ឯកឧត្តម ហេង រតនា ជួបពិភាក្សាការងារជាមួយប្រធានក្រុមហ៊ុន MIRARTH មកពីប្រទេសជប៉ុន
ភ្នំពេញ៖ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ នាថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៤នេះ បានជួបពិភាក្សាការងារជាមួយលោក Kentaro Taniguchi ប្រធានក្រុមហ៊ុន MIRARTH មកពីប្រទេសជប៉ុននិងដៃគូក្រុមការងាររបស់លោក។
ក្រុមហ៊ុនMIRARTH នេះបានពង្រីកខ្លួនពីក្រុមហ៊ុនជំនាញអចលនទ្រព្យទៅជាក្រុមហ៊ុនកសិ-ឧស្សាហកម្ម ហើយកំពុងវិនិយោគលើផលិតផលគ្រប់ស្វាយចន្ទី នៅកម្ពុជា។
ក្រុមហ៊ុនមានមហ្ឆិតាគាំទ្រទស្សនវិស័យរាជរដ្ឋាភិបាលក្រោមការដឹកនាំអនុវត្តន៍ដោយក្រសួងកសិកម្ម ក្នុងការលើកកម្ពស់ជំរុញការដាំដុះដំណាំស្វាយចន្ទី មិនត្រឹមតែផលិតចំណីអាហារប៉ុណ្ណោះទេ ប៉ុន្តែកែឆ្នៃជាឋាមពលផងដែរ។
ក្រុមការងាររបស់ពួកគាត់មានបំណងចូលរួមប្រែក្លាយដីចម្ការមីន ទៅជាដីចម្ការស្វាយចន្ទីដ៍ស្រស់បំព្រងនាពេលអនាគត ៕