**ភាពស្អាតចេញពីក្នុងចិត្តកំពុងរីកដុះដាលក្នុងសង្គមកម្ពុជា**សាធារណជនចូលរួមសាមគ្គីគ្នារើសសំរាមនិងសំអាតអនាម័យតាមមូលដ្ឋានយ៉ាងផុសផុលឈានឆ្ពោះទៅកម្ពុជាស្អាត**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ស្នើឱ្យប្អូនៗជានិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ជួយផ្សព្វផ្សាយ ពីចំណុចវិជ្ជមានរបស់កម្ពុជាយើងឲ្យបានច្រើន**សម្តេច ម៉ែន សំអន អញ្ជើញបិទវគ្គអប់រំនយោបាយរបស់គណបក្សកម្រិត២ ជំនាន់ទី១៥**អគ្គនាយកធនាគារ ARDB ណែនាំដល់គ្រប់នាយកដ្ឋានត្រូវពង្រឹងសមត្ថភាពរបស់ខ្លួនជាប់ជាប្រចាំ ដើម្បីក្លាយជាធនាគារឈានមុខគេនៅកម្ពុជា**ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា៖ ការពង្រឹងធនធានមនុស្ស ជាកត្តាដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ**ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញប្រកាសប្រធានក្រុមការងារយុវជនគណបក្សខេត្តកំពង់ធំ**ឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន ០៥គ្រួសារ**ឯកឧត្តម ប៉េង ពោធិ៍នា ជួបសំណេះសំណាលរវាងថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្សក្រសួងសាធារណការ និងដឹកជញ្ជូន**ចាប់ខ្លួនមនុស្ស១០នាក់ រឹបអូសថ្នាំញៀនជាង២០០គីឡូក្រាម ក្នុងការបង្រ្កាបក្រុមរត់ពន្ធគ្រឿងញៀនពីកម្ពុជា និងឡាវ ទៅកាន់វៀតណាម**ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន គ្រោងប្រកាសកញ្ចប់ជំនួយចុងក្រោយរបស់ខ្លួន សម្រាប់អ៊ុយក្រែន**រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជួបពិភាក្សាការងារជាមួយក្រុមហ៊ុនចិន ដើម្បីជំរុញលំហូរភ្ញៀវទេចររវាងប្រទេសទាំងពីរ**ឯកឧត្តម អ៊ុំ រាត្រី អំពាវនាវដល់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ចូលរួមសហការជាមួយសមត្ថកិច្ចស្រង់ទិន្នន័យជនបរទេស ដែលកំពុងស្នាក់នៅខេត្តបន្ទាយមានជ័យ**កម្ពុជា ជាប់ឆ្នោតជាសមាជិកនៃគណៈកម្មាធិការចាត់តាំងនៃគណៈកម្មការកសាងសន្តិភាពអង្គការសហប្រជាជាតិ សម្រាប់អាណត្តិ ២០២៥-២០២៦**សេចក្តីថ្លែងការណ៍រួម វេទិកានិពន្ធនាយក​សារព័ត៌មាន​កម្ពុជា លើកទី២១ ឆ្នាំ២០២៤ ស្ដីពី ​វិជ្ជាជីវៈ​សារព័ត៌​មាន​ និង​ការបញ្ចេញមតិ**ប្រមុខរាជរដ្ឋាភិបាល៖ ការបញ្ចប់ការវាស់វែងដីធ្លី នឹងជួយពង្រីកកំណើនជីវភាពប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរឡើង**លោក មាស ដារ៉ា ប្រកាសចូលកាន់មុខតំណែងជា ប្រធានមន្ទីររៀបចំដែនដីនគររូបនីយកម្ម សំណង់ និងសុរិយាដីខេត្តបន្ទាយមានជ័យជំនួសលោក អាង ណារិទ្ធ**ព្រះមហាក្សត្រ យាងដល់មាតុភូមិវិញហើយ ក្រោយបញ្ចប់ព្រះរាជទស្សនកិច្ច នៅខេត្តហៃណាន ប្រទេសចិន**ស៊ុយអែត នឹងបញ្ឈប់ការផ្តល់មូលនិធិដល់ទីភ្នាក់ងារសហប្រជាជាតិ សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន**លោក ចូ បៃដិន អនុញ្ញាតលើការផ្តល់ជំនួយយោធា ៥៧១.៣លានដុល្លារ សម្រាប់កោះតៃវ៉ាន់

បទវិភាគ៖កម្លាំងចង់ឱ្យតៃវ៉ាន់ឯករាជ្យគឺជាការគំរាមកំហែងដ៏ធំបំផុតសម្រាប់សន្តិភាពនិងស្ថិរភាពនៃច្រកសមុទ្រតៃវ៉ាន់

នៅថ្ងៃទី១៤ខែតុលា កងទ័ពរំដោះប្រជាជនចិនបានចាត់បញ្ជូនកងទ័ពគ្រប់ប្រភេទដូចជាកងទ័ពជើងគោក ជើងទឹក ជើងអាកាសនិងកងទ័ពយុទ្ធសាស្រ្តរ៉ុក្តែតជាដើមនៃយុទ្ធភូមិភាគខាងកើត ធ្វើសមយុទ្ធឈ្មោះ”ដាវរួម–2024B”នៅតំបន់ច្រកសមុទ្រតៃវ៉ាន់ ព្រមទាំងភាគខាងជើង ខាងត្បូងនិងខាងកើតនៃកោះតៃវ៉ាន់ ក្នុងគោលបំណងត្រួតពិនិត្យសមត្ថភាពរួមគ្នាប្រយុទ្ធនៃកងទ័ពយុទ្ធភូមិភាគខាងកើត។ ក្រុមនាវាផ្ទុកយន្តហោះចម្បាំងLiaoning បានចូលរួមក្នុងសមយុទ្ធលើកនេះនៅភាគខាងកើតកោះតៃវ៉ាន់។ នេះជាការកំញើញយ៉ាងខ្លាំងក្លាចំពោះការស្វែងរកឯករាជ្យភាពនិងការបង្កហេតុរបស់ពួកអបគមន៍និយមដែលចង់ឱ្យតៃវ៉ាន់ឯករាជ្យ និងជាសកម្មភាពត្រឹមត្រូវនិងចាំបាច់ក្នុងការការពារអធិបតេយ្យភាពជាតិនិងគាំពារការបង្របបង្រួមជាតិ។
ក្នុងនាមជា”សកម្មជនចង់ឱ្យតៃវ៉ាន់ឯករាជ្យ”និងជា”អ្នកបំផ្លាញសន្តិភាព” បុគ្គលLai Ching-te អ្នកដឹកនាំតំបន់តៃវ៉ាន់បានថ្លែងសុន្ទរកថានៅថ្ងៃទី១០ខែតុលាដោយបានធ្វើឱ្យ”ទ្រឹស្តីរដ្ឋពីរថ្មី”កាន់តែមានភាពជាប្រព័ន្ធ គំនិតប្រឈមមុខដាក់គ្នាកាន់តែខ្លាំង ការបង្កហេតុកាន់តែខ្លាំង ហើយបង្កើនភាពតានតឹងនៃស្ថានការណ៍ត្រើយទាំងសង្ខាងច្រកសមុទ្រតៃវ៉ាន់ដោយចេតនា និងបំផ្លាញយ៉ាងធ្ងន់ធ្ងរដល់សន្តិភាពនិងស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់។ ផ្ដើមពីបុគ្គលLai Ching-teស្វែងរកឯករាជ្យភាពមុនសិន ទើបចិនដីគោកប្រឆាំងតបតវិញតាមក្រោយ វាគឺសមហេតុសមផលនិងស្របតាមច្បាប់។
សុន្ទរកថារបស់បុគ្គលLai Ching-te មានភាពបោកបញ្ឆោតនិងផលវិបាកយ៉ាងខ្លាំង។ គាត់ប៉ុនប៉ងបំភ្លៃគំនិតផ្តួចផ្តើមបំបែកបំបាក់ដែលចង់ឱ្យតៃវ៉ាន់ឯករាជ្យទៅជា”វិវាទប្រព័ន្ធច្បាប់”។ តាមពិត គាត់បានចាក់បញ្ចូលមនោគមវិជ្ជារបស់មនុស្សក្ដាប់តូចទៅមហាជនក្នុងសង្គមតៃវ៉ាន់ដោយបង្ខំ ដែលផ្ទុយនឹងធាតុពិតនៃប្រជាធិបតេយ្យភាព។ គាត់បានគ្រប់គ្រងមតិសាធារណៈ និងបង្កើត”ភារវកម្មបៃតង”នៅក្នុងកោះតៃវ៉ាន់ គឺបានជាន់ឈ្លីលើស្មារតីប្រជាធិបតេយ្យ។ អ្វីដែលហៅថា”ប្រជាធិបតេយ្យ”ដែលគាត់តែងតែនិយាយបានតែមាត់ គឺបម្រើទាំងស្រុងដល់ពួកអបគមន៍និយមដែលចង់ឱ្យតៃវ៉ាន់ឯករាជ្យ” តាមពិតគឺកំពុងធ្វើ”ប្រជាធិបតេយ្យក្លែងក្លាយ”និង”ចង់ឱ្យតៃវ៉ាន់ឯករាជ្យដោយពិតប្រាកដ”។
ការប្រឆាំងកម្លាំងអបគមន៍ដែលចង់ឱ្យតៃវ៉ាន់ឯករាជ្យរបស់ចិនដីគោកនាពេលបច្ចុប្បន្ន វាមិនមែនជាវិវាទប្រព័ន្ធច្បាប់ទេ តែគឺជាការតស៊ូប្រយុទ្ធរវាងការបង្រួបបង្រួមនិងការបំបែកបំបាក់ទៅវិញ។ កងទ័ពរំដោះប្រជាជនចិនរៀបចំសមយុទ្ធយោធាដោយទ្រង់ទ្រាយធំនៅច្រកសមុទ្រតៃវ៉ាន់ មិនមែនជាការរក”លេស”ដូចដែលភាគីអាមេរិកបានឃោសនាបំប៉ោងនោះឡើយ ប៉ុន្តែជាទង្វើយុត្តិធម៌របស់ប្រទេសមានអធិបតេយ្យមួយក្នុងការដាក់ទណ្ឌកម្មលើអំពើប៉ុនប៉ងបំបែកបំបាក់ប្រទេសជាតិ គាំពារអធិបតេយ្យភាពនិងបូរាណភាពទឹកដីជាតិ ដែលមានភស្តុតាងផ្លូវច្បាប់ដ៏ពេញលេញ។
គួរបញ្ជាក់ថា សមយុទ្ធយោធារបស់កងទ័ពរំដោះប្រជាជនចិនលើកនេះ គឺសំដៅចំពោះទង្វើបង្កហេតុនៃពួកអបគមន៍និយមដែលចង់ឱ្យតៃវ៉ាន់ឯករាជ្យ វាដច់ខាតមិនមែនសំដៅចំពោះបងប្អូនរួមជាតិតៃវ៉ាន់ទាំងឡាយនោះទេ។ “ការចង់ឱ្យតៃវ៉ាន់ឯករាជ្យ”គឺជា”ការបំពុលតៃវ៉ាន់” ដែលមិនសមស្របនឹងផលប្រយោជន៍របស់ប្រជាជនតៃវ៉ាន់ទេ។ការចង់ឱ្យតៃវ៉ាន់ឯករាជ្យគឺជាផ្លូវដែលមិនអាចដើរទៅរួច ហើយក៏នឹងបង្កជាឧបសគ្គដល់តៃវ៉ាន់ រឹតតែត្រូវបានសហគមន៍អន្តរជាតិប្រឆាំងរួមគ្នាថែមទៀត។ ប៉ុន្មានថ្ងៃកន្លងទៅនេះ គ្រប់មជ្ឈដ្ឋានតៃវ៉ាន់បានរិះគន់អ្វីដែលហៅថា សុន្ទរកថារបស់បុគ្គលLai Ching-te នៅថ្ងៃទី១០ខែតុលា ដែលបានបំពានលើគោលការណ៍ចិនតែមួយ ធ្វើឱ្យប៉ះពាល់ដល់សន្តិភាពនៅច្រកសមុទ្រតៃវ៉ាន់និងបំផ្លាញយ៉ាងធ្ងន់ធ្ងរដល់ផលប្រយោជន៍និងសុខុមាលភាពរបស់បងប្អូនរួមជាតិតៃវ៉ាន់។ ដូច្នេះ ប្រតិបត្តិការប្រឆាំងតបតវិញរបស់ចិនដីគោលលើកនេះ ក៏ជាការការពារយ៉ាងមុតមាំសម្រាប់សន្តិភាពនិងស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់ក៏ដូចជាសុខុមាលភាពរបស់បងប្អូនរួមជាតិតៃវ៉ាន់ផងដែរ។
បញ្ហាតៃវ៉ាន់គឺជាគន្លឹះនៃផលប្រយោជន៍ស្នូលរបស់ប្រទេសចិន។ ការចង់បានសន្តិភាព ការអភិវឌ្ឍ ការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការ គឺជាសេចក្តីប្រាថ្នារួមរបស់បងប្អូនរួមជាតិនៅត្រើយទាំងសង្ខាងនៃច្រកសមុទ្រតៃវ៉ាន់។ បក្សពួករួមទាំងបុគ្គលLai Ching-te ជាដើម បើបង្កហេតុកាន់តែខ្លាំង ចំណងខ្សែនៅលើករបស់ពួកគេក៏នឹងរឹតកាន់តែតឹងដែរ!

អត្ថបទដែលជាប់ទាក់ទង