នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ ជួបពិភាក្សាការងារជាមួយ ឯកឧត្តម Ngian Shih Chun ក្នុងឱកាសបេសកម្មចូលរួមកិច្ចប្រជុំប្រចាំសប្តាហ៍បច្ចេកវិទ្យាអន្តរជាតិសិង្ហបុរី
ភ្នំពេញ៖ ឯកឧត្តមនាយឧត្តមសេនីយ៍ ប៉ោ ភក្តិ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ជួបជាមួយ ឯកឧត្តម Ngian Shih Chun អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ក្នុងឱកាសបេសកម្មចូលរួមកិច្ចប្រជុំប្រចាំសប្តាហ៍បច្ចេកវិទ្យាអន្តរជាតិសិង្ហបុរី (9th SICW) និងសន្និសិទថ្នាក់រដ្ឋមន្រ្តីអាស៊ានស្តីពី សន្តិសុខបច្ចេកវិទ្យាព័ត៍មានលើកទី៩ (9th AMCC) Cyber Week ដើម្បីចែករំលែកពីវឌ្ឍនភាព និងពិភាក្សាពីការពង្រឹងកិច្ចសហប្រតិបត្តការប្រយុទ្ធប្រឆាំងនឹងបទល្មើសបច្ចេកវិទ្យា។
ក្នុងកិច្ចពិភាក្សានេះ ប្រតិភូប្រទេសទាំងពីរ យល់ឃើញថា បទល្មើសបច្ចេកវិទ្យា ជាពិសេសបទល្មើសឆបោកប្រាក់អនឡាញ (Online Scam) គឺជាបញ្ហាប្រឈមយ៉ាងខ្លាំងសម្រាប់ប្រទេសនីមួយៗ។ ការងារប្រឆាំងនឹងបទល្មើសនេះ តម្រូវឱ្យមានកិច្ចសហការខ្ពស់ រវាងសមត្ថកិច្ច ស្ថាប័នពាក់ព័ន្ធ ជាពិសេសស្ថាប័នហិរញ្ញវត្ថុនិងធនាគារ។
បន្ថែមពីនេះ កិច្ចការប្រយុទ្ធប្រឆាំងបទល្មើសបច្ចេកវិទ្យា ក៏ត្រូវការកិច្ចសហការរវាងរដ្ឋនិងរដ្ឋ ក្នុងក្របខណ្ឌទ្វេរភាគី និងពហុភាគី ផងដែរ៕