**ឧត្ដមសេនីយ៍ឯក បណ្ឌិត តុប នេត អញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិនិត្យវឌ្ឍនភាព និងសមិទ្ធផលការងាររយៈពេល ១ឆ្នាំ របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម**ឯកឧត្តម អ៊ុយ រី និងឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីក្នុងពិធីបើកការប្រណាំងទូក នៅតាមបណ្ដោយដងស្ទឹងសង្កែ ក្រុងបាត់ដំបង**លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការក្រសួងការងារ ទទួលជួបពិភាក្សាការងារទ្វេភាគីជាមួយស្ថាប័ន ACT**លោកមេធាវី សាំង វណ្ណៈ ជាប់ឆ្នោតជាប្រធានគណៈមេធាវី សម្រាប់អាណត្តិទី១៥**រដ្ឋមន្រ្តីសុខាភិបាល៖ ការបរិច្ចាគឈាម គឺជាការធ្វើអំពើមនុស្សធម៌ ដើម្បីសង្គ្រោះជីវិតមនុស្ស និងជាកាដូនៃសេចក្តីស្រឡាញ់ ហូរចេញពីបេះដូងយ៉ាងពិតប្រាកដ ជូនចំពោះជនរួមជាតិខ្មែរទាំងអស់គ្នា**ឧត្តមមន្រ្តីនៃកិច្ចសហប្រតិបត្តិការកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម ចូលរួមកិច្ចប្រជុំឧត្តមមន្ត្រី CLMV នៅទីក្រុងវៀងចន្ទន៍**ឯកឧត្តម ម៉េង ហុង ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងប្រចាំខែ ដើម្បីដោះស្រាយបញ្ហាប្រឈម របស់អង្គភាពក្រោមឱវាទបេឡាជាតិសន្ដិសុខសង្គម នៃក្រសួងការងារ**ក្រុមហ៊ុនសេវាហោះហើរឯកជនរបស់អាមេរិកបង្ហាញចំណាប់អារម្មណ៍ចំពោះទីផ្សារអាកាសចរណ៍កម្ពុជា**ករណីរំលោភបំពានផ្លូវភេទកុមារីជាសិស្សសាលាខ្មែរឥស្លាម នៅខណ្ឌឬស្សីកែវ! នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស ស្រាវជ្រាវរកឃើញកុមារីរងគ្រោះ ៤នាក់**ស្ថានទូតម៉ាឡេស៊ីប្រចាំកម្ពុជា រៀបចំកម្មវិធី រាត្រីវប្បធម៌ម៉ាឡេស៊ី រីករាយជាមួយនឹងភាពស្រស់ស្អាតនៃប្រពៃណី ចម្រៀង និងរបាំ ដើម្បីបង្កើនកិច្ចសហការរួមគ្នា ផ្សព្វផ្សាយ និងផ្លាស់ប្តូរវប្បធម៍ប្រទេសទាំងពីរ**កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំប្រតិបត្តិការបំបែកសំណុំរឿង ធ្វើទារុណកម្មបណ្ដាលឲ្យស្លាប់ នៅខេត្តប៉ៃលិន, ឃាត់ខ្លួនជនជាតិចិន និងខ្មែរ ៧នាក់**ឯកឧត្តម កេង សុម៉ារិទ្ធ អញ្ជើញបើកវគ្គបណ្តុះបណ្តាល “ការជំរុញការអនុវត្តច្បាប់ និងបច្ចេកទេសកសាងនិងការចោទប្រកាន់ ក្នុងសំណុំរឿងពាក់ព័ន្ធនឹងបទល្មើសសម្អាតប្រាក់”**ក្រសួងការបរទេសចិនថ្លែងអំពីស្ថានការណ៍នៅឧបទ្វីបកូរ៉េ៖ភារកិច្ចជាបន្ទាន់នាពេលបច្ចុប្បន្ន គឺជៀសវាងកុំឱ្យវិវាទកាន់តែស្រួចស្រាល់ថែមទៀត**បទវិភាគ៖និន្នាការដ៏ល្អប្រសើរនៃពាណិជ្ជកម្មជាមួយក្រៅប្រទេសរបស់ប្រទេសចិនត្រូវបានពង្រឹងជាបន្តបន្ទាប់ ដែលបង្ហាញពីភាពធន់និងកម្លាំងរស់រវើករបស់សេដ្ឋកិច្ចចិន**អភិបាលរងខេត្តកណ្ដាល៖ ជំងឺឆ្កែឆ្កួតអាចបណ្តាលឱ្យមនុស្សបាត់បង់ជីវិត ១០០% ក្នុងករណីជំងឺមានចេញរោគសញ្ញា**ឯកឧត្តមបណ្ឌិត កៅ ថាច ជួបសំណេះសំណាល និងពិភាក្សាការងារ ជាមួយបងប្អូនខ្មែរជា ពាណិជ្ជករ និងអ្នកវិនិយោគ នៅនូវ៉ែលហ្សេឡង់**ឯកឧត្តមរដ្ឋមន្ត្រី ជា សុមេធី អញ្ជើញបើកពិធីព្រឹត្តិការណ៍ប្រណាំងទូក «ង» នៅខេត្តព្រៃវែង**លោកជំទាវ ឡោក ខេង ដឹកនាំកិច្ចប្រជុំក្រុមការងារសភាស្រ្តីអាយប៉ា ដើម្បីពិនិត្យឯកសារត្រៀមចូលរួមមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៥ នៅឡាវ**រដ្ឋមន្រ្តីក្រសួងរ៉ែ៖ កម្ពុជាត្រូវការប្រភពអគ្គិសនីជាង៧០ភាគរយពីថាមពលស្អាត ដើម្បីស្ថិរភាពតម្លៃ និងការអភិវឌ្ឍន៍**មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ អញ្ជើញសម្ពោធដំណើរការសមាគមមូលនិធិសង្គម ដើម្បីការអភិវឌ្ឍអប់រំកម្ពុជា

គណៈប្រតិភូគណៈកម្មការទី៨ នៃរដ្ឋសភា ជំរុញឱ្យមណ្ឌលសុខភាពអូរជុំ ក្នុងឃុំអូរជុំ​ យកចិត្តទុកដាក់លើបញ្ហាជំងឺមិនឆ្លង (NCDs)

ភ្នំពេញ៖ នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ គណៈប្រតិភូគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ​ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី (គណៈកម្មការទី៨)​ នៃរដ្ឋសភា​ ដឹកនាំដោយ ឯកឧត្តមបណ្ឌិត ឈុន ស៊ីរុន​ លេខាធិការ​ តំណាងឱ្យគណៈកម្មការ បានជំរុញមណ្ឌលសុខភាពអូរជុំយកចិត្តទុកដាក់ពិនិត្យលើបញ្ហាជំងឺមិនឆ្លង (NCDs) ស្ថិតនៅក្នុងឃុំអូរជុំ ស្រុកអូរជុំ ខេត្តរតនគិរី។

ក្នុងឱកាសនោះដែរ លោក សុំ តាវ ប្រធានមណ្ឌលសុខភាពអូរជុំបានឱ្យដឹងថា មណ្ឌលសុខភាពនេះមានបុគ្គលិកចំនួន១០នាក់ សម្រាប់បម្រើសេវាជូនប្រជាពលរដ្ឋចំនួន ១១,៦៥៣នាក់ គ្របដណ្តប់លើ៣ឃុំ(មាន១៦ភូមិ) និងមកពីភូមិឧបសម្ព័ន្ធចំនួន២៣ទៀត ដែលស្ថិតនៅឆ្ងាយពីគ្នាផងដែរ។ ប្រជាពលរដ្ឋដែលមកទទួលសេវានៅមណ្ឌលសុខភាពនេះ មានការកើនឡើង ដោយសារមានក្រុមសុខភាពភូមិជួយសម្រួល និងជួយដោះស្រាយជាបឋមឱ្យទាន់ពេលវេលាដល់ប្រជាពលរដ្ឋ ព្រមទាំងបានមកពិនិត្យ ពិគ្រោះជំងឺផ្នែកខាងក្រៅ ពិនិត្យផ្ទៃពោះ សម្រាលកូន ចាក់វ៉ាក់សាំងដល់កុមារ និងសេវាផ្សេងៗទៀត ព្រមទាំងមានទទួលសេវាព្យាបាលបឋមសម្រាប់ជំងឺមិនឆ្លងដូចជា ជំងឺទឹកនោមផ្អែម ជំងឺលើសសម្ពាធឈាម ជំងឺមហារីកមាត់ស្បូន និងជំងឺផ្លូវចិត្តជាដើម។ បញ្ហាជំងឺមិនឆ្លងនេះ កើតឡើងបណ្តាលមកពីប្រជាពលរដ្ឋទទួលទានរបបអាហារមិនប្រុងប្រយ័ត្ន ដែលនេះគឺជាឃាតករលាក់មុខ និងបានសម្លាប់ប្រជាពលរដ្ឋក្នុងមួយថ្ងៃចំនួន១៦៤នាក់ ក្នុងឆ្នាំ២០១៦ ហើយមកដល់បច្ចុប្បន្ននេះ នឹងអាចកើនឡើងជាបន្តបន្ទាប់ ប្រសិនបើបងប្អូនមិនបានប្រុងប្រយ័ត្ន។

មណ្ឌលសុខភាពអូរជុំ បានទទួលអ្នកជំងឺទឹកនោមផ្អែម ១៤៩នាក់ អ្នកជំងឺលើសសម្ពាធឈាម ១២៤នាក់ និងពិនិត្យស្រាវជ្រាវរកជំងឺមហារីកមាត់ស្បូន និងករណីអ្នកជំងឺផ្លូវចិត្តមួយចំនួនដែលបានមកទទួលសេវាពិនិត្យជំងឺមិនឆ្លង នៅមណ្ឌលសុខភាពនេះ។ ប្រជាពលរដ្ឋដែលបានមកទទួលសេវានៅមណ្ឌលសុខភាពនេះ ដោយបានប្រើប្រាស់ប័ណ្ណ (ប.ស.ស) មានចំនួនតិចតួចនៅឡើយ (៨៦ករណី) ភាគច្រើនជាមន្ត្រីរាជការ តែប័ណ្ណសមធម៌មានចំនួនច្រើន(១,០៧៩ករណី)។ រីឯការបង់ថ្លៃសេវាដោយថវិកាផ្ទាល់ខ្លួនមានចំនួនច្រើន (១៩៧៦ករណី) និងមានការលើកលែងបង់ថ្លៃសេវាត្រឹមតែ (២៩ករណី) ប៉ុណ្ណោះ។
ទទ្ទឹមនឹងនោះ មណ្ឌលសុខភាពបានជួបបញ្ហាប្រឈមមួយចំនួនដូចជា ត្រូវពង្រឹងសមត្ថភាពបុគ្គលិកពេទ្យបន្ថែមទៀត ខ្វះបរិក្ខារពេទ្យ និងខ្វះឱសថសំរាប់ព្យាបាលជំងឺ បញ្ហាកត្តាភូមិសាស្ត្រ និងផ្លូវគមនាគមន៍នៅតំបន់ដាច់ស្រយាល ព្រមទាំងការយល់ដឹងរបស់ប្រជាពលរដ្ឋតាមសហគមន៍នៅមានកម្រិត។

បន្ទាប់ពីបានស្តាប់របាយការណ៍របស់លោកប្រធានមណ្ឌលសុខភាពរួចមក ឯកឧត្តមបណ្ឌិត ឈុន ស៊ីរុន បានមានប្រសាសន៍ថ្លែងអំណរគុណ និងកោតសរសើរដល់បុគ្គលិកពេទ្យក្នុងមណ្ឌលសុខភាព ដែលខិតខំបម្រើសេវាសុខភាពជូនប្រជាពលរដ្ឋឱ្យទាន់ពេលវេលា តាមរយៈក្រុមសុខភាពភូមិ និងយកចិត្តទុកដាក់ជួយផ្សព្វផ្សាយបន្ថែមទៀតពីផលប៉ះពាល់នៃជំងឺមិនឆ្លង ពិសេស ការទទួលទានគ្រឿងស្រវឹង និងភេសជ្ជៈផ្អែម ជូនប្រជាពលរដ្ឋឱ្យបានយល់ដឹងកាន់តែច្បាស់ តាមរយៈគណៈទ្រទ្រង់សុខភាពភូមិ នៅមុនពេលបើកវេទិកាសាធារណៈភូមិ-ឃុំមានសុវត្ថិភាព ព្រមទាំងមានការលើកទឹកចិត្តដល់គណៈទ្រទ្រង់សុខភាពភូមិ និងក្រុមគ្រួសាររបស់គាត់ ឱ្យមកទទួលសេវាសុខភាពដោយមិនយកកម្រៃ និងត្រូវផ្សព្វផ្សាយដាក់ប៉ាណូអប់រំដោយប្រើពាក្យទទួលទានខ្លាញ់តិច អំបិលតិច និងស្ករតិច តាមមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែក និងតាមទីប្រជុំជន ដើម្បីឱ្យយល់ដឹងពីជំងឺមិនឆ្លង និងផលប៉ះពាល់នៃជំងឺនេះ ៕ 

អត្ថបទដែលជាប់ទាក់ទង