**ឧត្ដមសេនីយ៍ឯក បណ្ឌិត តុប នេត អញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិនិត្យវឌ្ឍនភាព និងសមិទ្ធផលការងាររយៈពេល ១ឆ្នាំ របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម**ឯកឧត្តម អ៊ុយ រី និងឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីក្នុងពិធីបើកការប្រណាំងទូក នៅតាមបណ្ដោយដងស្ទឹងសង្កែ ក្រុងបាត់ដំបង**លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការក្រសួងការងារ ទទួលជួបពិភាក្សាការងារទ្វេភាគីជាមួយស្ថាប័ន ACT**លោកមេធាវី សាំង វណ្ណៈ ជាប់ឆ្នោតជាប្រធានគណៈមេធាវី សម្រាប់អាណត្តិទី១៥**រដ្ឋមន្រ្តីសុខាភិបាល៖ ការបរិច្ចាគឈាម គឺជាការធ្វើអំពើមនុស្សធម៌ ដើម្បីសង្គ្រោះជីវិតមនុស្ស និងជាកាដូនៃសេចក្តីស្រឡាញ់ ហូរចេញពីបេះដូងយ៉ាងពិតប្រាកដ ជូនចំពោះជនរួមជាតិខ្មែរទាំងអស់គ្នា**ឧត្តមមន្រ្តីនៃកិច្ចសហប្រតិបត្តិការកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម ចូលរួមកិច្ចប្រជុំឧត្តមមន្ត្រី CLMV នៅទីក្រុងវៀងចន្ទន៍**ឯកឧត្តម ម៉េង ហុង ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងប្រចាំខែ ដើម្បីដោះស្រាយបញ្ហាប្រឈម របស់អង្គភាពក្រោមឱវាទបេឡាជាតិសន្ដិសុខសង្គម នៃក្រសួងការងារ**ក្រុមហ៊ុនសេវាហោះហើរឯកជនរបស់អាមេរិកបង្ហាញចំណាប់អារម្មណ៍ចំពោះទីផ្សារអាកាសចរណ៍កម្ពុជា**ករណីរំលោភបំពានផ្លូវភេទកុមារីជាសិស្សសាលាខ្មែរឥស្លាម នៅខណ្ឌឬស្សីកែវ! នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស ស្រាវជ្រាវរកឃើញកុមារីរងគ្រោះ ៤នាក់**ស្ថានទូតម៉ាឡេស៊ីប្រចាំកម្ពុជា រៀបចំកម្មវិធី រាត្រីវប្បធម៌ម៉ាឡេស៊ី រីករាយជាមួយនឹងភាពស្រស់ស្អាតនៃប្រពៃណី ចម្រៀង និងរបាំ ដើម្បីបង្កើនកិច្ចសហការរួមគ្នា ផ្សព្វផ្សាយ និងផ្លាស់ប្តូរវប្បធម៍ប្រទេសទាំងពីរ**កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំប្រតិបត្តិការបំបែកសំណុំរឿង ធ្វើទារុណកម្មបណ្ដាលឲ្យស្លាប់ នៅខេត្តប៉ៃលិន, ឃាត់ខ្លួនជនជាតិចិន និងខ្មែរ ៧នាក់**ឯកឧត្តម កេង សុម៉ារិទ្ធ អញ្ជើញបើកវគ្គបណ្តុះបណ្តាល “ការជំរុញការអនុវត្តច្បាប់ និងបច្ចេកទេសកសាងនិងការចោទប្រកាន់ ក្នុងសំណុំរឿងពាក់ព័ន្ធនឹងបទល្មើសសម្អាតប្រាក់”**ក្រសួងការបរទេសចិនថ្លែងអំពីស្ថានការណ៍នៅឧបទ្វីបកូរ៉េ៖ភារកិច្ចជាបន្ទាន់នាពេលបច្ចុប្បន្ន គឺជៀសវាងកុំឱ្យវិវាទកាន់តែស្រួចស្រាល់ថែមទៀត**បទវិភាគ៖និន្នាការដ៏ល្អប្រសើរនៃពាណិជ្ជកម្មជាមួយក្រៅប្រទេសរបស់ប្រទេសចិនត្រូវបានពង្រឹងជាបន្តបន្ទាប់ ដែលបង្ហាញពីភាពធន់និងកម្លាំងរស់រវើករបស់សេដ្ឋកិច្ចចិន**អភិបាលរងខេត្តកណ្ដាល៖ ជំងឺឆ្កែឆ្កួតអាចបណ្តាលឱ្យមនុស្សបាត់បង់ជីវិត ១០០% ក្នុងករណីជំងឺមានចេញរោគសញ្ញា**ឯកឧត្តមបណ្ឌិត កៅ ថាច ជួបសំណេះសំណាល និងពិភាក្សាការងារ ជាមួយបងប្អូនខ្មែរជា ពាណិជ្ជករ និងអ្នកវិនិយោគ នៅនូវ៉ែលហ្សេឡង់**ឯកឧត្តមរដ្ឋមន្ត្រី ជា សុមេធី អញ្ជើញបើកពិធីព្រឹត្តិការណ៍ប្រណាំងទូក «ង» នៅខេត្តព្រៃវែង**លោកជំទាវ ឡោក ខេង ដឹកនាំកិច្ចប្រជុំក្រុមការងារសភាស្រ្តីអាយប៉ា ដើម្បីពិនិត្យឯកសារត្រៀមចូលរួមមហាសន្និបាតអន្តរសភាអាស៊ានលើកទី៤៥ នៅឡាវ**រដ្ឋមន្រ្តីក្រសួងរ៉ែ៖ កម្ពុជាត្រូវការប្រភពអគ្គិសនីជាង៧០ភាគរយពីថាមពលស្អាត ដើម្បីស្ថិរភាពតម្លៃ និងការអភិវឌ្ឍន៍**មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ អញ្ជើញសម្ពោធដំណើរការសមាគមមូលនិធិសង្គម ដើម្បីការអភិវឌ្ឍអប់រំកម្ពុជា

រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម ចុះទស្សនកិច្ចស្ថានីយទឹកស្អាតរបស់ក្រុមហ៊ុន ប្ញទ្ធីរ័ត្ន វ៉តធឺ អ៊ិនវេសមិន ក្នុងខេត្តកំពង់ឆ្នាំង

ភ្នំពេញ៖ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានអញ្ជើញចុះទស្សនកិច្ចស្ថានីយទឹកស្អាតរបស់ក្រុមហ៊ុន ប្ញទ្ធីរ័ត្ន វ៉តធឺ អ៊ិនវេសមិន ក្នុងខេត្តកំពង់ឆ្នាំង និងបានឧបត្ថម្ភនាឡិកាទឹកចំនួន ២០០គ្រឿង ដល់គ្រួសារដែលកំពុងជួបការខ្វះខាត។

បច្ចុប្បន្ន ក្រុមហ៊ុន ប្ញទ្ធីរ័ត្ន វ៉តធឺ អ៊ិនវេសមិន កំពុងផ្តល់សេវាទឹកស្អាតដល់ប្រជាពលរដ្ឋប្រមាណ ១.៤០០គ្រួសារ ក្នុង២៧ភូមិ នៃស្រុកកំពង់ត្រឡាច។ ដោយសារស្ថានភាពខ្វះខាត ពលរដ្ឋមួយចំនួននៅមិនទាន់បានភ្ជាប់បណ្តាញទឹកស្អាតនៅឡើយ។ ការឧបត្ថម្ភនាឡិកាទឹកនេះនឹងផ្តល់លទ្ធភាពឱ្យប្រជាពលរដ្ឋចំនួន២០០គ្រួសារបន្ថែមទៀតអាចភ្ជាប់បណ្តាញទឹកស្អាតរបស់ក្រុមហ៊ុន។

នៅក្នុងពិធីប្រគល់ជានិមិត្តរូប ឯកឧត្តមរដ្ឋមន្ត្រីបានជួបសំណេះសំណាល និងលើកទឹកចិត្តប្រជាពលរដ្ឋឱ្យយកចិត្តទុកដាក់ថែរក្សាសុខភាពដោយប្រើប្រាស់ទឹកស្អាត ផលិតនិងកែច្នៃម្ហូបអាហារដោយប្រើប្រាស់ទឹកស្អាត ចូលរួមថែរក្សាហេថារចនាសម្ព័ន្ធទឹកស្អាត និងរាយការណ៍ពីការលេចធ្លាយនានា ដើម្បីកាត់បន្ថយការបាត់បង់ទឹក ៕

អត្ថបទដែលជាប់ទាក់ទង