**រដ្ឋមន្រ្តីសុខាភិបាល៖ ការបរិច្ចាគឈាម គឺជាការធ្វើអំពើមនុស្សធម៌ ដើម្បីសង្គ្រោះជីវិតមនុស្ស និងជាកាដូនៃសេចក្តីស្រឡាញ់ ហូរចេញពីបេះដូងយ៉ាងពិតប្រាកដ ជូនចំពោះជនរួមជាតិខ្មែរទាំងអស់គ្នា**ឧត្តមមន្រ្តីនៃកិច្ចសហប្រតិបត្តិការកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម ចូលរួមកិច្ចប្រជុំឧត្តមមន្ត្រី CLMV នៅទីក្រុងវៀងចន្ទន៍**ឯកឧត្តម ម៉េង ហុង ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងប្រចាំខែ ដើម្បីដោះស្រាយបញ្ហាប្រឈម របស់អង្គភាពក្រោមឱវាទបេឡាជាតិសន្ដិសុខសង្គម នៃក្រសួងការងារ**ក្រុមហ៊ុនសេវាហោះហើរឯកជនរបស់អាមេរិកបង្ហាញចំណាប់អារម្មណ៍ចំពោះទីផ្សារអាកាសចរណ៍កម្ពុជា**ករណីរំលោភបំពានផ្លូវភេទកុមារីជាសិស្សសាលាខ្មែរឥស្លាម នៅខណ្ឌឬស្សីកែវ! នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស ស្រាវជ្រាវរកឃើញកុមារីរងគ្រោះ ៤នាក់**ស្ថានទូតម៉ាឡេស៊ីប្រចាំកម្ពុជា រៀបចំកម្មវិធី រាត្រីវប្បធម៌ម៉ាឡេស៊ី រីករាយជាមួយនឹងភាពស្រស់ស្អាតនៃប្រពៃណី ចម្រៀង និងរបាំ ដើម្បីបង្កើនកិច្ចសហការរួមគ្នា ផ្សព្វផ្សាយ និងផ្លាស់ប្តូរវប្បធម៍ប្រទេសទាំងពីរ**កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំប្រតិបត្តិការបំបែកសំណុំរឿង ធ្វើទារុណកម្មបណ្ដាលឲ្យស្លាប់ នៅខេត្តប៉ៃលិន, ឃាត់ខ្លួនជនជាតិចិន និងខ្មែរ ៧នាក់**ឯកឧត្តម កេង សុម៉ារិទ្ធ អញ្ជើញបើកវគ្គបណ្តុះបណ្តាល “ការជំរុញការអនុវត្តច្បាប់ និងបច្ចេកទេសកសាងនិងការចោទប្រកាន់ ក្នុងសំណុំរឿងពាក់ព័ន្ធនឹងបទល្មើសសម្អាតប្រាក់”**ក្រសួងការបរទេសចិនថ្លែងអំពីស្ថានការណ៍នៅឧបទ្វីបកូរ៉េ៖ភារកិច្ចជាបន្ទាន់នាពេលបច្ចុប្បន្ន គឺជៀសវាងកុំឱ្យវិវាទកាន់តែស្រួចស្រាល់ថែមទៀត**បទវិភាគ៖និន្នាការដ៏ល្អប្រសើរនៃពាណិជ្ជកម្មជាមួយក្រៅប្រទេសរបស់ប្រទេសចិនត្រូវបានពង្រឹងជាបន្តបន្ទាប់ ដែលបង្ហាញពីភាពធន់និងកម្លាំងរស់រវើករបស់សេដ្ឋកិច្ចចិន**អភិបាលរងខេត្តកណ្ដាល៖ ជំងឺឆ្កែឆ្កួតអាចបណ្តាលឱ្យមនុស្សបាត់បង់ជីវិត ១០០% ក្នុងករណីជំងឺមានចេញរោគសញ្ញា**ឯកឧត្តមបណ្ឌិត កៅ ថាច ជួបសំណេះសំណាល និងពិភាក្សាការងារ ជាមួយបងប្អូនខ្មែរជា ពាណិជ្ជករ និងអ្នកវិនិយោគ នៅនូវ៉ែលហ្សេឡង់**ឯកឧត្តមរដ្ឋមន្ត្រី ជា សុមេធី អញ្ជើញបើកពិធីព្រឹត្តិការណ៍ប្រណាំងទូក «ង» នៅខេត្តព្រៃវែង**លោកជំទាវ ឡោក ខេង ដឹកនាំកិច្ចប្រជុំក្រុមការងារសភាស្រ្តីអាយប៉ា ដើម្បីពិនិត្យឯកសារត្រៀមចូលរួមមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៥ នៅឡាវ**រដ្ឋមន្រ្តីក្រសួងរ៉ែ៖ កម្ពុជាត្រូវការប្រភពអគ្គិសនីជាង៧០ភាគរយពីថាមពលស្អាត ដើម្បីស្ថិរភាពតម្លៃ និងការអភិវឌ្ឍន៍**មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ អញ្ជើញសម្ពោធដំណើរការសមាគមមូលនិធិសង្គម ដើម្បីការអភិវឌ្ឍអប់រំកម្ពុជា**អភិបាលខេត្តកំពង់ធំ អំពាវនាវដល់កីឡាករអុំទូកទាំងអស់ ត្រូវថែទាំសុខភាព និងសុខសុវត្ថិភាពរបស់ខ្លួន**ឧត្តមសេនីយ៍ទោ សេង ធារិន អញ្ជើញបិទវគ្គហ្វឹកហ្វឺនចំនួន៣វគ្ក និងបើកវគ្គហ្វឹកហ្វឺនចំនួន២វគ្គ នៅនៅទីលានបាញ់គ្រាប់ពិតភ្នំផ្គាំឆ្នាំ២០២៤**រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ប្រកាសជាផ្លូវការ «ក្រុងកំពង់ចាម ជាក្រុងទេសចរណ៍គ្មានផ្សែងបារី»**ឯកឧត្តម ម៉ាង ស៊ីណេត ដឹកនាំកិច្ចប្រជុំស្តាប់បទបង្ហាញរបស់សហព័ន្ធកីឡាយានយន្តកម្ពុជា ស្តីពីការប្រណាំងរថយន្តលើផ្លូវឧបសគ្គ (OFF ROAD) អន្តរជាតិ ២០២៤ ដើម្បីជំរុញវិស័យទេសចរណ៍ខេត្តព្រះសីហនុ

ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន ចូលរួមពិធីគោរពថ្វាយព្រះរាជមហាកុសលថ្វាយចំពោះព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ “ព្រះបរមរតនកោដ្ឋ” គម្រប់ខួប ១២ឆ្នាំ នៅវិហារព្រះពុទ្ធសាសនា នៃទីក្រុងកាតុ

ភ្នំពេញ៖ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៤ តបតាមការអញ្ជើញរបស់ ព្រះតេជគុណបណ្ឌិត Shinkai Kori ប្រធាននៃកិច្ចប្រជុំកំពូលនៃពុទ្ធសាសនិកពិភពលោក និងសន្និសីទកំពូលនៃពុទ្ធសាសនិកពិភពលោក ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន អមដោយមន្ត្រីស្ថានទូត បានអញ្ជើញចូលរួមពិធីគោរពថ្វាយព្រះរាជមហាកុសលថ្វាយចំពោះព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ” គម្រប់ខួប ១២ឆ្នាំ នៅព្រះវិហារព្រះពុទ្ធសាសនា Nenbutsushu Sampozan Muryojuji (Royal Grand Hall of Buddhism) នៃទីក្រុងកាតុ ខេត្តហ្យូហ្គុ ប្រទេសជប៉ុន។

ពិធីនេះត្រូវបានរៀបចំឡើងដោយគណៈកម្មាធិការព្រះវិហារព្រះពុទ្ធសាសនា Nenbutshu Sampozan Muryojuji និងមានអ្នកចូលរួមសរុបចំនួន ៣០០ អង្គ/នាក់ រួមមាន ព្រះសង្ឃជប៉ុនជាង ២០០អង្គ និងពុទ្ធសាសនិកជាជនជាតិជប៉ុនជាច្រើនរូប។

ក្នុងជំនួបសម្តែងការគួរសមជាមួយព្រះតេជគុណបណ្ឌិត Shinkai Kori ឯកឧត្តមឯកអគ្គរាជទូត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅបំផុត និងការរៀបចំប្រារព្ធពិធីគោរពថ្វាយព្រះរាជមហាកុសលថ្វាយចំពោះព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហនុ “ព្រះបរមរតនកោដ្ឋ” ជារៀងរាល់ឆ្នាំ និងដែលឆ្នាំនេះគឺជាលើកទី១២ ពីសំណាក់ព្រះចៅអធិការ និងគណៈកម្មាធិការនៃព្រះវិហារ Nenbutsushu និងបានគោរពប្រគេនពរជូនដល់ព្រះចៅអធិការ និងគណៈកម្មាធិការនូវព្រះពុទ្ធពរ ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ និង ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

ឯកឧត្តមឯកអគ្គរាជទូត ក៏បានលើកឡើងផងដែរពីទំនាក់ទំនងដ៏ជិតស្និទ្ធក្នុងវិស័យព្រះពុទ្ធសាសនា និងការផ្លាស់ប្តូរប្រជាជន និងប្រជាជនរវាងប្រទេសកម្ពុជា និងជប៉ុន និងបានកត់សំគាល់ផងដែរថា ការថ្វាយព្រះរាជគោរមងារជាព្រះប្រធានកិត្តិយសដ៏ខ្ពង់ខ្ពស់ ដែលសម្រេចដោយកិច្ចប្រជុំកំពូលពុទ្ធសាសនាលើកទី ២ នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០១២ ប្រទានថ្វាយព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហនុ “ព្រះបរមរតនកោដ្ឋ” ព្រមទាំងព្រះរាជទស្សនកិច្ចរបស់ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងមន្ត្រីជាន់ខ្ពស់កម្ពុជាទៅកាន់ប្រទេសជប៉ុន និងព្រះវិហារ Nenbutsushu ក៏ដូចជាការនិមន្តចូលរួមរបស់សម្តេចសង្ឃកម្ពុជាទាំងពីរនិកាយក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំកំពូលនៃពុទ្ធសាសនិកពិភពលោក ជាការបង្ហាញនូវការផ្សារភ្ជាប់ទំនាក់ទំនងនេះក្នុងវិស័យព្រះពុទ្ធសាសនា។

ក្នុងឱកាសនោះ ព្រះតេជគុណបណ្ឌិត Shinkai Kori ក៏បានរំលឹកផងដែរអំពីព្រះរាជបូជនីយកិច្ចរបស់ព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហនុ “ព្រះបរមរតនកោដ្ឋ” ដែលបានចូលរួម និងគាំទ្រយ៉ាងសកម្មក្នុងកាផ្សព្វផ្សាយ និងលើកស្ទួយវិស័យព្រះពុទ្ធសាសនា មិនត្រឹមតែនៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ ថែមទាំងនៅជុំវិញពិភពលោក ដែលពិតជាសក្តិសមនឹងការថ្វាយនូវព្រះរាជគោរមងារជាព្រះប្រធានកិត្តិយសដ៏ខ្ពង់ខ្ពស់ដោយកិច្ចប្រជុំកំពូលនៃព្រះពុទ្ធសាសនិកពិភពលោក។

នៅចុងបញ្ចប់នៃជំនួប ឯកឧត្តមឯកអគ្គរាជទូត ក៏បានគូសបញ្ជាក់ផងដែរអំពីទំនាក់ទំនងដ៏ល្អប្រសើររវាងប្រទេសទាំងពីរ ដែលត្រូវបានលើកកម្ពស់ទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនៅឆ្នាំ២០២៣ ខណៈដែលឆ្នាំនោះប្រទេសទាំងពីរបានប្រារព្ធខួបលើកទី៧០ឆ្នាំ នៃការបង្កើតទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ៕

អត្ថបទដែលជាប់ទាក់ទង