ឯកឧត្តម គីម រិទ្ធី អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការ សម្របសម្រួលបច្ចេកទេសរបស់ក្រុមប្រឹក្សាខេត្ត
ភ្នំពេញ៖ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលបច្ចេកទេសរបស់ក្រុមប្រឹក្សាខេត្ត ដើម្បីពិនិត្យ ពិភាក្សា សេចក្តីព្រាង សេចក្តីសម្រេច ស្តីពីគោលការណ៍ណែនាំផ្នែកនយោបាយ និងប្រតិទិនសម្រាប់ដំណើរការកសាងផែនការអភិវឌ្ឍខេត្ត រយៈពេលប្រាំឆ្នាំ និងការបង្កើតក្រុមការងារកសាងផែនការអភិវឌ្ឍ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល របស់រដ្ឋបាលខេត្តព្រះវិហារ ។
កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវអភិបាលរងខេត្ត ឯកឧត្តម លោកជំទាវ អនុប្រធាន និងសមាជិកគណៈកម្មាធិការសម្របសម្រួលបច្ចេកទេសក្រុមប្រឹក្សាខេត្ត នៅសាលប្រជុំប្រាសាទព្រះវិហារជាន់ទី៣ សាលាខេត្តព្រះវិហារ នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤។