**រដ្ឋមន្ត្រីការងារជឿជាក់ថា តាមរយៈកិច្ចសហប្រតិបត្តិការជាដៃគូអភិវឌ្ឍន៍ពី ADB និង AFD នឹងធ្វើឱ្យកាន់តែប្រសើរឡើងនូវគុណភាពជំនាញសម្រាប់កម្មវិធី TVET នៅកម្ពុជា**បារាំងប្រកាន់ជំហរប្រុងប្រយ័ត្ន ចំពោះដីកាចាប់ខ្លួនរបស់ តុលាការឧក្រិដ្ឋកម្មអន្តរជាតិ លើមន្ត្រីអ៊ីស្រាអែល**សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីក្នុងពីធីជប់លៀងជូនប្រតិភូមហាសន្និបាតអន្តរជាតិ នៃបណ្តាគណបក្សនយោបាយនៅអាស៊ីលើកទី១២ (ICAPP 12)**វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាម៉ៅការមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**ក្រសួងសាធារណការ និងដឹកជញ្ជូន ចេញសេចក្តីបំភ្លឺព័ត៌មាន ពាក់ព័ន្ធនឹងការផ្សព្វផ្សាយរបស់សារព័ត៌មានបរទេសមួយចំនួន ចំពោះការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ**តំណាង ICAPP កោតសរសើរកម្ពុជាដែលបន្តរក្សាបាននូវសន្ដិភាព និងស្ថិរភាព ខណៈពេលប្រទេសមួយចំនួនក្នុងតំបន់ និងពិភពលោកកំពុងស្ថិតនៅក្នុងភាពមិនច្បាស់លាស់**ក្រសួងការពារជាតិរុស្ស៉ី អះអាងពីការចាប់យកបានភូមិមួយទៀត នៅភាគខាងកើតអ៊ុយក្រែន ដែលជាជ័យជម្នះថ្មីមួយទៀតនៃសង្រ្គាមជាង ៣៣ខែ**ក្រសួងរ៉ែ ចេញសេចក្តីប្រកាសព័ត៌មានស្តីពី របាយការណ៍សង្ខេបពីលទ្ធផលការងារឆ្នាំ២០២៣ និងឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥**មេដឹកនាំផ្តាច់ការកូរ៉េខាងជើង លោក គីម ជុងអ៊ុន ចោទអាម៉េរិកថា កំពុងអុចភ្លើងសង្គ្រាមនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ**ប្រធានាធិបតីជាប់ឆ្នោតអាម៉េរិកលោក ដូណាល់ ត្រាំជ្រើសតាំងរដ្ឋមន្រ្តីយុត្តិធម៌ថ្មី ក្រោយបេក្ខជនដំបូងលាលែងពីតំណែង**រដ្ឋមន្ត្រីការពារជាតិជប៉ុន បានប្រាប់សមភាគីចិនថា លោកមាន “ការព្រួយបារម្ភជាខ្លាំង” អំពីសកម្មភាពយោធាកាន់តែខ្លាំងក្លា នៅជិតប្រទេសជប៉ុន**ប្រធានាធិបតីថ្មីរបស់ប្រទេសម៉ិកស៊ិក ខ្នះខ្នែង ដោះស្រាយបញ្ហាអន្តោប្រវេសន៍ ជាមួយលោក ដូណាល់ ត្រាំ**មហាសន្និ បាតសន្និសីទអន្តរជាតិ នៃបណ្តាគណបក្សនយោបាយនៅអាសុី បើកសម័យប្រជុំពេញអង្គវគ្គ២ ក្រោមប្រធានបទ «ការស្វែងរកសន្តិភាព និងការផ្សះផ្សា»**ឯកឧត្ដម ហ៊ុន ម៉ានី តំណាងគណបក្សប្រជាជនកម្ពុជា និងលោកស្រី Sun Haiyan តំណាងគណបក្សកុម្មុយនីស្តិចិន ដឹកនាំសម័យប្រជុំពេញអង្គវគ្គ១ មហាសន្និ បាតសន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាស៉ី**អនុប្រធានរដ្ឋឡាវ កោតសរសើរការរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យរបស់កម្ពុជា**មេដឹកនាំហេសបូឡា ថាអុីស្រាអែល មិនអាចដាក់លក្ខខណ្ឌសម្រាប់បទឈប់បាញ់ ខណៈបេសកជនអាមេរិក លោក Amos Hochstein ធ្វើដំណើរពីលីបង់ទៅអ៉ីស្រាអែល ដើម្បីព្យាយាមបញ្ចប់សង្រ្គាម**រដ្ឋមន្ត្រីការពារជាតិចិន លោក Dong Jun បដិសេធជួបជាមួយរដ្ឋមន្ត្រីការពារជាតិអាមេរិក**ឯកឧត្តម កែវ រតនៈ៖ ក្រសួងរ៉ែ បន្ដឧបត្ថម្ភធនប្រមាណ ១២៥លានដុល្លារ តាមរយៈអគ្គិសនីកម្ពុជា ដើម្បីធ្វើយ៉ាងណារក្សាតម្លៃអគ្គិសនីឲ្យមានស្ថិរភាព**ប៉ូលិសប្រេស៉ីល ចោទអតីតប្រធានាធិបតី លោក Bolsonaro និងក្រុមមន្រ្តី ប៉ុនប៉ងធ្វើរដ្ឋប្រហារបដិសេធការបោះឆ្នោតឆ្នាំ២០២២**សិង្ហបុរីប្រហារជីវិតអ្នកទោសជួញដូរគ្រឿងញៀន សរុប៣នាក់ ក្នុងរយៈពេលត្រឹម១សប្តាហ៍ ស្របពេលដែល UN អំពាវនាវឱ្យបញ្ឈប់

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ ការចូលរួមមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៥ នៅឡាវ ជាការរួមវិភាគទានរបស់សភាកម្ពុជានៅក្នុងការកសាងសុខសន្តិភាព វិបុលភាព និងការអភិវឌ្ឍប្រកបដោយចីរភាពជូនប្រជាពលរដ្ឋនៅក្នុងតំបន់

ភ្នំពេញ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានលើកទឹកចិត្តដល់សមាជិក សមាជិកាគណៈប្រតិភូសភាកម្ពុជា ក៏ដូចជាថ្នាក់ដឹកនាំមន្រ្តីអគ្គលេខាធិការជាសេនាធិការ ដែលត្រូវអញ្ជើញចូលរួមមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៥ (AIPA-45) នៅប្រទេសឡាវ នៅក្នុងសប្តាហ៍នេះ ត្រូវត្រៀមលក្ខណៈឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីធ្វើយ៉ាងណាឱ្យការចូលរួមមហាសន្និបាតនេះឱ្យសកម្ម និងផុលផុស តាមរយៈការចូលរួមពិភាក្សា ចែករំលែកទស្សនៈ បទពិសោធន៍តាមមូលបទ ឬប្រធានបទនៃមហាសន្និបាតនិងកិច្ចប្រជុំពាក់ព័ន្ធនានា សំដៅធ្វើឱ្យការចូលរួមរបស់សភាកម្ពុជា ក្នុងមហាសន្និបាតជាផ្នែកសំខាន់រួមចំណែកដល់ការកសាងសុខសន្តិភាព វិបុលភាព និងការរីកចម្រើនប្រកបដោយចីរភាពនិងបរិយាបន្ន ជូនប្រជាពលរដ្ឋក្នុងតំបន់និងអន្តរជាតិ ស្របតាមគោលការណ៍របស់អាយប៉ា។

សម្តេចប្រធានរដ្ឋសភា បានមានប្រសាសន៍បែបនេះ នៅក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ មុនពេលគណៈប្រតិភូសភាកម្ពុជា អញ្ជើញចេញដំណើរទៅចូលរួមមហាសន្និបាតអាយប៉ាលើកទី៤៥ នៅក្នុងសប្តាហ៍នេះ។ កិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារនេះ បានធ្វើឡើងនៅព្រឹកចន្ទថ្ងៃទី១៤ ខែតុលា ឆ្នាំ ២០២៤ នៅវិមានរដ្ឋសភា។

សូមជម្រាបថា សម្តេចរដ្ឋសភាធិបតី ឃួន សុដារី នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា ទៅចូលរួមហាសន្និបាតអាយប៉ាលើកទី៤៥ នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ តបតាមការអញ្ជើញរបស់ ឯកឧត្តម សាយសំផន ភុមវិហាន (Xaysomphone Phomvihane) ប្រធានរដ្ឋសភាឡាវ និងជាប្រធានអាយប៉ាលើកទី៤៥ ក្រោមមូលបទ “តួនាទីរបស់សភាក្នុងការពង្រឹងការតភ្ជាប់ និងកំណើនប្រកបដោយបរិយាបន្នរបស់អាស៊ាន”។

នៅក្នុងមហាសន្និបាតអាយប៉ាលើកទី៤៥នេះ មានវេទិកានិងកិច្ចប្រជុំជាច្រើនដែលថ្នាក់ដឹកនាំនិងសមាជិក សមាជិកាគណៈប្រតិភូសភាកម្ពុជា ត្រូវចូលរួម រួមមាន កិច្ចប្រជុំគណៈកម្មាធិការសមាជិកសភាស្រ្តីអាយប៉ា (WAIPA) វេទិកាអ្នកដឹកនាំនយោបាយស្រ្តី WAIPA កិច្ចប្រជុំគណៈកម្មាធិការសមាជិកសភាវ័យក្មេង (YPA) កិច្ចប្រជុំគណៈកម្មាធិការសេដ្ឋកិច្ច គណៈកម្មាធិការសង្គមកិច្ច គណៈកម្មាធិការរៀបចំ និងកិច្ចសន្ទនាជាមួយសភាសង្កេតការណ៍ ជាដើម។ នៅអំឡុងពេលចូលរួមមហាសន្និបាតនេះ សម្តេចរដ្ឋសភាធិបតីក៏គ្រោងនឹងមានជំនួបទ្វេភាគី ពហុភាគីមួយចំនួនទៀត ជាមួយគណៈប្រតិភូសភាប្រទេសជាមិត្ត ដែលមានវត្តមានក្នុងមហា សន្និបាតអាយប៉ាលើកទី៤៥ ផងដែរ។

បន្ទាប់ពីបានស្តាប់របាយកាណ៍របស់ប្រធានប្រតិភូសភាកម្ពុជា ដែលបានបែងចែកភារកិច្ចត្រូវចូលរួមកិច្ចប្រជុំនីមួយៗរួចមក សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានវាយតម្លៃខ្ពស់ចំពោះការត្រៀមរៀបចំបានយ៉ាងល្អរបស់សមាជិកប្រតិភូទំាងអស់។

សម្តេចប្រធានរដ្ឋសភា បានស្នើដល់សមាជិកគណៈប្រតិភូ បន្តត្រួតពិនិត្យ រៀបចំឯកសារជាមួយភាគីពាក់ព័ន្ធបន្តទៀត ដើម្បីធ្វើយ៉ាងណាឱ្យការចូលរួមរបស់សភាកម្ពុជា នៅក្នុងមហាសន្និអាយប៉ាលើកទី៤៥នេះ ទទួលបានលទ្ធផលល្អ នាំមកនូវផលប្រយោជន៍ជូនពលរដ្ឋកម្ពុជានិងពលរដ្ឋអន្តរជាតិ។

សម្តេចប្រធានរដ្ឋសភាក៏បានផ្តាំផ្ញើដល់ប្រតិភូសភាកម្ពុជា ដែលត្រូវចូលរួមកិច្ចប្រជុំនៅក្នុងគណៈកម្មាធិការសេចក្តីថ្លែងការណ៍រួម ត្រូវខិតខំប្រមូលផ្តុំនូវលទ្ធផលការងារតាមគណៈកម្មាធិការនីមួយៗ បញ្ចូលក្នុងសេចក្តីថ្លែងការណ៍រួមដ៏មានសារៈសំខាន់ ឱ្យបានគ្រប់ដណ្តប់លើគ្រប់វិស័យ បម្រើដល់ផលប្រយោជន៍ប្រជាពលរដ្ឋទំាងមូល។

សម្តេចរដ្ឋសភាធិបតីបានគូសបញ្ជាក់ថា តាមរយៈវេទិកាអន្តរសភាដ៍សំខាន់នេះ ផ្តល់ជាឱកាសដល់ការលើកកម្ពស់វិស័យការទូតសភាកម្ពុជា និងការលើកកម្ពស់កិត្យានុភាព មុខមាត់ប្រទេសជាតិនៅលើឆាកអន្តរជាតិផងដែរ។

សម្តេចប្រធានរដ្ឋសភាក៏បានផ្តាំផ្ញើដល់សមាជិក សមាជិកា គណៈប្រតិភូទំាងអស់ សូមធ្វើការអញ្ជើញគណៈប្រតិភូសភាបណ្តាប្រទេសជាមិត្តមកចូលរួមសម័យប្រជុំពេញអង្គសភាអន្តរជាតិដើម្បីភាពអន់ឱននិងសន្តិភាពលើកទី១១ ដែលសភាកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះនៅក្នុងខែវិច្ឆិកាខាងមុខនេះផងដែរ៕

អត្ថបទដែលជាប់ទាក់ទង