**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពនៃគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ**អត្ថប្រយោជន៍នៃការបណ្តុះបណ្តាលបុគ្គលិកអំពីសន្តិសុខសាយប័រ**ប៉ូលីស​ថៃ​បាន​ឆ្មក់​ចូល​ឃ្លាំង​អាវុធ​មួយ​កន្លែងដែលមានកាំភ្លើង និងគ្រាប់រំសេវខុសច្បាប់មួយចំនួនធំត្រូវបានរឹបអូស**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញក្ដីរីករាយនៅពេលធនធានមនុស្សខេត្តព្រៃវែងបានបញ្ចប់វគ្គជំនាញរដ្ឋបាលកុំព្យូទ័រ និងកាត់តវីដេអូ**នគរបាល​ថៃ​ចាប់ខ្លួន​ជនជាតិ​វៀតណាម​១២​នាក់​ពី​បទ​បើក​គេហទំព័រ​លេងល្បែង​តាម​ប្រព័ន្ធ​អន​ឡាញ​ នៅក្នុងខុនដូប្រណីតមួយនៅកណ្តាលទីក្រុងបាងកក គេ​បាន​រក​ឃើញ​ថា​មាន​ថវិកា​ចរាចរ​ជាង ២០០ លាន**ប៉ូលីសថៃ ចាប់បានគេហទំព័រលេងល្បែងស៊ីសងដ៏ធំតាមប្រព័ន្ធអ៊ីនធឺណេត ដែលមានទឹកប្រាក់ជាង ៥០ លានបាត

និន្នាការបង្រួបបង្រួមជាតិរបស់ប្រទេសចិនមិនអាចរារាំងបានជាដាច់ខាត

«តៃវ៉ាន់ជាទឹកដីមួយផ្នែករបស់ប្រទេសចិនដែលមិនអាចកាត់ផ្តាច់បាន» នេះមិនត្រឹមតែជាការលើកឡើងរបស់ប្រទេសចិនប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការឯកភាពរួមរបស់សហគមន៍អន្តរជាតិដែលបានទទួលស្គាល់ជាទូទៅនូវគោលការណ៍ចិនតែមួយ ពិសេសគឺជាសេចក្តីសម្រេចចិត្តនៃមហាសន្និបាតអង្គការសហប្រជាជាតិ ពោលគឺរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិនជាអាជ្ញាធរស្របច្បាប់តែមួយគត់ដែលតំណាងឱ្យប្រទេសចិនទាំងមូល ។

យ៉ាងណាមិញ ប៉ុន្មានឆ្នាំចុងក្រោយនេះ អាជ្ញាធរតៃវ៉ាន់ហាក់ដូចជាបញ្ចេញឫកក្រអឺតក្រទមខ្លាំងដោយចង់សាកល្បងនឹងឆន្ទៈបង្រួបបង្រួមជាតិដ៏មោះមុតរបស់រដ្ឋាភិបាលនិងប្រជាជនចិននៅត្រើយទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់ ។ អ្វីដែលជាសំអាងរបស់ពួកអបគមន៍ដែលស្រមៃចង់ឱ្យតៃវ៉ាន់ឯករាជ្យដើម្បីបម្រើផលប្រយោជន៍នយោបាយនិងផលប្រយោជន៍បុគ្គលនោះគឺការគប់គិតជាមួយបរទេស ។

បច្ចុប្បន្ន ក្រុមជនផ្តាច់ខ្លួនដែលដឹកនាំដោយបុគ្គល Lai Ching-te មានសកម្មភាពកាន់តែគឃ្លើនដោយបានលើកឡើងនូវទស្សនៈអវិជ្ជា ក្បត់ជាតិ ក្បត់ប្រជាជន ក្បត់ដូនតាថា «តំបន់តៃវ៉ាន់និងតំបន់ដីគោករបស់ចិនមិនចំណុះឱ្យគ្នាទៅវិញទៅមក» , «ពលរដ្ឋតៃវ៉ាន់មិនត្រូវប្រើពាក្យថា មាតុប្រទេស ដើម្បីហៅប្រទេសចិន» ។ល។ នេះសបង្ហាញថា បុគ្គលទាំងនេះកំពុងតែបានរុញច្រានតំបន់តៃវ៉ាន់ឱ្យដើរទៅរកមាត់ជ្រលងដ៏គ្រោះថ្នាក់ ដែលបំផ្លាញសន្តិភាពនិងស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់ ។

តាំងពីដើមមក រដ្ឋបាលតំបន់ដីគោកនៃប្រទេសចិនបានផ្តួចផ្តើមជាប់ជានិច្ចនូវការបង្រួបបង្រួមជាតិដោយសន្តិភាព ហើយក្នុងដំណើរការបង្រួបបង្រួម ជនរួមជាតិនៅត្រើយទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់រួមរស់ដោយសុខដុមរមនា និងផ្លាស់ប្តូរគ្នាដោយមេត្រីភាព ដែលនេះជាបំណងប្រាថ្នារួមរបស់ប្រជាជនចិនចំនួន ១៤០០ លាននាក់ ។ ក៏ប៉ុន្តែ បុគ្គលដែលបំភ្លេចជាតិកំណើត ផ្គាប់ចិត្តបរទេស គប់គិតគ្នាដើម្បីបំបែកបំបាក់ប្រទេសជាតិដូចជាបុគ្គល Lai Ching-te ជាដើមបែរជាយកជនរួមជាតិតៃវ៉ាន់ធ្វើជាឈ្នាន់ដើម្បីសម្រេចមហិច្ឆតាល្មោភអំណាចនិងបម្រើផលប្រយោជន៍បុគ្គល ។

យ៉ាងណាមិញ ជនផ្តាច់ខ្លួនទាំងនេះប្រហែលជាភ្លេចហើយថា ថ្នាក់ដឹកនាំកំពូលរបស់ចិនបានគូសរំលេចជាច្រើនលើកច្រើនសាថា «ពិតមែនតែយើងផ្តួចផ្តើមឱ្យមានការបង្រួបបង្រួមជាតិដោយសន្តិភាព ប៉ុន្តែមិនច្រានចោលលទ្ធភាពនៃការប្រើប្រាស់អាវុធដើម្បីបង្រួបបង្រួមជាតិក្នុងខណៈចាំបាច់នោះឡើយ ។» ប្រការនេះជាការក្រើនរម្លឹកដល់ពួកអបគមន៍និយមថា កុំប្រឡែងលេងជាមួយភ្លើង បើពុំនោះសោត គង់តែឆេះរោលខ្លួនឯងជាមិនខាន ។

ជាចំណាត់ការនិងជាសារព្រមានមួយដល់ពួកអបគមន៍រឹងរូស រដ្ឋាភិបាលមជ្ឈិមចិនបានដាក់ចេញច្បាប់ស្តីពីការដាក់ទណ្ឌកម្មនិងផ្តន្ទាទោសចំពោះពួកអបគមន៍ដែលប៉ុនប៉ងបំបែកបំបាក់ប្រទេសជាតិ ក្នុងនោះ ជនដែលបង្កផលប៉ះពាល់ខ្លាំងចំពោះការបង្រួបបង្រួមជាតិនឹងត្រូវប្រឈមនឹងការដាក់ទោសតាមស្ថានទោស រហូតដល់អាចប្រឈមនឹងទោសប្រហារជីវិតទៀតផង ។ គិតមកទល់បច្ចុប្បន្ន មានជនផ្តាច់ខ្លួនមួយចំនួនត្រូវបានដាក់ទណ្ឌកម្ម ហើយនឹងត្រូវប្រឈមមុខនឹងច្បាប់នៅថ្ងៃខាងមុខ ។

ក្រៅពីនេះ រដ្ឋាភិបាលមជ្ឈិមចិនក៏បានធ្វើសមយុទ្ធជាច្រើនលើកនៅជុំវិញកោះតៃវ៉ាន់ ដែលជាសញ្ញាព្រមាននិងកំញើញដល់ពួកអបគមន៍និយម និងប្រាប់ដល់កម្លាំងខាងក្រៅដែលជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិនថា បញ្ហាតៃវ៉ាន់និងការបង្រួបបង្រួមជាតិជាបន្ទាត់ក្រហមរបស់សាធារណរដ្ឋប្រជាមានិតចិននិងប្រជាជនចិន អ្នកដែលហ៊ានបំពានបន្ទាត់ក្រហមនេះ នឹងត្រូវបង់តម្លៃយ៉ាងធ្ងន់ធ្ងរជាមិនខាន ។

ឆន្ទៈដ៏មុតមាំរបស់ប្រជាជនចិនចំនួន ១៤០០ លាននាក់ និងការប្តេជ្ញាចិត្តដ៏មោះមុតរបស់ជនរួមជាតិនៅត្រើយទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់ដើម្បីសម្រេចបាននូវការបង្រួបបង្រួមជាតិគឺជាកំពែងដែកថែបនិងជាអាវុធដ៏មុតស្រួចសម្រាប់ទប់ស្កាត់និងកម្ទេចចោលគ្រប់ឧបាយកលដែលប៉ុនប៉ងបំបែកបំបាក់តៃវ៉ាន់ចេញពីមាតុប្រទេសចិន ពោលគឺនិន្នាការបង្រួបបង្រួមជាតិរបស់ប្រទេសចិនមិនអាចរារាំងបានជាដាច់ខាត ហើយក៏ប្រាកដជានឹងសម្រេចបាននូវការបង្រួបបង្រួមជាតិជាមិនខាន ៕

អត្ថបទដោយ ៖ លោក តាំង ស៊ីឡេង , បុគ្គលិកវិទ្យុមិត្តភាពកម្ពុជា-ចិន

អត្ថបទដែលជាប់ទាក់ទង