថប្រយោជន៍យ៉ាងធំធេង ដល់សេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចគ្រួសារ**រដ្ឋមន្រ្តីក្រសួងសុខាភិបាល លើកទឹកចិត្តដល់និស្សិតត្រូវមានការជឿជាក់លើខ្លួនឯង មានសក្តានុពល និងមានការបេ្តជ្ញាចិត្តក្នុងការរៀនសូត្រ ដើម្បីជាក្តីសង្ឃឹមរបស់អ្នកជំងឺ ក្នុងការជួយសង្រ្គោះអាយុជីវិតមនុស្ស**អភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ ផ្តល់អាហារូបករណ៍ ១០០% ចំនួន ១០កន្លែង សិក្សានៅវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស**ក្រសួងបរិស្ថាន និងរដ្ឋបាលស្រុកបរិបូរណ៍ បើកយុទ្ធនាការ«កម្ពុជាស្អាត ខ្មែរធ្វើបាន» មានអ្នកចូលរួមជិត១ពាន់នាក់**ឯកឧត្តមបណ្ឌិត កៅ ថាច ចុះពិនិត្យមើលការដាំដុះ កសិដ្ឋានជ័យធំ ឃុំជ័យធំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល

ឧត្តមសេនីយ៍ឯក ឯក សំអូន អញ្ជើញសំណេះសំណាលបំពាក់ឋានន្តរសក្តិ និងគ្រឿងឥស្សរិយយស ជូនយោធិនចូលសោធននិវត្តន៍ ឆ្នាំ២០២៤

ភ្នំពេញ៖ ឯកឧត្តមឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការរង នៃកងយោធពលខេរមភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នាថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤ បានអញ្ជើញសំណេះសំណាលបំពាក់ឋានន្តរសក្តិ និងគ្រឿងឥស្សរិយយស ជូនយោធិនចូលសោធននិវត្តន៍ ឆ្នាំ២០២៤ ចំនួន ៥៤៩នាក់ នៅមជ្ឈមណ្ឌលសុភមង្គល ខេត្តបាត់ដំបង។

ឧត្តមសេនីយ៍ឯក ឯក សំអូន បានមានប្រសាសន៍ពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការរង នៃកងយោធពលខេរមភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ជូនចំពោះ បងប្អូនយោធិនចូលសោធននិវត្តន៍ទាំងអស់ និងក្រុមគ្រួសារ។

ឧត្តមសេនីយ៍ឯក ឯក សំអូន ក៏បានមានប្រសាសន៍ បន្តទៀតថា យោងតាមច្បាប់ របស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការ និងបញ្ជាការកងទ័ពជើងគោក យោធិន គ្រប់អាយុចូលនិវត្តន៍ ត្រូវផ្ទេរពីកងទ័ពទៅរស់នៅស្ថាប័នស៊ីវិល ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និងផែនការកែទម្រង់របស់ កងយោធពលខេមរភូមិន្ទ ក្នុងនោះ ឯកឧត្តម ក៏បានលើកឡើងអំពីគុណបំណាច់ និងស្នាដៃរបស់បងប្អូនយោធិន ដែលបានរួមចំណែកក្នុងភារកិច្ច ការពារជាតិ មាតុភូមិ និងកសាងអភិវឌ្ឍន៍អង្គភាពបាន រីកចម្រើនលើគ្រប់វិស័យ ឯកឧត្តម ក៏បានផ្តាំផ្ញើ ដល់បងប្អូនយោធិនចូលនិវត្តន៍ទាំងអស់ពេលទៅរស់នៅមូលដ្ឋានត្រូវយកចិត្តទុកដាក់គោរពអនុវត្តច្បាប់របស់រដ្ឋចូលរួមចំណែកក្នុងការកសាងភូមិ ឃុំ រឹងមាំ រីកចម្រើនឆ្លើយតបទៅតាមគោលនយោបាយភូមិ ឃុំមានសុវត្ថភាព របស់រាជរដ្ឋាភិបាល។

ជាចុងក្រោយ ឧត្តមសេនីយ៍ឯក ឯក សំអូន បានមានប្រសាសន៍ទៅកាន់បងប្អូនយោធិនចូលនិវត្តន៍ ដោយលើកឡើងអំពីការផ្សាភ្ជាប់មនោសញ្ចេតនាគោរពរាប់អាន និងបន្តទំនាក់ទំនងជាប់ជាប្រចាំរវាងអង្គភាព និងបាននាំយកនូវថវិកាដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនដល់យោធិនចូលនិវត្តន៍ ក្នុងម្នាក់ៗ ចំនួន ២០០.០០០រៀលផងដែរ៕

អត្ថបទដែលជាប់ទាក់ទង