**រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ការវិនិយោគទៅលើកុមារគឺជាការវិនិយោគធំណាស់សម្រាប់ប្រទេសជាតិ**សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ឧបត្ថម្ភជូនគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកខ្វះខាតនៅឃុំដងកាំបិត ស្រុកសណ្ដាន់**មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បំភ្លឺពាក់ព័ន្ធនឹងការចុះផ្សាយព័ត៌មានមិនពិត ដែលបានផ្សាយថាមន្ទីរពេទ្យទុកអ្នកជំងឺក្រីក្រចោលមិនព្យាបាល**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ ដែលជាមុខសញ្ញាសកម្មលើបទល្មើសឆបោកប្រាក់តាមបណ្ដាញសង្គម**លោក Xi Jinping ជួបសន្ទនាជាមួយលោក Cen Haohui**ប្រសាសន៍ដ៏រួសរាយរបស់លោក Xi Jinpingធ្វើឱ្យគ្រប់មជ្ឈដ្ឋាននៅម៉ាកាវរំភើបចិត្ត**បទវិភាគ៖ការអនុវត្ត”ប្រទេសមួយ ប្រព័ន្ធគ្រប់គ្រងពីរ”ដែលប្រកបដោយលក្ខណៈពិសេសម៉ាកាវទទួលបានផលជោគជ័យដោយគាប់ប្រសើរ**កំពង់ផែស្វយ័តក្រុងព្រះសីហនុ សម្រេចបានបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែចំនួន១លានTEUs**ឃាត់ខ្លួនក្មេងទំនើងចំនួន៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត**ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញសួរសុខទុក្ខ និងនាំយកកាដូ ជូនកុមារនៅអង្គការផ្ទះបាយកុមារ**ឯកឧត្តម ហ៊ុន ម៉ានី ប្រាប់យុវជន មុននឹងធ្វើអ្វី ត្រូវគិតគិតពីប្រយោជន៍ជាតិជាធំ**ក្រសួងបរិស្ថាន ដាក់ចេញនូវមុំយុទ្ធសាស្រ្ត “ភាពបៃតង” ឆ្ពោះទៅកម្ពុជាមានគម្របបៃតងច្រើន និងជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០**ក្រសួងធនធានទឹក ណែនាំឱ្យមានការ ប្រុងប្រយ័ត្ន ខ្ពស់ ចំពោះស្ថានភាពធាតុអាកាសដែល ប្រែប្រួលយ៉ាងឆាប់រហ័ស ដើម្បី ជៀសវាងពីគ្រោះថ្នាក់ផ្សេងៗ**ក្រុមឧទ្យានុរក្ស សហការជាមួយ កងកម្លាំងចម្រុះ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ចំនួន ៨គោលដៅ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤**មន្ត្រីជាន់ខ្ពស់ក្រសួងធនធានទឹក ចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពនៃគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ**អត្ថប្រយោជន៍នៃការបណ្តុះបណ្តាលបុគ្គលិកអំពីសន្តិសុខសាយប័រ**ប៉ូលីស​ថៃ​បាន​ឆ្មក់​ចូល​ឃ្លាំង​អាវុធ​មួយ​កន្លែងដែលមានកាំភ្លើង និងគ្រាប់រំសេវខុសច្បាប់មួយចំនួនធំត្រូវបានរឹបអូស**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញក្ដីរីករាយនៅពេលធនធានមនុស្សខេត្តព្រៃវែងបានបញ្ចប់វគ្គជំនាញរដ្ឋបាលកុំព្យូទ័រ និងកាត់តវីដេអូ**នគរបាល​ថៃ​ចាប់ខ្លួន​ជនជាតិ​វៀតណាម​១២​នាក់​ពី​បទ​បើក​គេហទំព័រ​លេងល្បែង​តាម​ប្រព័ន្ធ​អន​ឡាញ​ នៅក្នុងខុនដូប្រណីតមួយនៅកណ្តាលទីក្រុងបាងកក គេ​បាន​រក​ឃើញ​ថា​មាន​ថវិកា​ចរាចរ​ជាង ២០០ លាន

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ៥នាក់ បញ្ជូនទៅសាលា​ដំបូង ក្នុងករណីពាក់ព័ន្ធការជួញដូរមនុស្ស

ភ្នំពេញ៖ អនុវត្តតាមបទបញ្ជារបស់លោក ឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការ នៃស្នងការដ្ឋាននគរ​បាលខេត្តបាត់ដំបង និងមានការសម្របសម្រួលលើនីតិវិធីពី ឯក ឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង ផងនោះកាលពីថ្ងៃទី ១០ ខែ តុលា ឆ្នាំ ២០២៤ វេលាម៉ោង ១៨និង​៤៨នាទីនៅចំណុច ក្រុមទី ២១ ភូមិកំពង់ព្រះ ឃុំកំពង់ព្រះ ស្រុក​ សង្កែ ខេត្តបាត់ដំបង សមត្ថកិច្ចនគរបាលផែនការងារ​ព្រហ្មទ័ណ្ឌ ដែលមានលោកឧត្ដមសេនីយ៍ត្រី លឹម​ ពុទ្ធីឡា​ ស្នងការរងទទួលផែន​ការងារនេះ​ លោក វរ​សេនីយ៍ឯក ឈឿង គឹមសុង ស្នងការរង ដឹកនាំការិយាល័យនគរ​បាលព្រហ្មទណ្ឌកម្រិតស្រាល លោក វរសេនី យ៍ឯក ចៀក ថានិន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិត ស្រាល រួមជាមួយកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកសង្កែ ធ្វើការ ងាររដ្ឋបាល​នៅលើដងផ្លូវ និងបានឃា-ត់រថយន្ត ០១ គ្រឿង ម៉ាក ហ៊ីយ៉ាន់ដាយ ស្តារិចពណ៌ទឹកប្រាក់ ស៊េរីឆ្នាំ ២០០៨ ពាក់ផ្លាកលេខ ភ្នំ ពេញ 2AZ- 8139 ក្នុងនោះពិនិត្យឃើញមានជនជាតិចិន០១នាក់ ពេលនោះជនជាតិចិនរូបនេះក៏ បានសុំការអន្តរាគមន៍ដល់រូបគាត់ត្បិតរូបគាតកំពុងរងគ្រោះក្នុងករណី(ជួញដូរ) ដូចនេះសមត្ថកិច្ចនាំអ្នកទាំងអស់មកធ្វើការសាកសួរ នៅស្នងការដ្ឋាន​ ដែលតាមការ​សាកសួរគាត់ឆ្លេីយថា​ រូបគាត់ត្រូវគេនាំពីស្វាយរៀងទៅប៉ោយប៉ែតក្នុងទម្រង់នៃការជូញដូរ​ ដែលសុំសមត្ថកិច្ចជួយគាត់ផង។

ពេលសាកសួរដឹងថាជនជាតិចិនឈ្មោះLI JIAN ភេទប្រុស អាយុ ៤១ ឆ្នាំ មានទីលំនៅមិនពិតប្រាកដ
និងជនជាតិខ្មែរ ០៤ នាក់ទៀតគឺ៖
១-ឈ្មោះ ហូ ថៃប្រសិទ្ធ ភេទប្រុស អាយុ ៣៩ ឆ្នាំ មានទីលំនៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជ ធានីភ្នំពេញ (ជាអ្នកបើករថយន្ត )។
២-ឈ្មោះ នុត និមល ភេទប្រុស អាយុ ៥០ ឆ្នាំ មានទីលំនៅភូមិព្រែកកំពឹស សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
៣-ឈ្មោះ ភឹម ច័ន្ទសីលា ភេទប្រុ ស អាយុ ១៨ ឆ្នាំ មានទីលំនៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
៤-ឈ្មោះ ហៀង ម៉េង ភេទប្រុស អាយុ ៤៣ ឆ្នាំ មានទីលំនៅ ខេត្តកំពង់ស្ពឺ ។

អ្នកបេីករថយន្តបានត្រូវគេជួលឱ្យដឹកជនជាតិចិនពីស្វាយរៀងទៅក្រុងប៉ោយប៉ែតហេីយផ្តើមពីការសា​កសួរនេះនិងដោយបានការសម្របសម្រួលពីឯក​ឧត្តម ព្រះរាជអាជ្ញា សមត្ថកិច្ចបានធ្វេីការទំនាក់ទំនងជាមួយសមត្ថកិច្ចខេត្តព្រះសី​ហនុ​ឈានទៅធ្វេីការឃាត់​ខ្លួនឈ្មោះមោះ ស៊ាត គឹមហេង ភេទប្រុស អាយុ ២៥ ឆ្នាំ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ដែលតាមចម្លេីយ​សារភាពបានឆ្លេីយថា​ មានជនជាតិចិនមិនស្គាល់មុខ(តាមតេឡេក្រាម)ឱ្យគាត់រកជួលរថយន្តដឹកជនជាតិចិន(ជនរងគ្រោះ)រូបនេះពីខេត្តស្វាយរៀងទៅក្រុងប៉ោយប៉ែត។
នៅពេលនេះជនរងគ្រោះបានអនុញ្ញាតិឱ្យវិលទៅ​វិញ​តាមការយល់​ព្រមពីឯកឧត្តមព្រះរាជអាជ្ញា រីឯជនជាតិខ្មែរត្រូវ​សមត្ថកិច្ចរៀបចំបញ្ជូនទៅសាលាដំបូងដេីម្បីអនុវត្តតាមផ្លូវច្បាប់។

ដកហូតបានវត្ថុតាងរួមមាន ៖
– រថយន្ត ០១ គ្រឿង ម៉ាក ហ៊ីយ៉ាន់ដាយ ស្តារិច ពណ៌ ទឹកប្រាក់ ស៊េរីឆ្នាំ ២០០៨ ពាក់ស្លាកលេខ ភ្នំពេញ 2AZ-8139
– រថយន្ត ០១គ្រឿង ម៉ាក Lexus HS250H ពណ៌ ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BZ-8582
– ទូរស័ព្ទដៃ ០៩ គ្រឿង
– ខ្សែអង្រឹង មួយចំនួន
– ខ្នើយ ០១
– កាតសារព័ត៌មាន ចំនួន ០៣
– ដបទឹក សម្រាប់ដាក់ទឹកនោម ចំនួន ០៣ ដប ៕

អត្ថបទដែលជាប់ទាក់ទង